សមុទ្រ​ចិន​ខាង​ត្បូង​នឹង​មិននៅ​ក្នុង​​របៀបវារៈនៃកិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​​អាស៊ាននោះទេ

នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋ​មន្ត្រី​​​ក្រសួងការពារជាតិ បានមាន​ប្រសាសន៍​កាល​​​ពី​ម្សិល​មិញ​ថា​ បញ្ហា​ជម្លោះ​​នៅ​សមុទ្រ​ចិន​ខាងត្បូង​ នឹង​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​របៀប​វារៈ​នៃ​កិ្ចច​ប្រជុំ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អាស៊ាន​ ដែល​នឹង​ធ្វើ​ឡើង​ក្នុង​រាជ​ធានី​​ភ្នំពេញ​នៅ​ចុង​ខែ​នេះ​នោះ​​ទេ។​ ថ្លែង​នៅ​ក្នុង​សាលា​ភូមិន្ទ​រដ្ឋបាល​​​នាយ​​​ឧត្តមសេនីយ៍ ទៀ បាញ់ បាន​មានប្រសាសន៍​​​​ថា ប្រទេស​កម្ពុជា​ បាន​បំពេញ​តួនា​ទី​របស់​​ខ្លួន​ ជាប្រធានអាស៊ាន ​ដោយជួយជំរុញ ក្នុង​​​ការ​អនុម័ត​នៃ​ការ​ចង​ក្រង​ច្បាប់​ក្រម​ប្រតិបត្តិ​ ​ដែល​ជា​សំណុំ​ឯក​សារ​មួយ​គេ​រង់​ចាំ​ជា​យូរ​​​មក​​​​ហើយ​ ដើម្បី​ជួយ​គ្រប់​គ្រង​លើ​របៀប​ដោះ​ស្រាយ​ជម្លោះ​ក្នុងដែន​សមុទ្រ​ចិន​ខាង​​​ត្បូង​ ដែល​កំពុងតែ​មាន​វិវាទ​នោះ។ ​​​នាយឧត្តមសេនីយ៍ ទៀ បាញ់ បាន​ថ្លែង​ថា​​​​ “យើង​បាន​ស្នើសុំ​ឲ្យ​មានការ​អនុម័ត​ក្រម​ប្រតិបត្តិ​រួចរាល់​ហើយ ហើយ​យើង​នឹង​មិន​ពិភាក្សា​ច្រើន​អំពី​  អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ​ទេ។ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​អាស៊ាន​ យើង​នឹង​មិនពិ​ភាក្សា​​​​ច្រើន​អំពី​សមុទ្រ​ចិន​ខាង​ត្បូង ហើយយើង​​​​នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ពិភាក្សា​ពី​រឿង​នេះទេ”។ ​​​នាយឧត្តមសេនីយ៍ ទៀ បាញ់ បាន​បដិសេធ​​​​មិន​ធ្វើ​អត្ថា​ធិប្បាយ អំពី​ហេតុ​អ្វី​បាន​ជា​រឿង​ដ៏ក្តៅ​បែបនេះ ​​មិន​ត្រូវ​បាន​លើកយក​មក​​​​ពិភាក្សា​នោះទេ​ ប៉ុន្តែលោក​​បាន​បញ្ជាក់​ថា សហ​រដ្ឋ​អាមេរិកនិងប្រទេស​ចិន កំពុង​ជាប់​គាំង នៅក្នុង​ជម្លោះ​ទីតាំង​ភូមិ​សាស្ត្រ នៅ​ក្នុង​​​ដែន​សមុទ្រ​នោះ។​ លោកបានលើកឡើងថា “ប្រទេស​មហា​អំណាច​ទាំង​ពីរ គឺ​សហរដ្ឋ​អាមេរិក​និង​ចិន​ មាន​ប្រយោជន៍​រៀង​ៗ​ខ្លួនជំវិញសមុទ្រ​ចិន​ខាង​ត្បូង ហើយ​បច្ចុប្បន្ន​នេះប្រទេស​ទាំង​ពីរ​កំពុង​ប្រកួត​ប្រជែង​ដើម្បី​អំណាច​។ ក្នុង​នាម​ជាប្រធាន​​អាស៊ាន​ យើង​នឹង​មិនអនុញ្ញាត​ឲ្យ​មាន​ភាព​តាន​តឹង​ រវាងកងទ័ព​អាមេរិក និង​កង​ទ័ព​ចិន​កើត​មាន​ក្នុង​តំបន់​នេះទេ”។ លោក ទៀ បាញ់​ ​ថ្លែង​ថា​ កិច្ចប្រជុំដែល​គ្រោង​​​​ធ្វើឡើង​នៅ​ថ្ងៃទី​២៨​ ដល់ថ្ងៃទី៣០ ​​​នឹង​ផ្តោតសំខាន់​លើ​ការ​​រត់ពន្ធ​គ្រឿងញៀន វិស័យ​ទេស​ចរណ៍​ និង​​​ការ​​​ជួញ​​​ដូរមនុស្ស។ លោក យ៉ាង ធៀនយូ...

បិទ​ភូមិ​ប្រមា នៅ​ខេត្ត​ក្រចេះ​បន្ទាប់​ពី​មាន​ការ​បាញ់​ស្លាប់​ក្មេង​ស្រី​​

ក្រុង​ក្រចេះ- ទាហាន​ និង​កង​រាជ​អាវុធ​ហត្ថ​បាន​បិទ​ផ្លូវ​ទាំង​អស់​មិន​ឲ្យ​ចូល​ទៅ​ដល់​ភូមិ ដែល​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​សន្ដិ​សុខ​បាញ់​ស្លាប់​ កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​​អាជ្ញាធរ​បន្ត​​​ប្រតិបត្តិ​ការ​ដ៏ធំ​មួយ​ ដើម្បី​បណ្ដេញ​ពល​រដ្ឋ​រាប់​រយ​គ្រួសារ​ចេញ​ពី​តំបន់ នោះ ដោយលាក់​ការ​​ណ៍សម្ងាត់​។ អង្គការ​សិទ្ធិ​មនុស្ស​បាន​បន្ដ​ការ​ថ្កោល​ទោស ចំពោះ​​ការអះអាង​របស់ រដ្ឋាភិបាល​ថា អ្នក​ភូមិ​ជាសមាជិកនៃ​ចលនា​អបគមន៍​មួយ​ ដោយ​ហៅ​សេចក្ដី​ថ្លែង​ការណ៍​បែប​នេះ​​ថា ជា​លេស​​ប្រឌិត​ឡើង​សុទ្ធសាធ​ ក្នុង​ការ​បណ្ដេញ​គ្រួសារ​ប្រជា​ពល​រដ្ឋ​ទាំង​នោះ ដើម្បីយកដីឲ្យ​ក្រុមហ៊ុន​​ចម្ការ​កៅ​ស៊ូ​ ដែល​អ្នក​ភូមិចោទ​ថា បាន​លួចយក​​ដី​ស្រែ​ចម្ការ​ របស់​ពួកគាត់​។ លោក​ ស ចំរ៉ុង អភិបាល​ខេត្ត​ក្រចេះ​ បាន​មាន​ប្រសាសន៍​ កាលពី​ម្សិលមិញ​ថា ប្រជា​ពល​រដ្ឋ​ជា​ង​៦០០​គ្រួសារ មកពី​ខេត្ត​កំពង់​ចាមនិង​ខេត្ត​ព្រៃ​វែង ដែល​បាន​ទៅ​រស់​នៅ​ក្នុង​ភូមិ​​នេះអស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ត្រូវ​​បាន​ឡោម​ព័ទ្ធ​ និង​បាន​ចាប់បញ្ជូន​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។ លោកបាន​មាន​ប្រសាសន៍ថា ប្រជា​ពល​រដ្ឋមួយ​ក្រុម​មាន​​៣៦០​គ្រួសារ​ ឬច្រើន​ជាង​នោះ មិន​ត្រូវ​បាន​បណ្ដេញ​ពី​ខេត្ត​នេះ​ទេ​ ប៉ុន្ដែ​លោក​មិន​បាន​ពន្យល់​ថា តើ​អាជ្ញាធរ​កំណត់​បែបណា​រវាង​អ្នក​ភូមិ​ថ្មី និង​អ្នក​ភូមិ​ចាស់​។ លោក​ ចំរ៉ុង មាន​ប្រសាសន៍ថា “ អ្នក​ភូមិរស់នៅ​មុនចំនួន​ជាង​៣៦០​គ្រួសារ​ ដែល​រស់​នៅ​ទីនោះ​ រីក​រាយ​នឹង​ប្រតិ​បត្តិ​ការ​របស់​យើង​​ពី​ព្រោះ​ពួក​គេ​ត្រូវ​បាន​ពួក​អនា​ធិបតេយ្យ​​ទាំង​​នេះ​គំរាម​ទារប្រាក់​យូរ​មក​ហើយ”។ លោក​បាន​មាន​ប្រសាសន៍ថា “យើង​មិន​អាច​អនុញ្ញាត​ឲ្យពួកគេ​រស់​នៅ​ទី​នោះ​ទៀត​ឡើយ ម្យា៉ង​ទៀត​ ពួក​មេខ្លោង​ទាំងនោះ នឹង​ប្រមូល​មនុស្ស​មកកាន់​តែ​ច្រើន​ ពីគ្រប់​​ទី​កន្លែង​ ដើម្បី​ចាប់​យក​ដីរដ្ឋ​ និង​បង្កើតជាតំបន់​អបគមន៍​។ យើងមិនអាច​អនុញ្ញាត​ឲ្យ​មាន​សកម្ម​ភាព​បែប​នេះ​តទៅ​ទៀត​ឡើយ បើ​មិន​អ៊ីចឹង​ទេ វាអាច​នឹងមាន​បញ្ហា​កាន់​តែ​ធំ​ទៅៗ ហើយ​ពិបាក​គ្រប់​គ្រង​ណាស់”។ ទាហាន​ នគរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​ប្រមាណ​២០០​នាក់ អម​ដោយ​ឧទ្ធម្ភាគ​ចក្រ​ បាន​ចូល​ទៅ​ក្នុង​ភូមិ​ប្រមា ស្រុក​ឆ្លូង​ កាលពី​ព្រឹក​ថ្ងៃ​ពុធ ដោយ​ចាប់​ខ្លួន​បុរស​យ៉ាង​តិច​បួន​នាក់ និង​ធ្វើ​ឲ្យ​រង​របួស​មនុស្ស​មួយ​ចំនួន​ទៀត។ ក្មេងស្រី​ ហេង ចន្ថា...

ជនសង្ស័យ​ ​អៀង សារី ​មេដឹកនាំ​ ខ្មែរ​ក្រហម​ ត្រូវ​បាន​បញ្ជូនទៅ​​ មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត

អៀង​ សារី ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​របប​ខ្មែរ​ក្រហម​ ដែល​កំពុង​ឡើង​សវនាការ​កាត់​ទោស​ចំពោះ​​ការ​ចោទ​ប្រកាន់​​​​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ- សូវៀត​ ក្នុង​​​​រាជ​ធានី​ភ្នំពេញ​កាល​ពីម្សិល​មិញ​ បន្ទាប់​ពី​​​គាត់​​​ ​បាន​ត្អូញ​ត្អែរ​ថា​ មាន​ការ​លំបាក​ដក​ដង្ហើម​។ វេជ្ជ​បណ្ឌិត​មួយ​រូប​នៅ​ឯ​មន្ទីរ​ពេទ្យ​​នេះ​បាន​ឲ្យ​ដឹង​ថា​ អៀង​ សារី ​វ័យ​៨៦​ឆ្នាំ ​ត្រូវ​បាន​​​ពិនិត្យ​​ឃើញ​ថា​ មាន​ជំងឺរលាក​ទង​សួត​ ហើយ​​​​​​​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​។ លោក​ ជឿង​ យ៉ាវយ៉េន​(Cheoung Yav Yen)​ អនុប្រធាន​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​ បាន​មាន​ប្រសាសន៍ថា​ “...

អង្គការ​​​យូណេស្កូ៖​​​ អគារ​​​​សម័យអាណានិគម​​​គួរតែជួសជុល ​​​មិនគួរវាយចោល​​​សាង​​​សង់​​​ថ្មី​​​ជំនួសទេ​​​​​​

មន្ត្រី​​​អង្គការ​​​យូណេស្កូ​​​កាលពី​​​ម្សិលមិញ​​​បាន​​​សម្តែងការ​​​ព្រួយបារម្ភ​​​របស់​​​ខ្លួន​​​ចំពោះការ​​​វាយកម្ទេចចោលជាបន្តបន្ទាប់ នូវ​​​ប្រភេទ​​​​​​អគារ​​​សម័យ​​​អាណានិគម​​​បារាំង​​​ ដែល​​​ជា​​​សំណង់​​​ប្រវត្តិសាស្រ្ត​​​ក្នុងរាជ​​​ធានី​​​ភ្នំពេញ​​​ ហើយ​​​បាន​​​មាន​ប្រសាសន៍ទទូចឲ្យ​​​ជូន​​​ដំណឹង​​​ទៅក្រសួង​​​វប្បធម៌ជាមុនសិន មុននឹងសម្រេច​​​​​​លើ​​​យោគវាសនា​​​របស់​​​អគារ​​​នេះ​​​។  លោក​​​ ស្រី អេនី​​​ ឡឺម៉េស្ត្រ(Anne Lemaistre) ​​​​​​ តំណាង​​​ប្រ​​​ចាំប្រទេស​​​របស់អង្គការ​​​យូណេស្កូ​​​​​​បាន​​​មាន​​​ប្រសាសន៍ថា ការ​​​សម្រេចចិត្ត​​​សាង​​​សង់​​​ឡើងវិញនូវគំរូអគារ​​​សតវត្សទី១៩ នៅ​​​ត្រង់ចំណុច​​​ប្រសព្វផ្លូវ​​​លេខ​​​១០៨​​​ និង​​​មហា​​​វិថីព្រះ​​​នរោត្តម នឹង​​​មិន​​​អាច​​​រក្សា​​​តម្លៃ​​​បេតិ​កភណ្ឌ​​​របស់​​​អគារនេះ​​​បាន​​​ទេ​​​។ យោង​​​តាមសេចក្តីជូន​​​ដំណឹងបិទ​​​នៅ​​​ខាង​​​មុខ​​​អគារ​​​ ដែលចុះហត្ថលេខា​​​ដោយលោក​​​កែប​​​ ជុតិមា​​​ អភិបាល​​​រាជធានី​​​ភំ្នពេញ ចុះ​​​ថ្ងៃ​​​ទី៦ ​​​ខែមេសា​​​ បាន​​​ឲ្យដឹង​​​ថា​​​នៅពេល​​​អគារ​​​នេះ​​​​​​ត្រូវគេវាយកម្ទេច​​​ចោល អគារថ្មី​​​មួយ​​​មាន​​​​​​​​​មូ៉តដូចគ្នា​​​នឹង​​​ត្រូវ​​​សាងសង់​​​ជំនួស​វិញ​​​។ លោកស្រី ​​​ឡឺម៉េស្ត្រ បាន​​​មាន​​​ប្រសាសន៍ ថា “ គេគួរតែរក្សាវាទុក​​​។ រឿង​​​ដែល​​​ទាក់​​​ទង​​​​​​​​​បេតិ​កភណ្ឌ​​​ត្រូវ​​​តែ​​​រក្សា​​​តម្លៃ​​​ដើម​​​។​​​ទោះបី​​​ជា​​​វា​​​ដូចគ្នាក៏ដោយ​​​...

រថយន្តក្រុងរបស់ក្រុមហ៊ុន រិទ្ធិ មុនី បុក​មនុស្ស​ស្លាប់ពីរ​នាក់​​ទៀត​ហើយនៅខេត្តបាត់ដំបង

នគរ​បាល​បាន​ឲ្យ​ដឹងថា ​ក្មេង​ប្រុស​អាយុ ប្រាំបួនឆ្នាំម្នាក់​ និងបុរស​ម្នាក់​បាន​ស្លាប់​ នៅ​​​ពេល​រថយន្ត​ក្រុង​មួយ​គ្រឿង​ បានបុក​ម៉ូតូ​របស់​ពួកគេ ក្នុង​ខេត្ត​បាត់ដំបង ​កាលពី​ថ្ងៃអង្គារ​។ នេះគឺ​ជាគ្រោះ​ថ្នាក់​ចរាចរណ៍រ​ថយន្ត​ក្រុង​លើក​ទី២​ហើយ​នៅ​ក្នុង​ខេត្ត​បាត់​ដំបងក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​​ជាប់​ពាក់​ព័ន្ធ​នឹង​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ដឹកអ្នកដំណើររិទ្ធិ មុនី។ លោក ណូយ វុទ្ធី មន្ត្រី​ព័ត៌​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខេត្ត​បាត់​ដំបង​ បាន​មាន​ប្រសាសន៍​ថា បុរសម្នាក់ឈ្មោះ ថាន់​ ថា អាយុ២៥ឆ្នាំ និងក្មេង​ប្រុស​ម្នាក់​ឈ្មោះ ​ទិត ទេព អាយុប្រាំបួន​​​ឆ្នាំ បាន​ស្លាប់ភ្លាម នៅពេល​រថយន្ត​ក្រុង​រិទ្ធិ​ មុនី​ បាន​បុក​ម៉ូតូ​របស់​ពួកគេ។ លោកបានបន្តថា ជន​រង​គ្រោះ​ទំាង​ពីរ​​នាក់​ជាអ្នកជិតខាងនឹងគ្នា រស់នៅក្នុងឃុំបឹងព្រីង​ស្រុកថ្ម​គោល កន្លែង​​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​​កើត​ឡើងតែម្តង។​...

គណបក្ស​នយោបាយ​ទទួល​បាន​ពេល​ឃោសនា​ចំនួន​១២​នាទី​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​

កាលពី​ម្សិលមិញ​ លោក​ ទេព​ នីថា​ អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ បាន​មាន​ប្រសាសន៍ថា ​គណបក្ស​នយោបាយ​ចំនួន​១០​ ដែល​កំពុង​ប្រកួត​ប្រជែង​​ក្នុង​ការ​បោះ​ឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សា​​ឃុំ-សង្កាត់នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​ នឹងទទួល​បាន​រយៈ​ពេល​១២​នាទី​ក្នុង​មួយ​ថ្ងៃ ​សម្រាប់​ការ​ឃោសនា​រយៈ​ពេល​១៦​ថ្ងៃ​ ដើម្បី​ឃោសនា​ពី​គណបក្ស​របស់​ខ្លួន​នៅ​តាម​ទូរទស្សន៍​ និង​តាម​វិទ្យុ​។ ​លោក​ ទេព នីថា ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​ថា​ ក្នុង​ការ​ឃោសនា​ ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សុក្រ​នេះ​ គណបក្ស​ទាំង​អស់​ទទួល​​បាន​ស៉្បតឃោសនា​ពីរ​ក្នុង​មួយ​ថ្ងៃ​ ដោយ​ស៉្បត​នីមួយៗ​មាន​រយៈ​ពេល​ប្រាំមួយ​​នាទី​ គឺ​ ​ស៉្បត​​មួយ​សម្រាប់​បង្ហាញ​ពី​វីដេអូ​ស្ដី​ពី​គណបក្ស​ ចំណែក​ឯ​​ស៉្បត​មួយ​ទៀត​សម្រាប់​ផ្សាយ​អំពី​ការ​ពិភាក្សា​ ដែល​រៀប​ចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​។ លោកបាន​មាន​ប្រសាសន៍​ថា “ គណបក្ស​នយោបាយ​ទាំង​អស់​មាន​សិទ្ធិ​ជួល​ម៉ោង​ផ្សាយ​នៅ​តាម​ស្ថានីយទូរទស្សន៍​ និង​វិទ្យុ​នានា​” ដោយ​លោក​បាន​បន្ថែម​ថា​ គ.ជ.ប​ នឹង​រ៉ាប់​រង​ថ្លៃ​​ស៉្បត​ឃោសនា​​ទាំង​នោះ​។ ប៉ុន្ដែ​លោក​ គល់ ​បញ្ញា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ ដោយ​សេរី ​និង​យុត្តិធម៌​ (ខុមហ្វ្រែល) មាន​ប្រសាសន៍ថា​ គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​មាន​ប្រៀប​ជាង​គូ​ប្រជែង​របស់​ខ្លួន​នៅ​ពេល​គណបក្ស​នេះ​ទទួល​បាន​ម៉ោង​ផ្សាយ​។កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ​ អង្គការ​​ខុមហ្វ្រែល​ បាន​ចេញ​របាយ​ការណ៍​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ដែល​បាន​រក​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយរបស់​រដ្ឋ​ “​លម្អៀង ​​” ទៅ​លើ​គណ​បក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ខ្លាំង​។ លោក​ គល់ ​បញ្ញា​ បាន​បន្ថែម​ថា “​ខ្ញុំ​គិត​ថា​ វាជា​ការ​បារម្ភ​ដ៏ធំ​មួយ​ ដែល​គណបក្ស​ទាំង​ឡាយ​អាច​ផ្សាយ​​ស៉្បត​ពីរ ​ដែល​​មាន​រយៈ​ពេល​​ប្រាំមួយ​នាទី​ក្នុង​មួ​យ​ថ្ងៃ​ សម្រាប់​រយៈ​ពេល​១៥​ថ្ងៃ​។ សូម្បី​តែ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯកជនក៏​​ផ្សព្វ​ផ្សាយ​ឲ្យ​តែ​​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ​”។...

​សន្ដិ​សុខ​បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ​១៤ឆ្នាំ​ម្នាក់ នៅក្នុង​ខេត្តក្រចេះ​

កម្លាំង​សន្ដិ​សុខ​របស់​​រដ្ឋាភិបាល ​បាន​បាញ់​សម្លាប់​ក្មេង​ស្រី​ជំទង់ម្នាក់​ នៅ​ក្នុង​ខេត្តក្រចេះ​កាលពី​ព្រឹក​ម្សិល​មិញ​ ក្នុង​ប្រតិបត្តិ​ការ​ជួន​គ្នា​ ដើម្បី​ចាប់​ខ្លួន​ក្រុមអ្នក​តវ៉ា ដែល​ពាក​់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លីជាយូរ​មក​ហើយ​ ជាមួយ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូមួយ​ ដែល​ទទួលរងការ​ចោទ​ថា បាន​​លួច​យក​ដីរបស់​ពួកគេ។ លោក​អភិបាល​ខេត្ត​បាន​ថ្លែង​ថា កងកម្លាំងចម្រុះ​បាន​បាញ់ការ​ពារ​ខ្លួន​ពីអ្នក​ភូមិ​ប្រដាប់​ដោយពូថៅ និង​ឧបករណ៍​កសិកម្ម​ផ្សេងទៀតហើយ​លោក​បាន​ហៅការ​ស្លាប់​ក្មេង​ស្រី​នេះ​ថា ជាឧបទ្ទវ​ហេតុ​គួរ​ឲ្យ​សោក​ស្ដាយ​។ហេតុ​ការណ៍​នេះ​កើត​ឡើង នៅ​ពេល​ការ​ប៉ះ​ទង្គិច​គ្នា​ ដោយ​ហិង្សា​កាន់​តែ​កើនឡើង​នៅទូទាំ​ង​ប្រទេស​​រវាង​អ្នក​ភូមិ និង​កង​កម្លាំង របស់រដ្ឋាភិបាល ព្រម​ទាំង​សន្ដិ​សុខ​ នៅ​ពេល​បណ្ដេញ​ពួកគាត់​ចេញ​ពី​ដី ដែល​រដ្ឋាភិបាលបានផ្តល់ឲ្យ​​ក្រុម​ហ៊ុន​ឯក​ជន​ ដើម្បីអភិវឌ្ឍ​​​នៅ​ក្នុង​ប្រទេស​។ លោក ហេង សុខលាង ដែល​ជា​បង​ប្អូន​ប្រុស​របស់​ក្មេងស្រីរងគ្រោះ​បាននិយាយថា ប្អូនស្រីរបស់លោក ឈ្មោះ ហេង ចន្ថា អាយុ១៤ឆ្នាំ ត្រូវ​បាន​បាញ់​ត្រូវពោះ ពេលកំពុង​លាក់​ខ្លួន​ពី​ទាហាន​ជាមួយ​ម្ដាយ​ និង​បង​ប្អូន​ប្រុស​របស់​នាង​ខាង​ក្រោម​ផ្ទះ​របស់​ខ្លួន​ក្នុង​ភូមិ​ប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ លោកនិយាយ​ថា  វេជ្ជបណ្ឌិត​បាន​ប្រាប់​ថា ប្អូនស្រីរបស់​លោកស្លាប់នៅ​ពេល​បញ្ជូន​ទៅ​ដល់​គ្លីនិកមួយ​នៅ​ក្នុង​ស្រុក​ស្នួល​ ។ លោកបាននិយាយ​ថា “ខ្ញុំ​ក្រៀម​ក្រំ​ណាស់​ហើយ​ខ្ញុំ​ចង់រកយុត្តិ​ធម៌​ឲ្យ​ប្អូន​ស្រី​របស់​ខ្ញុំ​”។ លោក នួន ប៊ុនធី ជា​អ្នក​ភូម​ិ​ម្នាក់​ទៀត​​និយាយ​ថា គាត់​បាន​ឃើញ​ទាហាន​ប្រដាប់​ដោយ​​អាវុធ​យ៉ាង​តិច​១៥នាក់​ បានមក​ដល់​ភូមិ​នៅ​វេលា​ម៉ោង​ប្រហែល​៨និង​៣០​នាទី​ព្រឹក​ មុន​ពេលប្រញិប​ប្រញាប់​រត់សំដៅមក​ផ្ទះរបស់​លោក​​ ដើម្បី​រក​កន្លែង​លាក់​ខ្លួន​ ហើយ​ភ្លាម​នោះ លោក​​ឮ​ស្នូរ​ផ្ទុះ​កាំ​ភ្លើង​យ៉ាង​យូរ​។ លោក​ ប៊ុនធី ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​​អ្នក​ភូម​ិ​ប្រហែល​១.០០០នាក់​ ដែលបាន​ចោទ​​ក្រុមហ៊ុន​ឯក​ជន​កាសូទីម ថា បាន​យកដី​ស្រែ​ចម្ការ​របស់​ខ្លួន​ទៅធ្វើ​ជា​ចម្ការ​កៅស៊ូ បាន​​និយាយ​ថា “ពួកគេសាហាវ​ណាស់​។...

សកម្មភាពគេច​ពន្ធ​ដ៏ទូលំទូលាយ​ ប៉ះ​ពាល់​ខ្លាំង​ដល់​ឧស្សាហកម្ម​ផលិត​បារីនៅលើ​ទី​ផ្សារ​កម្ពុជា​

បរិមាណ​ផលិត​ផល​បារី​នាំចូល​មក​លក់​លើ​ទីផ្សារ​កម្ពុជា​ដោយ​គេច​ពន្ធ កំពុង​កើន​ឡើង​កាន់តែ​ច្រើន​ឡើង​ៗ​ ហើយ​បាន​បង្ខំ​ឲ្យ​សហគ្រាស​ផលិត​បារី​ធំបំផុត​ក្នុង​ប្រទេស​កាត់បន្ថយ​បរិមាណ​ផលិតកម្ម​អស់​ជិត​ពាក់​កណ្តាល ជា​ហេតុ​ធ្វើ​ឲ្យ​កសិករ​ដាំ​ថ្នាំ​ជក់​ក្នុង​ស្រុក​មិនមាន​ជម្រើស​ច្រើនក្រៅ​ពីលក់​ទិន្ន​ផល​របស់​ខ្លួន​ទៅ​ឲ្យ​ឈ្មួញ​នៅ​ក្នុង​ប្រទេ​ស​វៀត​ណាម​ ក្នុង​តម្លៃ​ទាប​ជាង​មុន។ យោង​តាម​លោក តុលា ពន្លឺ ប្រធាន​ផ្នែក​កិច្ច​ការ​ក្រុម​ហ៊ុន​និង​ច្បាប់​ នៅ​ក្រុម​ហ៊ុន ​British American Tobacco (BAT) ដែល​ផលិត​បារីជា​ច្រើន​ម៉ាក ដូចជា បារី សេក និង​បារី ៥៥​៥​ ជា​ដើមនោះ បាន​ឲ្យ​ដឹងថា កំណើន​​នៃ​បរិមាណ​ ​ផលិត​ផល​បារី​ ដែល​ត្រូវ​បាន​នាំចូល​មក​លក់​លើ​ទីផ្សារ​កម្ពុ​ជា​​ដោយ​​គេច​ពន្ធ កំពុង​តែ​ដាក់​សម្ពាធ​មកលើ​ទីផ្សារ​របស់​ក្រុម​ហ៊ុន BATហើយ​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​នេះ​កាត់​បន្ថយ​បរិមាណ​​​ថ្នាំ​​ជក​់​មិន​ទាន់ច្នៃ​ ដែល​ខ្លួនត្រូវ​ទិញ​ពី​ផលិតករ​ក្នុង​ស្រុក។ លោកបានមាន​ប្រសាសន៍ថា “ កាលពី​ឆ្នាំ​​មុន យើង​មាន​កិច្ច​សន្យា​ជាមួយ​កសិករ​ ចំនួន ១.០០០នាក់។ ឆ្នាំនេះ ដោយ​សារ​តែ​មាន​ការ​​ប្រកួត​ប្រជែង​មិនត្រឹម​ត្រូវ​ យើង​ត្រូវ​កាត់​បន្ថយ​ចំនួន​កសិករ​ទាំង​នេះ​ មក​ត្រឹម​ ៥៦០​នាក់​ប៉ុណ្ណោះ ឬប្រហែ​ល​៥០​ភាគរយ​។ ហើយ​យើង​ក៏​ត្រូវ​កាត់​បន្ថយ​ចំនួន​កម្មករធ្វើ​ការ​តាម​រដូវ​នៅ​ខេត្ត​កំពង់​ចាម ពី​១.២០០​នាក់​មក ៦៥០​នាក់​វិញ​ផងដែរ ឬប្រហែល​ជា​៥០​ភាគរយ​ដូច គ្នា”។ ទោះ​បី​ជា​លោក ពន្លឺ បាន​បដិសេធមិន​និយាយ​អំពី​ផលប៉ះពាល​់នៃ​សកម្មភាពគេច​ពន្ធទៅ​លើ​ទំហំ​ប្រាក់​ចំណេញ​របស់ ក្រុម​ហ៊ុន BAT ក៏​ដោយ​ លោកបាន​និយាយ​ថា ពាណិជ្ជ​កម្ម​ថ្នាំជក់ខុស​ច្បាប់​នៅក្នុង​ប្រទេ​ស​កម្ពុជា​ ​បង្កើតប្រាក់​ចំណេញ​ចំនួន​ ១៦លាន​ដុល្លារក្នុង​មួយឆ្នាំៗ នៅ​តំបន់​មួយចំនួន​ក្នុង​ចំណោម​ប្រាក់ចំណេញ​សម្រាប់​ទីផ្សារ​ ​ត្រូវ​បានគេ​ជឿ​ថា នឹង​មានក្នុង​ចន្លោះ​ពី៣០​ទៅ​៤០​លាន​ដុល្លារ​។ ក្នុងឆ្នាំនេះ​ រដូវ​ប្រមូល​ផល​ថ្នាំជក់​ បាន​ចាប់​ផ្តើម​ក្នុងខែ​មករា និង​ចប់​នៅ​ដំណាច់​ខែ​ឧសភា បើ​ទោះជា​បរិមាណ​ផលិត​កម្ម​សរុប​មិនទាន់​ត្រូវ​បាន​គណនា​ក៏ដោយ។ កាល​ពី​ឆ្នាំ​មុន​ ទិន្នផល​សរុប​មាន​ចំនួន​១៤.០០០​តោន។ ស្រប​ពេល​តម្រូវ​ការ​បារីនៅ​ក្នុង​ប្រទេ​ស​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​ទ្រឹង ​ប្រទេ​ស​​នេះ​មាន​អ្នកជក់​បារីចំនួន២លាន​នាក់ ក្នុងចំណោម​ប្រជាជន​៧,៥លាន​នាក់​ ​​មានអាយុ​​លើស​ពី​១៥​ឆ្នាំ ហើយ​អាជីវករ​លក់បារី​នាំចូល​ដោយ​គេច​ពន្ធបែបនេះ​ទៀត ​ផលប៉ះពាល់​ពិត​ជា​មានកាន់តែ​ខ្លាំង​ទៅ​លើទំហំ​ប្រាក់​ចំណេញ​របស់​សហគ្រា​ស​ផលិត​បារីក្នុងស្រុក​មិន​ខាន​។ លោក ខាន់ សំបាន ប្រធាន​នាយក​ដ្ឋា​ន​កសិឧស្សាហកម្ម នៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ​់ និងនេសាទ បាន​មាន​ប្រសាសន៍ថា “​ បច្ចុប្បន្ន ក្រុម​ហ៊ុន ​ កំពុង​កាត់បន្ថយ​បរិមាណ​ទិញ​ថ្នាំជក​់ពី​កសិករ...

​​​មេធាវី​​​ការ​​​ពារ​​​ជន​​​រងគ្រោះ​​​ក្នុង​​​ការ​​​បាញ់​​​ប្រហារ​​​នៅ​​​ SEZ ត្រូវបាន​​​រារាំង​​​មិន​​​ឲ្យ​​​​​ពិនិត្យ​​​កន្លែង​​​កើត​​​ហេតុ

មេធាវីម្នាក់​ និង​​​តំណាង​​​អង្គការ​សិទ្ធិ​​​មនុស្ស បាន​​​លើក​​​ឡើង​​​ កាល​​​ពី​​​ម្សិលមិញថា មេធាវី​​​ការ​​​ពារ​​​ស្ត្រី​​​បី​​​នាក់​​​ ដែល​​​បាន​​​រង​​​របួស​​​ក្នុង​​​ការ​​​បាញ់​​​ប្រ​​​ហារ​​​​​​នៅ​​​ឯ​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​(SEZ)​​​ ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​នោះ ត្រូវ​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​ចុះ​​​ទៅ​​​ពិនិត្យ​​​កន្លែង​​​​​​​​​បាញ់​​​ប្រហារ​​​នោះ​​​ទេ​​​ ដោយ​​​សំអាងថា  មាន​​​បទ​​​បញ្ជា​​​ពី​​ក្រុម​​​​​​​​​ប្រឹក្សាអភិវឌ្ឍន៍​​​កម្ពុជា​​​(CDC)។  លោក ជិន លីដា មេធាវី​​​មក​ពី​អង្គ​ការ​​​​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​ ដែល​​​​តំណាងឲ្យ​​​ជន​​​រង​​​គ្រោះ​​​បាន​​​មាន​​​ប្រាសាសន៍ថា ក្រុម​​​មេធាវី​​​របស់​យើងគ្រោង​​​ចុះ​​​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​​​ម៉ាន់​​​ហាត​​​​​​តាន់ ​​​ក្នុង​​​​ក្រុង​​​បាវិត ដើម្បី​​​ពិនិត្យ​កន្លែង​​​​​​ជន​​​រង​​​គ្រោះកំពុង​​​​​​ឈរ ខណៈពេល​​​លោក ​​​ឈូក ​​​បណ្ឌិត អតីត​​​អភិបាល​​​ក្រុង​​​បាវិត​​​ត្រូវ​​​បាន​​​ចោទ​​​ប្រ​​​កាន់​​​ថា​​​ បាន​​​បាញ់​​​​​​ទៅលើ​​​ក្រុម​​​អ្នក​​​តវ៉ានោះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “យើង​​​​​​ចង់​​​ទៅ​​​ទី​​​នោះ ពី​​​ព្រោះ យើង​​​ចង់​​​បាន​​​ភស្តុតាង​​​ពិត​​​ប្រាកដ​​​អំពី​រឿងរ៉ាវ ដែល​បាន​​​កើត​​​ឡើង​​​នៅ​​​ទីនោះ ហើយ​​​យើង​​​ចង់​​​រក​​​សាក្សី​​​បន្ថែម​​​ទៀត​​​ ដើម្បី​​​ដាក់​បន្ទុក​​លោក ឈូក បណ្ឌិត”។ ប៉ុន្តែ នៅ​​​ពេល​​ទៅ​​​​ដល់​​​...

ម្ចាស់​អគារខ្ពស់​ ហ្គោល ថៅវើ ៤២ជាន់​ កំពុងដោះ​ស្រាយ​ជម្លោះ

បុគ្គលិកជាប់​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​សាង​សង់​បាន​ឲ្យ​ដឹង ​កាល​ពី​ម្សិល​មិញ​ថា​ ម្ចាស់​​គម្រោង​សាងសង់​អគារ​ខ្ពស់​ហ្គោល ថៅវើ ​កម្ពស់​៤២​ជាន់​ (Gold Tower 42) ដែល​មាន​ទំហំទឹក​ប្រាក់រហូតដល់​២៤០​លាន​ដុល្លារ​នៅក្នុង​រាជធានី​ភ្នំពេញ បាន​ចាប់​ផ្តើម​ដោះ​ស្រាយ​ជម្លោះ​ជាមួយ​ក្រុម​ហ៊ុន ​​ទទួលម៉ៅការ​​សាង​សង់​គម្រោង​នេះ​តាម​រយៈក្រុម​​​អាជ្ញា​កណ្ដាល​ ដើម្បី​ចាប់​ផ្ដើម​ការ​ងារ​សាង​សង់​ឡើង​វិញ​ បន្ទាប់​ពី​ការ​សាងសង់របស់​គម្រោង​​នេះ​ត្រូវ​បាន​ផ្អាក​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១០​ ដោយ​សារ​តែ​ការ​លក់មិនបាន​ប្រាក់​គ្រប់​គ្រាន់​ ហើយ​មាន​ការ​ចំណាយ​លើស​។ ​លោក​ លី ​ស៊ុនហ៊ុម ​(Lee Sun-hum) នាយក​​ប្រចាំ​ប្រទេស​របស់​ក្រុម​ហ៊ុន​ យុនវូ ​ខេម​បូឌា (Yon Woo Cambodia Co. Ltd)   ដែលជា​ក្រុម​ហ៊ុន​​ម្ចាស់​អគារ ហ្គោល ថៅវើ កម្ពស់៤២​ជាន់​ បានថ្លែង​ថា​  ការ​ដោះ​ស្រាយ​ជម្លោះដោយ​អាជ្ញា​កណ្ដាល​នៅ​ក្នុង​ទី​ក្រុង​សេអ៊ូល បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​ទៅ​ ជា​មួយ​ក្រុម​ហ៊ុន​វិស្វកម្ម​ និង​សំណង់​ហានីល​ (Hanil Engineering...