កា​រ​ស្ទង់​មតិ​ ៖ ពលរដ្ឋ​កម្ពុជា​​ជឿថា​ មន្ត្រី​មួ​យ​ចំ​នួន​តូចពុក​រលួ​យ

កា​រ​ស្ទង់​មតិ​ថ្មី​មួយ​ ទៅលើ​មតិ​សាធា​រណ​ជន​ដោយ​វិទ្យាស្ថានអន្តរជាតិ​របស់គណបក្ស​សាធារណរដ្ឋ​អាមេរិកបា​ន​​រក​ឃើញថាពល​រដ្ឋ​កម្ពុជា​ប្រ​ហែ​ល​៥០​ភាគ​រយ​ជឿ​ថា​ មា​ន​តែ​មន្ត្រី​មួ​យ​ចំ​នួ​ន​​តូ​ច​ប៉ុណ្ណោះ​ នៅ​ក្នុ​ង​ស្ថាប័ន​​​របស់រដ្ឋា​ភិ​បា​ល​ថ្នាក់​មូ​ល​ដ្ឋាន​ និ​ង​​ថ្នាក់​ជា​ត​ិ​ ប្រ​ព្រឹត្ត​​អំ​ពើ​​ពុ​ក​រលួួយ។ ការ​ស្ទង់មតិនេះ​ត្រូវ​បា​ន​ធ្វើឡើង​ដោ​យ​វិទ្យា​ស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​​​(IRI) ដែលមា​ន​មូ​ល​ដ្ឋា​​ន​នៅ​ក្រុ​ង​វ៉ា​ស៊ីន​តោនជាមួយ​មនុស្ស​​ចំ​នួន​​២.០០០នាក់​​នៅ​ក្នុ​ង​​ខេត្ត​ក្រុង​ទាំង​​២៤​ របស់ប្រទេស​កម្ពុជា រវាង​ខែ​​វិច្ឆិកា​ និង​ខែ​ធ្នូ​ឆ្នាំ​២០១១។ ឆ្លើយ​តប​ទៅ​នឹង​សំណួរថា “ តើ​អ្នក​គិត​​​ថា​ អ​ំ​ពើ​ពុក​រលួយ​​ និង​កា​រទទួល​​​សំណូក​​​ក្នុង​​​ជួរ​​​​​រដ្ឋាភិបា​ល​ថ្នាក់​មូ​ល​ដ្ឋាន​និង​ថ្នាក់​ក្រុង​ និង​រដ្ឋា​ភិ​បា​ល​ថ្នាក់​ជាតិ​​ក្នុង​រាជធានី​ភ្នំពេញ​​រីក​រាល​ដាល​ឬយ៉ាង​ណា​នោះ?​” មាន​​អ្ន​ក​ឆ្លើយ​ត​ប​ចំនួន​​៥៤ភាគ​រយ​ បា​ន​​ឆ្លើយ​ថា មា​ន​មន្ត្រី​តែមួ​យ​ចំ​នួន​តូច​ប៉ុណ្ណោះ​ នៅ​ថ្នាក់​មូ​ល​ដ្ឋាន​ប្រព្រឹត្តអំពើពុ​ក​រលួ​យ​​ និង​​៤៨​ភាគរយ​និ​យា​យ​​ថា ​មា​នអំពើពុក​រលួយ​តិចតួច​​នៅ​ថ្នាក់​ជាតិ។ ​យោង​តាម​ការ​​ស្ទង់​មតិ​របស់IRIបា​ន​ឲ្យ​ដឹង​ថា១៦ភា​គ​រយ​ក្នុងចំណោម​អ្នក​ដែ​ល​ត្រូវ​បា​ន​សម្ភាស បា​ន​លើ​ក​ឡើ​ង​ថា សឹង​តែ​គ្មាន​មន្ត្រី​ប្រព្រឹត្តអ​ំ​ពើ​ពុក​រលួយនៅ​ថ្នាក់​មូលដ្ឋាន​ និង​១៦ភាគ​រយ​បា​ន​ឆ្លើយ​ថាសឹង​តែ​គ្មាន​អំ​ពើ​ពុក​រលួយ​នៅ​ថ្នាក់​ជាតិឡើយ។ ពេលសួរសំណួរ​ទៀតថា ​តើ​ពួក​គេ​ធ្លាប់​​​បា​ន​ឃើញ​សកម្មភាព​ពុក​​រលួយ​ ឬកា​រ​ទទួ​ល​​​សំណូក​​របស់មន្ត្រីណា​ម្នាក់​ក្នុង​រយៈពេល​៦​ខែមុន​នេះឬយ៉ាងណា​នោះមា​ន​៨៥ភាគ​រយ​​​​​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ស្ទង់​មតិឆ្លើយ​ថាគ្មាន​ទេ​ និង​​សួរសំណួរដដែលនេះ អំពីមន្ត្រី​នគរ​បាល​ មាន​៧១​ភាគ​រយ​ឆ្លើយ​ថា​គ្មានទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ នៅ​ពេល​​មា​ន​ចម្លើយ​​​​​​​ផ្សេងៗគ្នាទៅនឹង​សំណួរ​អំពី​អំពើ​ពុក​រលួយដោយសារតែកា​រ​យល់​ដឹង​ផ្សេងៗគ្នា ​អ្នក​​​ចេះដឹងភាគច្រើន ​បាន​មើល​ឃើញ​អំពើ​ពុក​រលួយ​​ជាង​អ្នក​ដែល​ចេះ​តិចតួច។ លោក​ស្រីមួរសុខហួរសមាជិក​សភា​មក​​​​ពី​​​គណបក្ស​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថាលទ្ធផល​នៃ​ការ​ស្ទង់​មតិនេះ​ មិន​អា​ច​ទទួល​យក​បា​ន​ឡើយ។​លោក ​ស្រី សុខហួរ  បានថ្លែង​ថា ​ “កន្លង​មក​ការ​​​​ស្ទង់​មតិ​របស់ IRI មិនត្រឹម ត្រូ​វសោះ​ឡើយ”។លោក​ស្រី​បាន​ថ្លែង​ថា“យើង​បាន​ប្រាប់​ពួក​គេ​ថា វានឹង​ប៉ះពាល់​ដល់​ភាពត្រឹមត្រូវ​”។ លោក​ស្រី​បាន​ពន្យល់​ថាគណបក្ស​របស់​លោក​​​​ស្រី បាន​ព្រមាន​IRI​ថា អ្នក​ឆ្លើយ​តប​ទៅ​​​នឹង​​​សំណួរស្ទង់​មតិ​នេះជា​រឿយៗ​មិន​និយាយ​ត្រង់ៗ​អំពី​ប្រធានបទ​ដ៏​រសើប​នេះ​ទេ។ លោក​ស្រី​បាន​សួរ​ថា“​គ្រប់​កន្លែង​ដែល​អ្នក​ចុះ​ទៅ​ ប្រ​ធាន​ភូមិ​នៅ​ទី​នោះ​តាម​​​ស្តាប់​អ្នករហូត​ តើ​អ្នក​អាច​ប្រើ ​ព័ត៌​មាន​ដូច្នេះ​ដែរ​ទេ​?”។ លោក​ស្រីពង់ឈីវហ្គិចប្រធាន​អង្គ​ការ​សិទ្ធិ​មនុស្សលីកាដូបានថ្លែង​ថាដោយ​មិន​គិត​អំពី​អ្វី​ដែល​ IRI បាន​រក​ឃើញ​នៅ​ក្នុង​ការ​ស្ទង់​មតិ​របស់​ខ្លួន​នោះ អំពើ​ពុក​រលួយ​នៅ​តែ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​ស្រីឈីវហ្គិច​ បាន​ថ្លែង​ថា​ “វា​ស្តែង​​​​​ឲ្យ​ឃើញ​ថាអ្នក​មិន​ចេះ​អក្សរ​​​​ ដែល​ងាយ​រង​គ្រោះមិន​ហ៊ាន​និយាយការពិតនៅ​ចំពោះ​មុខ​​​​មន្ត្រី​មូលដ្ឋាន​ឡើយ​”។ ការ​ស្ទង់​មតិ​នេះ​ ក៏​បាន​រាប់​បញ្ចូល​សំណួរ​អំពី​ការ​ចុះ​ឈ្មោះបោះ​ឆ្នោត​ បទ​ល្មើស​ និង​សាលាក្តី​កាត់​ទោស​ខ្មែ​រ​ក្រហម​ផង​ដែរប៉ុន្តែ​លើក​ឡើង​តែ​ម្យ៉ាង​ប៉ុណ្ណោះ ដែល​មិន​មែន​ជា​សំណួរសំដៅ​ដល់​បញ្ហា​ដី​ធ្លី​ មាន២១​ភាគ​រយ​នៃអ្នកដែល​បាន​គិត​ថាប្រទេស​នេះ​ដើរ​តាម​ផ្លូវខុស​ លើក​ឡើង​អំពី​ការ​ចាប់​យក​ដី​...

ពាក្យ​​​បណ្ដឹង​​​ជាច្រើន​​​ជំរុញ​​​ឲ្យបេសកកម្ម​​​របស់​​​បេសកជន​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​មាន​​​សន្ទុះខ្លាំង​​​ឡើង

ក្នុង​​​បេសកកម្ម​​​លើក​​​ទី​​​៧​​​នេះ លោកសុរិយា ស៊ូបេឌី (Surya Subedi) បេសកជន​​​អង្គការ​​​សហ​​​ប្រ​​​ជាជាតិ​​​ប្រចាំ​​​នៅ​​​កម្ពុជា​​​ចង់​​​ឃើញផ្ទាល់​​​នូវស្ថាន​​​ភាពក្នុង​​​សហគមន៍មួយ​​​ចំនួនដែល​​​រង​​​គ្រោះ​​​ដោយ​​​ការធ្វើ​​​សម្បទាន​​​ដី​​សេដ្ឋកិច្ច​នៅទូទាំង​​​ប្រទេស​​​កម្ពុជា។  ក្នុង​​​កិច្ច​​​សម្ភាស​​​កាលពី​​​ម្សិលមិញលោក​​​ស៊ូបេឌី បាន​​​មាន​​​ប្រសាសន៍​​​អំពី ដំណើរ​​​របស់​​​លោក​​ទៅ​​​កាន់​​​សហគមន៍​​​ជន​​​ជាតិ​​​ដើម​​មួយ​​​ចំនួន​ ដែល​​បាន​​​រង​​​ផល​​​ប៉ះ​​​ពាល់នៅ​​​​​​​​​​​​​​​ក្នុង​​​ខេត្ត​​​រតនគិរី ក៏ដូចជា​​​ដី​​​សម្បទានសម្រាប់​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​តាមទន្លេ​​​សេសាន​​​ក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង និង​​​​​​ចម្ការ​​​កៅ​​​ស៊ូ​​​ក្នុង​​​ខេត្ត​​​ក្រចេះបន្ទាប់​​​ពី​​​លោក​​​ ទទួល​​​បានពាក្យ​​​បណ្ដឹង​​​ជាច្រើន​​​ពី​​​អ្នក​​​ភូមិ និង​​​អ្នក​​​ភូមិ​​​ជនជាតិដើម និង​​​ជនជាតិភាគតិច​​​ទាំងអស់​​​ ដែល​​​ស្ថិតនៅក្នុង​​​កន្លែង​​​ខាងលើ។ កាលពី​​​ថ្ងៃ​​​ពុធ លោកក៏​​​បាន​​​ទៅ​​​កាន់​​​សហគមន៍​​​បុរី​​​កីឡា​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​ ដែល​​​នៅទី​​​នោះ​​​ក្រុមហ៊ុន​​​បាន​​​បណ្ដេញ​​​អ្នក​​​ភូមិចេញដោយ​​​បង្ខំ កាលពី​​​ថ្ងៃទី​​​៣ ខែ​​​មករានិង​​​បាន​​​ឲ្យ​​​គ្រឿងចក្រ​​​ឈូស​​​កម្ទេច​​​លំនៅដ្ឋាន​​​របស់​​​អ្នក​​​ភូមិ​​​ចំនួន១២០​​​គ្រួរសារ។ ​​​​​​លោក​​​បាន​​​ថ្លែង​​​អំពីពេលវេលា​​​ ដែល​​​លោក​​​បាន​​​មក​​​ដល់ប្រទេស​​​កម្ពុជា​​​មួយ​​​សប្ដាហ៍កន្លង​​​មកនេះ​​​ថា “ខ្ញុំចង់​​​ផ្ទៀង​​​ផ្ទាត់​​​​​​ព័ត៌មាន​​​ដែល​​​​​​ខ្ញុំបាន​​​ទទួល​​​ និង​​​អ្វីដែល​​​ខ្ញុំ​​​បាន​​​ឃើញ​​​ផ្ទាល់”។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា ប៉ុន្តែ​​​ការ​​​ធ្វើ​​​ដូច្នេះបាន​​​ធ្វើ​​​ឲ្យ​​​លោក​​ព្រួយបារម្ភអំពី​​​ស្ថាន​​​ភាព​​​របស់​​​ប្រជាពល​​​រដ្ឋ​​​ ដែល​​​កំពុង​​​រស់​​​នៅ​​​ក្នុង​​​​​​សហគមន៍ទាំងនេះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍បន្ដថា“ដី​​​សម្បទាន​​​មួយ​​​កន្លែង​​​នោះមាន​​​ផ្ទៃដី​​​ទំហំ ​​​២០.០០០ហិកតាដែល​​​ជាទី​​​សម្រាប់​​​សត្វ​​​ពាហនៈ​​​នោះត្រូវ​​​បាន​​​ប្រគល់ឲ្យទៅ​​​ក្រុមហ៊ុន​​​​​​មួយ​​​ឈូសឆាយ​​​សម្អាត​​​​​​ហើយ​​​ទិដ្ឋភាព​​​​​​នៃ​​​ការ​​​បាត់​​​​​បង់​​​អ្វីៗទាំង​​​អស់​​​នេះ ​​​ពុំមាន​​​ហេតុ​​​​​​​​​ ផល​​​ច្បាស់​​​លាស់នោះ​​​ទេនេះ​​​ហើយ​​​ដែល​​​ធ្វើ​​​​​​ឲ្យ​​​ខ្ញុំ​​​ព្រួយ​​​បារម្ភខ្លាំង​​​នោះ”។ ​​​លោក​​​បាន​​​បន្ថែម​​​​​​ថា ​​​​​​​​​​​​​​​លោក​​​បានចូលទៅដល់ដី​​​សម្បទានដែល​​​កាន់​​​កាប់​ដោយ​​​​​​​​ក្រុម​​​ហ៊ុន​​​ទាំង​​​នោះ​​​ពិនិត្យ​​​មើល​​​ស្ថាន​​​​​​ភាពជាក់ស្តែង។ ហើយ​​​ក្នុង​​​ខណៈ​​​ពេល​​​លោក   ស៊ូបេឌី   បាន​​​​​​ថ្លែងថាលោក​​​គាំទ្រ​​​សេចក្ដី​​​ប្រកាស​​​​នា​​​ពេល​​​ថ្មី​​​ៗរបស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រីហ៊ុនសែន​​​ថានឹង​​​លុប​​​ចោល​​​ដី​​​សម្បទានទាំង​​​នោះ ​​​លោក​​​​​​នឹងបន្ដ​​​ពិនិត្យ​មើលស្ថានភាពនេះ​​​ទៀត​​​ ​​​ដើម្បី​ ធ្វើ​​​ឲ្យ​​​ប្រាកដថាសារាចរថ្មី​​​នេះត្រូវ​​​បាន​​​អនុវត្ត​​​ត្រឹម​​​ត្រូវ។ប្រជាពល​​​រដ្ឋ​​​មាន​​​ជំនឿ​​​យ៉ាង​​​ខ្លាំង​​​មកលើរូប​​​ខ្ញុំប៉ុន្តែ​​​ខ្ញុំ​​​ក​​៏​បាន​​​ពន្យល់​​​ពួកគាត់​​​យ៉ាង​​​លម្អិត​​​អំពីតួនាទី​​របស់​​​ខ្ញុំ។ខ្ញុំ​​​មិន​​​មែន​​​ទៅ​​​ទី​​​នោះដើម្បីដោះស្រាយ​​​បញ្ហា​​​របស់​​​​​​ពួកគាត់​នៅ​​​ពេល​​​​​​​​​នេះ​​​ទេប៉ុន្តែ​​​​​​នឹង​​​​​​លើក​​​ទឹក​​​ចិត្ត​​​រដ្ឋា​​​ភិ​​​បាលឲ្យ​​​​​​​​​លើកយក​​​​​​ទុក្ខកង្វល់​​​​​​របស់​​​ពួកគាត់​​​មក​​​ពិភាក្សា”។ យោងតាម​​​ព័ត៌មាន​​​ពី​​​មន្ត្រី​​​នៅ​​​ការិយាល័យ​​​ឧត្តមស្នង​​​ការ​​​សិទ្ធិ​​​មនុស្សក្នុង​​​ប្រទេស​​​កម្ពុជាបានឲ្យដឹងកាលពី​​​ម្សិលមិញថាលោក ​​​ស៊ូបេឌី បាន​​​រៀបគម្រោង​​​ជួបជាមួយនឹងមន្ត្រី​​​ជាន់​​​ខ្ពស់​​​របស់​​​រដ្ឋាភិបាល​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា លោក​​​កំពុង​​​រង់ចាំ​​​ពិភាក្សា​​​អំពី​​​អ្វី​​​ ដែល​​​លោក​​​បាន​​​ជួប​​​ប្រទះ​​​ក្នុង​​​ពេល​​​ចុះ​​​សួរ​​​សុខទុក្ខនោះ​​​ជាមួយ​​​នឹង​​​រដ្ឋាភិបាល។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមថា“ខ្ញុំ​​​មាន​​​​​​សហ​​​ប្រតិបត្តិកា​​​រល្អខ្ញុំ​​​អាច​​​ចុះ​​​ទៅ​​​ពិនិត្យមើល​​​សហគមន៍ដែល​​​ខ្ញុំចង់​​​ឃើញហើយ​​​​​​លទ្ធភាព​​​ដែល​​​ខ្ញុំ​​​មាន​​​ក្នុង​​​ពេល​​​បេសក​​​កម្ម​​​នេះ​​​ក៏​​​បាន​​​ល្អដែរ”។ លោក​​​ ផៃសុីផានអ្នក​​​នាំ​​​ពាក្យ​​​ទី​​​ស្ដី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រីបាន​​​លើក​​​ឡើង​​​អំពី​​​ដំណើរ​​​ចុះ​​​សួរ​​​សុខ​​​ទុក្ខ​​​របស់​​​លោក ​​ ស៊ូបេឌីថា​​​ “តាម​​គោល​​​​​​​​​ការណ៍ ​​​លោកស៊ូបេឌីគឺជា​​​ដៃ​​​គូរបស់​រដ្ឋា​​ភិ​​​បាល​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ទាំង​​​នេះ”។លោក សុីផាន បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀតថា“យើង​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​ត្រូវ​​​​​​ការ​​​ការ​​​កែទម្រង់។​​​អង្គការ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​បាន​​​លើកឡើង​​​នូវ​​​បញ្ហា​​​មួយ​​​ចំនួន ​​​យើង​​​ក៏យល់​​​អ៊ីចឹង​​​ដែរហើយ​​​យើង​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​”។ លោកស៊ូបេឌីនឹង​​សង្ខេប​​​ព័ត៌មាននៃ​​​បេសកកម្ម​​​របស់​​​លោកហើយ​​​លោក​​​គ្រោង​​​ជួប​ពិភាក្សា​​​ជាមួយ​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​របស់​​​រដ្ឋា​​​ភិបាល​​​នៅ​​​ក្នុងសន្និ​​​សីទកាសែត​​​ថ្ងៃ​​​នេះ៕ ...

មនុស្ស​​រាប់​រយ​នាក់​មកខេត្ត​កោះ​កុង ​​ដើម្បី​រំឭកវិញ្ញណក្ខន្ធ​​លោក​ ឈុត​ វុទ្ធី​​ សកម្មជន​ជនព្រៃឈើ

មនុស្ស​ជាង​​៦០០​នាក់​ រួម​ទាំង​ព្រះ​សង្ឃ​ចំនួន​​៥០​អង្គ​​​ ដែ​ល​បាន​រង​ផល​បះពាល់​ដោយ​​សារ​ការ​កាប់​បំផ្លាញ​​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់​​ទូទាំង​ប្រទេស​ បាន​មក​ដល់​​ខេត្ត​កោះ​កុង​កាល​ពី​ម្សិល​មិញ​​​​​មុនពេល​ធ្វើ​ពិធី​គោរព​វិញ្ញណ​ក្ខន្ធ​​​នៅ​ថ្ងៃ​នេះ​នៅកន្លែង​បាញ់​សម្លាប់​​សកម្ម​ជន​ព្រៃ​ឈើ​ដ៏​ល្បី​គឺ​ លោក​ ​ឈុត​ វុទ្ធី​​ ​​កាល​ពី​ថ្ងៃ​ទី​​២៦ ​​ខែ​​មេសា។ សកម្មជន​ការ​ពារ​​សិទ្ធិ​មនុស្ស​ និង​​អ្នក​ភូមិ​​​បាន​​ឲ្យ​ដឹង​ថាអ្នក​ភូមិ​​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ខេមរភូមិន្ទតាម​រថ​យន្ត​២៦​គ្រឿង​មកពី​​ខេត្ត​ចំនួន​​ប្រាំបី​​​ ដែល​មាន​ការ​កាប់​​ឈើ​ខុស​ច្បាប់ ​និងមាន​ការ​ផ្តល់​​ដី​សម្បទាន​​សេដ្ឋកិច្ច​ពី​សំណាក់​​​រដ្ឋា​ភិ​បាល​សម្រាប់​គម្រោង​កសិកម្មនោះ ​បាន​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាពរស់​នៅ​របស់​​ប្រជាជន​​រាប់​សែន​​​នាក់។ លោក​ អ៊ូ​ វីរៈ ប្រធាន​មជ្ឈ​​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​រៀប​ចំ​ពិធី​​នេះ ​បាន​ថ្លែង​ថា​ “រថយន្ត​មួយ​ចំនួន​ដែល​ដឹក​មនុស្ស​មក​ពី​​ខេត្ត​កំពង់​ធំ​បាន​ឆ្លង​កាត់​របាំង​​បិទផ្លូវនៅ​ក្នុង​ខេត្ត​នោះ​ដោយ​ជោគ​ជ័យ”។​លោក​បាន​បន្ថែមថា ​កិច្ចប្រជំុ​មួយ​ជា​មួយ​អភិបាលរង​ខេត្ត​កោះកុង​ គឺ​លោក​ អ៊ុន ​ឆាលី​ កាល​ពី​ម្សិល​មិញ មិន​​ទាន់​មាន​ការ​សម្រេច​ថា ​តើ​នឹង​​អនុញ្ញាត​ឲ្យ​​ក្រុម​អ្នក​ភូមិ​​ប្រារព្ធ​ពិធី​​នេះ​នៅ​ក្នុង​ស្រុក​មណ្ឌល​សីមា​ខេត្ត​កោះកុង​ ដែល​ស្ថិត​នៅ​ក្នុង​ព្រៃជួរភ្នំ​ក្រវាញដ៏​ជ្រៅ​នោះ ​ឬ​អត់​ទេ​។នៅ​មុន​ពេល​​ជួប​ជុំ​គ្នា​នេះ​ សកម្មជន​ព្រៃ​ឈើ​​បាន​​និយាយ​​ថា​ ពួក​គេក៏​នឹង​ប្រើ​ឱកាស​នេះ​ដើម្បី​ដើរ​ល្បាត​នៅ​តាម​ព្រៃ​​រកមើល​សកម្មភាព​​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​នោះ។ យោង​តាម​គណៈកម្មាធិការពិសេស​មួយ​ដែលរដ្ឋាភិបាល​បាន​បង្កើត​ឡើង​​បាន​ឲ្យ​ដឹង​ថា ​​​​លោក​ អិុន ​រតនា​ មន្ត្រី​កង​​រាជ​​អាវុធ​ហត្ថបាន​​​​បាញ់​សម្លាប់​លោក​ ឈុត​ វុទ្ធីក្រោយ​​ពី​មាន​ជម្លោះ​​ពាក្យ​សម្តី​ជា​មួយ​គ្នា។ នៅ​ពេល​នោះ លោក ឈុត​វុទ្ធី បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​នោះ​ជាមួយ​អ្នក​យក​ព័ត៌មាន​កាសែត ​ខេមបូឌាដេលី​​ ពីរ​នាក់​ដែល​បាន​ចុះ​ទៅ​​យក​ព័ត៌​មានអំ​​ពី​​ការ​ខិត​ខំ​របស់​ប្រជាជន​មូល​ដ្ឋាន​ក្នុង​ការ​ការពារ​​​ព្រៃឈើ​។ យោង​តាម​គណ​ៈកម្មាធិការ​​នេះ​បាន​ឲ្យ​ដឹងថា​ បន្ទាប់​ពី​ការ​បាញ់​ប្រហារ​នោះ​​មកឈ្មោះ​ រ៉ាន់​...

ការ​ព្យាករ​​​​អំឡុង​ពិធី​ច្រត់​ព្រះនង្គ័ល​​ថា ​​​​​ពោត​និង​សណ្តែកនឹង​​​​ទទួលបាន​​​ទិន្ន​​ផលខ្ពស់​នៅ​​​ឆ្នាំ​​នេះ​

ដោយ​​ស្នែង​​​​​ស្រោប​​​សូតក្រហម​​ ​​​និង​​​មាន​​អាន​​ពណ៌​មាស​លើ​​​ខ្នង​​​​​​សម្បុរ​​ត្នោត​នោះ ​​​គោ​​ឧសភ​​រាជ​​​​​មួយ​​នឹម ​​​​​​​​​ត្រូវ​​​​បាន​​នាំ​​សំដៅ​​​​​ទៅ​​​​​រក​​ជើង​ពាន​​​​​​​ប្រាក់​ចំនួន​​ប្រាំ​ពីរ​​​​ពេញ​​ទៅ​ដោយ​​​​អាហារ​​​ ព្រមទាំង​ស្រា​និង​ទឹក​ ដោយ​​​គោ​​​ឧសភ​​​រាជ​​ទី​១បាន​​​​​​​​​​​​បរិភោគ​​​​​​​​ពោត ហើយ​​​គោ​​​ឧ​​សភ​​រាជ​​ទី​​​​២បាន​បរិភោគ​សណ្តែក។ គោឧស​ភ​​រាជ​​​ទី​១បាន​​​​​បរិភោគ​​​​​​ពោត​​ច្រើន ​​​​ប៉ុន្តែ​​គោ​ឧស​​ភ​​រាជ​ទី២ក្រោយ​​ពី​​​​​​​​បរិភោគ​​​​​​សណ្តែក​​រួច​​​​​​ ​​​​ក៏​​បាន​​​​​​​​​​​ងាក​​ទៅ​​​​​​​បរិភោគ​​​​ស្មៅ​ទើប​ច្រូត​​ថ្មីៗ​​​ពីរ​​បី​ម៉ាត់​។ ខ្សែ​​​ភ្នែក​​​របស់​មនុស្ស​​​គ្រប់​គ្នា​​​បានសម្លឹង​​​មើល​​យ៉ាង​​​យក​​ចិត្ត​​ទុក​​ដាក់​​​​​ថា ​​តើ​​​គោ​​​​​​ឧ​សភ​រាជ​​​ចូល​ចិត្ត​​បរិភោគ​​អ្វី​ជាងគេ​​ក្នុង​​ពិធី​​​​ច្រត់​ព្រះ​នង្គ័ល​​​​កាល​ពី​​​ម្សិល​​មិញ ​​ដែល​មាន​​​​​អ្នក​​ចូល​រួម​​​​យ៉ាង​​​​ច្រើន​កកកុញ​ចាប់​​ពី​ប្រ​ជា​​​​​​កសិករ​​​ជន​បទ​​​​​រហូត​​​ដល់​​​​​​ថ្នាក់​ដឹកនាំ​ប្រទេស ​​​​​ និងការ​​​​​​​យាងធ្វើ​​​ជា​​​​ព្រះ​​​​​​​អធិបតី​​​ពី​សំណាក់​ព្រះ​មហា​​ក្សត្រ​​ នរោត្តម​​​សីហ​មុនី ​​​នៅ​​​វាល​​មេរុ​ ជាប់​ព្រះ​​​បរម​​រាជ​​វាំង។​​​​ ពិធី​​​បុណ្យ​​ប្រ​ចាំ​​ឆ្នាំ​​នេះ​បង្ហាញពី​ការ​​​ចាប់​ផ្តើម​​​រដូវ​​​​បង្ក​​បង្កើន​ផល​​ ដែល​នៅ​ពេល​​នោះ ​​គោ​​ឧស​​ភ​​រាជ​​ទាំង​បី​នឹម​​​ត្រូវ​​បាន​​ទឹម​​​​ឲ្យ​ភ្ជួរ​​​​ជុំ​​វិញ​​​ព្រះ​​ស្រែ​ ​​ដឹក​​នាំ​​ដោយ​​​​តំណាង​​​​​​​​ព្រះ​មហា​​ក្សត្រ​នៅ​ឆ្នាំ​​​នេះ​​​​​ គឺ​​ព្រះ​​អង្គ​ម្ចាស់​​​ នរោត្តម​​ ចក្រាវុទ្ធនិង​អ្នក​​​អង្គ​ម្ចាស់​ ​​នរោត្តមចាន់​ស៊ីថា ​និង​​មាន​​​ស្ត្រី​​​​មួយ​​ចំនួន​​ផ្សេង​​ទៀតដើរ​​តាម​ពី​​ក្រោយ​​​​​​បាច​ស្រូវ​​លើ​​ដី​​​ដែល​​ទើប​​​​ភ្ជួរ​​រួច​ថ្មីៗ។ បន្ទាប់​ពី​​ភ្ជួរ​​ជុំ​​វិញ​ព្រះ​​ស្រែ​​​ ​គោ​ឧស​​ភ​រាជ​​ត្រូវ​​​នាំ​ទៅ​កាន់​​ជើង​ពាន​ប្រាក់​​ដាក់​​អាហារ​​​​ហើយ​​អ្វី​​ដែល​​គោ​ឧស​​ភ​រាជ​​បាន​​​​​​​​បរិភោគ​​​គឺ​​ ស្រូវល្ង...

បេសកជន​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហ​​​ប្រ​​​ជាជាតិចុះ​ទៅ​មើល​សហគមន៍​​​​បុរី​​​កីឡា​​​ដែល​​​ត្រូវ​​​បណ្ដេញ

​​​​​បន្ទាប់​​​ពី​​​លោក​​​បាន​​​ចុះ​​​សួរ​​​សុខ​​​ទុក្ខ​​​អ្នក​ភូមិ​សហគមន៍បុរីកីឡា​កាលពី​​​ព្រឹក​​​ម្សិល​​​មិញនេះ បេសកជន​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហ​​​ប្រ​​​ជា​ជាតិប្រចាំ​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​​“ មាន​ការ​ព្រួយបារម្ភ​យ៉ាង​​​ខ្លាំង” អំពី​​​ស្ថាន​ភាព​​​​រស់​​​នៅ​​​របស់​​​អ្នក​​​ភូមិ​​​ជាង​​​១០០​​​គ្រួសារ ​​​ដែល​​​ត្រូវ​​​បណ្តេញ​ចេញ​ទាំង​បង្ខំ​​​​​​ពី​​​លំនៅដ្ឋានរបស់ខ្លួន​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​កាលពី​​​ខែ​​​មករា។ ​​​ចាប់​តាំង​ពី​​​​នគរបាល​​​បាន​​​បង្ខំ​​​អ្នក​​​ភូមិ​​​ចំនួន​​​១២០​​​គ្រួសារ ​​​ចេញ​​​ពី​​​សហគមន៍​​​បុរី​​​កីឡា​​​ កាលពី​​​ថ្ងៃទី​​​៣ ខែ​​​មករា និង​​​បាន​​​ឲ្យ​​​ត្រាក់ទ័រ​ឈូសកម្ទេច​លំនៅ​​​ដ្ឋាន​​​បណ្ដោះ​​​អាសន្ន​​​របស់​​​ពួក​​​គាត់​​នោះ ពួកគាត់​​​ភាគ​​​ច្រើន​​​បាន​ស្នាក់​នៅ​​​តាម​​​​ច្រក​​​ជណ្ដើរ​ក្នុង​​​​​​អគារ​​​ និង​នៅ​​តាម​ផ្លូវតូច​​​ៗនៅ​​ចន្លោះ​​​អគារដែល​នៅ​ក្បែរ​នោះ។ ពួកគាត់​​​បាន​​​ទាមទារ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ឯក​ជន​​​ផានអីុមិុច ​​​ដែល​​​ជា​​​​​អ្នក​កាន់​កាប់​កន្លែង​ដេញ​ប្រជាជន​ចេញ និង​​​ជាម្ចាស់អគារទាំង​នោះ​​សាងសង់​​​បង្ហើយ​​​អគារ​​​ពីរទៀត​​​ដែល​​​​​​បានសន្យា​​​ថា​​​ផ្តល់ឲ្យ​​​ពួក​​​គាត់នោះ​​​។ លោក​​​ សុរិយា ស៊ូបេឌី (Surya Subedi)បេសកជន​​​អង្គការ​​​សហ​​​ប្រ​​​ជាជាតិ បាន​​​ចុះ​​​ដល់​កន្លែងនោះ​​​​ និង​​​បានសំណេះ​​​សំណាល​​​​ជាមួយ​​​គ្រួសារទាំង​​​នោះ ជាផ្នែក​មួយ​នៃ​ដំណើរ​​​ទស្សនកិច្ច​​ចុង​ក្រោយ​​របស់​​​លោក​​​រយៈពេល​​​មួយ​​​សប្ដាហ៍​​​នៅ​​​កម្ពុជា ដើម្បី​​ពិនិត្យ​​​ផល​​​ប៉ះ​​​ពាល់​​​​ដោយ​សារ​​​​ដី​​​សម្បទាន​​​មក​​​លើ​​​ប្រ​​​ជាពល​​​រដ្ឋ​​​ក្នុង​​​មូល​​​ដ្ឋាន​​​នេះ។ លោក​​​បាន​​​ប្រាប់​​​អ្នក​​​ភូមិថា “ បន្ទាប់​​​ពីខ្ញុំ​បាន​ចុះ​ពិនិត្យ​មើល​កាល​ពី​​​ព្រឹក​​​មិញ​នេះខ្ញុំ​​​មាន​ការ​ព្រួយ​បារម្ភខ្លាំង​ណាស់​​​​​អំពី​​​ស្ថាន​​​ភាព​​​របស់​​​បងប្អូន​ទាំង​​​អស់​​​គ្នា។ ការ​បង្ខំ​​​​ឲ្យ​បងប្អូន​​​​រស់​​​នៅ​​ក្នុង​ស្ថាន​ភាព​បែប​នេះហាក់ដូច​​​ជា​​​មិន​​​សមសោះ​​​សម្រាប់​សតវត្សរ៍ទី២១​នេះ។ ខ្ញុំ​អាណិត​​​អាសូរ​បងប្អូន​ខ្លាំង​ណាស់​ដែល​រស់​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ​​​”។ លោក​​​ ស៊ូបេឌី មិន​​​ហ៊ាន​​​ធានាទេ​​​ ប៉ុន្តែ​​​​បានថ្លែងថា លោក​​​នឹង​​​លើកពី​​​ទុក​​​្ខ​លំបាក​​​​របស់​​​ពួកគាត់​​​ទៅ​​​ពិភាក្សា​​​ជាមួយ​​​រដ្ឋា​ភិបាល​​​។ លោក​​​គ្រោង​​​នឹង​​​ដាក់​ជូនរបាយ​ការណ៍​​​មួយ​​​​​អំពី​លទ្ធ​ផល​នៃ​ការ​សើុប​អង្កេត​របស់​លោក​​​ទៅ​​​អង្គការ​​​​សហ​​​ប្រជា​​​ជាតិ​​​នៅ​ខែ​​​កញ្ញា​​​។ គ្រួសារ​​​អ្នកភូមិ​​​បុរីកីឡា​​​ ​​​​​​ដែល​​​អ្នក​ខ្លះ​បាន​​​​​​បង្ហូរ​​​ទឹក​​​ភ្នែក​​​ពេល​​​ជួប​​​លោក ​​​ស៊ូបេឌី បាន​​​និយាយ​​​ថា​​​ ពួក​​​គាត់​​​ត្រូវ​​​បាន​​​លើក​​​ទឹកចិត្ត​​​ដោយ​​​​ដំណើរទស្សនកិច្ចនេះ​​​។ អ្នក​​​ភូមិ​​​ឈ្មោះ​​​ យ៉ាន ​​ភឿន បាន​​​និយាយថា​​​ “​​​ខ្ញុំ​ជឿថា លោក ​​​ស៊ូបេឌី នឹង​​​ដោះស្រាយ​​​បញ្ចប់​​​ជម្លោះដីធ្លី​​​របស់​​​យើង​​​។ ខ្ញុំជឿជាក់​​​លើលោក​​​ ស៊ូបេឌី ពីព្រោះ​​​លោក​​​បាន​​​ប្រាប់​អ្នក​​​ភូមិ​​​ថា លោកនឹង​​​ពាំ​នាំ​យក​​​រឿង​​​នេះ​​​ទៅ​ពិភាក្សា​​​ជាមួ​​​យ​រដ្ឋាភិបាល​​​”។ អ្នកភូមិម្នាក់​​​ទៀត​​​ឈ្មោះ​​​ ជំុ ងា៉ន់ បាន​​បន្ថែម​​​​ថា​​​ “ខ្ញុំសប្បាយចិត្ត​​​ខ្លាំង​​​ណាស់​​​ដែល​​​បាន​​​ជួប​​​ជាមួយលោក​​​ ស៊ូបេឌី  ពីព្រោះ​​​លោកគឺជា​​​បេសកជន​​​សិទ្ធិមនុស្ស​​​អង្គការ​​​សហ​ប្រជា​ជាតិ​​​ហើយ​​​យើង​​​សង្ឃឹមថា  ​​​បញ្ហារបស់យើងនឹងត្រូវបានដោះស្រាយ  ​​​ហើយ​​​យើង​​​អាច​ទទួល​​បាន​​​លទ្ធផល​ល្អក្នុង​ពេល​​​ឆាប់ៗនេះ​​​”។  ប៉ុន្តែ​​​ ក្រុមហ៊ុន​​​ផានអុីមិុច​​​នៅតែ​​​អះ​អាង​ថា គ្រួសារ​​​ទាំង​​​នេះ​​​ពុំមាន​​​សិទ្ធិ​​​ទទួល​​​បាន​​​លំនៅដ្ឋានក្នុងអគាររបស់ក្រុម​​​ហ៊ុន​​​ទេ​​​។ អ្នក​ស្រី ស៊ុយ សុផាន នាយិកាក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​និយាយ​​​ថា​​​ “អ្នក​​​តវ៉ាទាំង​​​នោះ​​​ពំុ​​​ មាន​​​ឯកសារ​​​គ្រប់គ្រាន់​​​ដើម្បី​​​ទទួល​​​បាន​​​ផ្ទះ​​​ពី​ក្រុមហ៊ុនទេ”៕        ប្រែសម្រួលដោយ​​​ ហម សុផាណ្ណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

NGO ​ថា​ ក្រឹត្យល្អមែន​ តែ​ផ្ទុយ​នឹង​​ច្បាប់​ការ​ងារក្នុង​​ពន្ធនាគារ

យោង​តាម​ក្រឹត្យថ្មី​ របស់​រដ្ឋាភិបាល​​ច្បាប់​ការ​ងារ​នៅ​ពន្ធនាគារត្រូវ​បាន​កំណត់​ឲ្យ​អ្នក​ទោស​ផលិត​តែ​ផលិត​ផល​ណា​សម្រាប់​តែ​បម្រើ​ “ ផលប្រយោជន៍​ឲ្យសាធារណៈតែ​ប៉ុណ្ណោះ”ហើយ​មិនឲ្យ​ប្រើ​អ្នកទោសផលិត​ផលិត​ផល​សម្រាប់​នាំ​ចេញ​នោះទេ​។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ និង​ក្រុមអង្គការ​ផ្នែក​ពលកម្ម កាល​ពី​ម្សិល​មិញ​បាន​ហៅ​ក្រិត្យ​នេះ​ថា ជា​ដំណើរ​ឆ្ពោះទៅ​មុខ​ដ៏​ល្អ​ប្រសើរ​មួយ​។ ក្រឹត្យ ឬក៏ប្រកាស​ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​ការ​ងារ​ ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច ស្ដី​ពី​ការ​ហាម​ប្រាម​មិនឲ្យ​ប្រើ​កម្លាំងពល​កម្ម​នៅតាម​ពន្ធនាគារ​ ដើម្បី​ផលិត​​ផលិតផល​សម្រាប់នាំចេញ​ ព្រមទាំងអាច​ដាក់​ទណ្ឌកម្ម​ ដ៏តឹង​រុឹង​ទៅ​លើ​ក្រុម​ហ៊ុនណា ​ដែល​រំលោភ​លើ​បម្រាម​នាំ​ចេញ​។ មាត្រា​២នៃក្រឹត្យនេះ​ ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ចុង​ខែ​មីនាហើយ​ទទួល​បាន​កាល​ពី​ម្សិលមិញ​បាន​ចែង​ថា“​ការ​អនុញ្ញាត​ឲ្យ​ប្រើ​កម្លាំង​ពលកម្ម​របស់​​អ្នក​ទោស​ ដើម្បី​ផលិត​ផលិត​ផល​តាមរយៈ​កម្មវិធីបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ នៅ​ក្នុង​ពន្ធនាគារ​ ដែល​គ្រប់​គ្រង​ដោយ​​រដ្ឋ​ គឺ​អនុញ្ញាត​ឲ្យ​ប្រើតែ​ក្នុង​គោល​បំណង​សម្រាប់​បម្រើដល់​ប្រយោជន៍​សាធា​រណៈ​​​ប៉ុណ្ណោះ​”។ ក្រឹត្យនេះបន្ថែមថា ក្រុម​ហ៊ុនណា ដែល​ផលិត​ផលិត​ផលសម្រាប់​នាំ​ចេញ​ តាម​រយៈ​ប្រើ​កម្លាំងពលកម្ម​របស់​អ្នក​ទោស​នៅ​ពន្ធ​នា​គារ ​នឹង​ប្រឈម​នូវ​ការ​ផ្អាក​អាជ្ញា​ប័ណ្ណ​ និង​ការ​ពិន័យ​យ៉ាង​ធ្ងន់​ធ្ងរ។ នៅ​ក្នុង​របាយ​ការណ៍​១០​ទំព័រ​ ស្ដី​ពី​ប្រកាស​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​សរសើរ​ចំពោះ​បម្រាម​នាំ​ចេញ​នេះ​ ប៉ុន្ដែ​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​មិន​ច្បាស់​លាស់​ និងកង្វះខាតក្នុង​ការអនុវត្ត​ក្រឹត្យ​នេះ។ “ទោះ​បី​ជា​បម្រាម​នៃ​​ប្រកាស​ស្ដី​ពីការ​នាំ​ចេញ​ផលិត​ផល​ ដែល​ផលិត​ដោយ​អ្នក​ទោស​ត្រូវ​បាន​ស្វាគមន៍ក៏ដោយ​ វា​បាន​ជួយ​ដោះស្រាយ​បញ្ហាបានតែមួយចំណែក​តូច​ប៉ុណ្ណោះ​ ហើយបើ​​តាម​ច្បាប់​អន្ដរជាតិ​ ការ​អនុញ្ញាតឲ្យ​មាន​ការ​ប្រើ​ប្រាស់កម្លាំង​ពលកម្ម​តាម​ពន្ធនាគារ​ ដើម្បីបម្រើ ដល់​ប្រយោជន៍​​ក្រុម​ហ៊ុន ឬ​ផលិត​ផល​សម្រេច​ ត្រូវ​​​តែ​លក់​ក្នុង​ស្រុកនោះ​​ វាគ្រាន់តែ​ជា​​ការ​លាក់​បាំង ​ចំពោះ​ច្បាប់​តែ​ប៉ុណ្ណោះ​។ ​ការ​បង្កើត​ច្បាប់​មួយ​ប្រកប​ដោយ​តុល្យភាព​គួរ​តែ​មាន​”។ របាយការណ៍​ ដែល​ជំរុញឲ្យ​មាន​ការ​ឃ្លាំមើល​យ៉ាង​ច្បាស់​លាស់មួយ​បាន​លើក​ឡើង​ថា “មក​ទល់​ពេល​ឥឡូវ​បញ្ញត្តិ​ទាំង​នេះ​នៅ​មិនទាន់​មាន​ចែង​​ក្នុង​ច្បាប់​របស់​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ​ ការ​បង្កើត​ច្បាប់​បន្ថែម​ និង​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ វា​​ជា​រឿង​ចាំ​បាច់​ និងបន្ទាន់​មួយ​ ដែល​ត្រូវ​តែ​ធ្វើ​”។ នៅ​ពេល​កម្មវិធី​បណ្ដុះ​បណ្ដាល​វិជ្ជាជីវ​ៈ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ជា​មធ្យោ បាយ​មួយសម្រាប់​បង្កើនសមត្ថភាព​ដល់​អ្នក​ទោស​ ហើយ​វា​ក៏ជា​ការ​ផ្ដល់​ជំនាញ​មួយ​ដ៏​មាន​ប្រយោជន៍​សម្រាប់​ពួក​​​គេ​ផង​ដែរ​ នៅ​ពេល​ត្រូវ​បាន​ដោះ​លែង​នោះ​ កម្មវិធី​បែប​នេះ​កំពុងទទួលរងការរិះគន់ នៅ​ក្នុងប្រទេស​កម្ពុជា​ ដោយសារប្រព័ន្ធ​ពន្ធនាគារ​​តម្រូវ​​ឲ្យ​អ្នក​ទោស​ទិញ​អ្វី​ៗ​ទាំង​អស់​ដោយ​ខ្លួន​ឯង​នោះ។ ក្រុមសកម្មជន​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា ប្រព័ន្ធ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិសេរី​ភាព​របស់​អ្នក​ទោស​ ពេល​កំពុង​ជាប់​ពន្ធនាគារ​យ៉ាងខ្លាំង។ លោកស្រីពង្សឈីវហ្គិចប្រធាន​អង្គការ​លីកាដូ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា “ វា​លំបាក​នឹង​ជឿ​ណាស់​ថាអ្នក​ទោស​របស់​ប្រទេស​កម្ពុជា​អាច​ទទួល​បាន​សិទ្ធិសេរីភាព​ពេញ​លេញ​នោះ​”។ លោកកង​ សារ៉េន​ ប្រធាន​ពន្ធនាគារ​ខេត្ត​បាត់​ដំបង​បាន​មាន​ប្រសាសន៍​ថា បទ​បញ្ញត្ដិដ៏​ស្មុគ​ស្មាញ​ចែងក្នុងប្រកាស​ថ្មី​នេះ ​បាន​​បង្ខំ​ឲ្យ​លោក​លុប​ចោលកម្មវិធី​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​កាត់​ដេរទាំង​អស់​ ដែល​មាន​នៅក្នុង​ពន្ធនាគារ​។ លោកកង​ សារ៉េនបាន​បន្ដ​ថា “ យើង​ឈប់ប្រើ​អ្នក​ទោស​ឲ្យ​កាត់​ដេរ​សម្រាប់​យក​ទៅលក់តាមផ្សារ​នៅ​ក្នុង​ស្រុកទៀតហើយ ​​ ព្រោះ​​យើង​មិនចង់​មាន​បញ្ហា​ជាមួយ​អង្គការ​អាយ​ឡូ​(ILO) និង​ក្រសួង​ពាណិជ្ជកម្ម​ទេ។ បច្ចុប្បន្ន​​យើង​បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ ដែល​ផ្ដោត​ទៅ​លើ​ការ​ជួស​ជុល​ម៉ូតូ និង​សិប្ប​កម្ម​ផលិត​គ្រឿង​សង្ហារិម​វិញ”។ លោកមួង​ សំអាត​ ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្ដាល​បាន​មាន​ប្រសាសន៍ថាលោក​ទទួល​បាន​ការយល់​ព្រម​ជា​គោលការណ៍​ពី​ក្រសួង​មហាផ្ទៃ​ តាម​កិច្ច​សន្យា​ផ្គត់​ផ្គង់​ឯកសណ្ឋាន​អ្នក​ទោស​ ហើយ​កំពុង​តែ​ស្វែង​រក​អ្នក​ផ្តល់​ជំនួយ​ ដើម្បីទិញ​ម៉ាស៊ីន​ដេរ​ឲ្យពួកយើងនៅ​ពេល​កម្មវិធី​ផលិតសម្រាប់នាំ​ចេញ​ត្រូវ​បាន​បិទ​នោះ។ លោក សំអាត បា​ន​មា​ន​ប្រ​សាសន៍ថាប្រសិ​នបើ​ពិរុទ្ធជន​ទទួលបា​ន​កិច្ច​សន្យា​ផលិត​ឯកសណ្ឋាន “ វានឹង​ជួ​យ​បង្កើនជ​ំ​នាញ​​រ​បស់​ខ្លួន​​ក្នុ​ង​​វិ​ស័​យកាត់​ដេរ ដូច្នេះ​ពួក​គេ​ អា​ច​រក​ប្រាក់​បា​ន​ នៅ​ពេល​​ពួ​ក​គេ​ សម្រប​ខ្លួនចូ​ល​ក្នុង​សង្គមជាតិវិញ”។ លោកជីលថាគ័រ (Jill...

គណបក្ស​ប្រជា​ជន​កម្ពុជា​រៀប​ចំបោះ​ពុម្ព​អាវ​យឺត​​ច្រើនជាង​គេសម្រាប់​ឃោស​នាបោះឆ្នោត​

បុគ្គលិកជាច្រើននាក់នៅរោង​ពុម្ព​​ដៃ​ឯក​ក្នុងរាជ​ធានី​ភ្នំពេញបាន​ធ្វើ​ការ​រហូតដល់​ពេល​យប់ជ្រៅ​ នៅ​យប់​ថ្ងៃ​អង្គារ​ ប៉ុន្ដែ​កាល​ពី​ម្សិល​មិញ ​ពួក​គេ​ខិត​ខំ​ព្យាយាមធ្វើ​ឲ្យ​ទាន់​ការ​បញ្ជា​បោះ​ពុម្ព​មួក​កាតិបចំនួន​៨០០.០០០​​មួក​ និង​អាវ​យឺត​ចំនួន​៤០០.០០០​អាវ​ ដែល​មានស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក បូបូ អ្នក​គ្រប់​គ្រង​ម្នាក់​មាន​ភាព​រហ័ស​រហួន​ ទោះ​បី​ជាលោកបាន​ក្រោក​ពី​ដំណេក​ចាប់តាំង​ពី​ម៉ោង​៤​ទៀប​ភ្លឺ​ក៏ដោយ​ ហើយ​លោកបាន​និយាយ​ថា ក្រុម​ការ​ងារ​របស់​លោក​ ដែល​បាន​ចូល​ធ្វើការ​រយៈ​ពេល​បី​ម៉ោង​ក្រោយ​ពី​បាន​សម្រាក​នោះ​ កំពុង​ខិត​ខំ​បោះ​ពុម្ព​មួក​កាតិប​ឲ្យ​បាន​ជាមធ្យម​៨.០០០​មួក​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ឲ្យ​ទាន់​ពេល​យុទ្ធនាការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា។ នៅ​ពេល​មួក​ទាំង​នេះ​ត្រូវ​បាន​បោះ​ពុម្ព​ និង​សម្ងួត​រួច​រាល់​ហើយ​នោះ គេ​នឹង​វេច​ខ្ចប់​វា​យ៉ាង​ណែន​ ហើយ​បញ្ជូន​ទៅ​ទូទាំង​ប្រទេស​ដើម្បីឲ្យ​ក្រុម​សកម្មជន​ និង​អ្នក​គាំទ្រ​ពាក់​អំ​ឡុង​ពេលធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ថ្ងៃ​ទី​៣ខែមិថុនាដែល​កំពុង​តែ​ខិត​ចូលមក​ដល់​។ ការ​បោះ​ពុម្ព​មួក​ និង​អាវ​យឺត​ទាំង​នេះ​ គឺ​ជា​កម្លាំង​ចលករ​តូច​មួយ​ក្នុង​ចំណោម​កម្លាំង​ចលករ​ធំ​ ហើយ​វា​ទំនង​ជាយន្ដការឃោស​នា​ នឹង​ដំណើរ​ការ​ដោយ​រលូន​​។ ប្រសិន​បើ​ចំនួនមួក​ និង​អាវ​យឺត​ទាំង​នេះ​ផ្ដល់​ផល​ប្រយោជន៍នោះ គណប្ស​ប្រជាជន​កម្ពុជា​កំពុង​តែ​មាន​ប្រៀប​ នៅ​ពេលអាវ​យឺត និង​មួក​កាតិប​ទាំង​​នេះ​ត្រូវ​បាន​គេ​ដាក់​ស្លាក​សញ្ញា​គណបក្ស​។ អ្នក​ស្រី​ វ៉ាត រតនា ធ្វើការនៅរោង​ពុម្ព​ពិសិដ្ឋ​ ដែល​នៅ​ជិត​គ្នា​នោះដែរ បាន​ឲ្យ​ដឹង​ថា មាន​បញ្ជា​ឲ្យ​បោះ​ពុម្ព​មួក​កាតិប​ និង​អាវ​យឺត​របស់គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១០០.០០០​ដោយ​ធ្វើ​ឲ្យ​មុខរបរ​របស់​អ្នក​ស្រីមមាញឹក​យ៉ាង​ខ្លាំង​។   អ្នកស្រី​ រតនាបាន​និយាយថា “ ​ពេល​នេះ​យើង​រវល់​ខ្លាំង​ជាង​ពេល​បោះ​ឆ្នោត​មុនៗ”។ “កាល​ពី​ពេល​មុន​មួក​កាតិប​ និង​អាវយឺត​ទាំង​នេះ​ត្រូវផលិត​នៅ​ប្រទេស​វៀត​ណាម​ ប៉ុន្ដែ​ ឥឡូវ​នេះ​គណបក្ស​ប្រជាជន​កម្ពុ​ជា ​ផ្ដល់​ឱកាសឲ្យ​រោង​ពុម្ព​ក្នុង​ស្រុក​ ហើយ​បញ្ជា​បោះ​ពុម្ព​ផ្ទាល់​ពី​ទី​នេះ​។ វា​ធ្វើឲ្យមុខ​របរ​ដំណើរ​ការ​បានល្អ​”។  អ្នកស្រីបាន​ឲ្យ​ដឹង​ថា​ រោង​ពុម្ព​មួយ​នេះ​បាន​បោះ​ពុម្ព​មួក​កាតិប​ និង​អាវ​យឺត​បាន​ពី​​២.០០០​ទៅ​៣.០០០​ក្នុង​មួយថ្ងៃ​ៗ។ មួក​កាតិប​ទាំង​នេះ​មិនសូវ​មាន​គុណភាព​ល្អ​ប៉ុន្មានទេ​ ប៉ុន្ដែ​គោល​បំណង​ចម្បង​មិនមែនសម្រាប់ពាក់​ការ​ពារ​កំដៅ​ថ្ងៃ​ទេ​។ ទាំង​មួក​កាតិប​ និង​អាវយឺត​ ដែល​ទើបផលិតបាន​មាន​​លក់​នៅក្នុងរោង​ពុម្ព​ពិសិដ្ឋ​​​មួយ​កំប្លេ​តម្លៃ​១,៨០ដុល្លារ​។ ​រោង​ចក្រ​នៅ​ក្នុង​ខណ្ឌ​​មាន​ជ័យ​ មិនអនុញ្ញាត ឲ្យអ្នក​យក​ព័ត៌មាន​ចូលទេកាលពីម្សិលមិញ។ នៅ​ឯ​រោង​ពុម្ព​ឡុង​ទ្រី​នៅ​តាម​ផ្លូវ​លេខ​៦៣​ បុគ្គលិក​ចំនួន​ប្រាំមួយ​នាក់​កំពុង​អង្គុយ​នៅ​តាម​ពំនូក​មួក​ជ្រលក់​ថ្នាំ​ពណ៌ស​។ មួក​កាតិបនិង​អាវ​យឺត​ទាំង​នេះ​ត្រូវ​បាន​គេ​បែង​ចែក​ជា​បីៗគូ មួក​កាតិបនីមួយៗ ​មាន​ផ្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ ជាច្រើន​គំនរ។ទោះ​បី​ជា​ “រវល់​ខ្លាំង​មិន​អាច​និយាយ” ជាមួយ​អ្នក​កាសែត​ក៏ដោយ​ ក៏​បុគ្គលិក​ម្នាក់​បាន​និយាយ​ថា ពួក​គេកំពុង​បោះពុម្ព​ស្លាក​សញ្ញា​នៅ​លើ​ “ មួក​ប្រមាណ​៥.០០០​មួក​ក្នុង​មួយ​ថ្ងៃ​”។ នៅ​ឯ​រោង​ពុម្ព​វឌ្ឍនា ​នៅ​តាម​មហាវិថី​ព្រះនរោត្តម​ បុគ្គលិក​ក៏​មិន​សូវ​ហ៊ាន​និយាយ​អំ​ពីការបញ្ជា​​បោះ​ពុម្ព​ ដែល​បាន​ធ្វើ​ឲ្យកន្លែង​ទទួល​ភ្ញៀវ​ក្លាយ​ជា​ឃ្លាំង ដែលពោរ​ពេញ​ទៅ​ដោយពំនូក​មួក​កាតិប​ និង​អាវ​យឺតមានស្លាកសញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា។ រោង​ពុម្ព​ទាំង​បួន​កន្លែង នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កំពុង​តែ​មមា​ញឹក​យ៉ាង​ខ្លាំង​ ដោយ​សារតែ​ការ​បញ្ជា​បោះ​ពុម្ព​​ពី​អតិថិជន​ដ៏ធំ​។ លោក បូបូ មក​ពី​រោង​ពុម្ព​ដៃ​ឯក​ ចាត់ទុកថា វាផ្តល់ប្រាក់​យ៉ាងច្រើន​។ លោកនិយាយនៅពេល​បុគ្គលិក​ជា​ច្រើន​នាក់​កំពុងតែ​ច្រក​មួកកាតិប​​របស់​គណបក្ស​ប្រជាជន​ចូលក្នុង​ការុង​​ពេញ​ថា “យើង​ទទួល​បញ្ជា​បោះ​ពុម្ព​តែ​ពី​គណបក្សប្រជាជាន​កម្ពុជា​ទេ​ ពីព្រោះ​គណបក្ស​នេះ​មាន​លុយច្រើន​​ ចំណែក​ឯគណបក្ស​ផ្សេងទៀតគ្មានលុយ​ច្រើនអ៊ីចឹង​ទេ”។ យោង​តាម​លោក យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​ សម រង្សុី បាន​ឲ្យដឹង​ថាគណ​បក្ស សម រង្សុី ​ដែល​មាន​បេក្ខ​ជនក្នុង​១.៦១៥ឃុំ-សង្កាត់ក្នុងចំណោម ១.៦៣៣​ឃុំ-សង្កាត់​មាន​ផែនការចែក​អាវ​យឺតឲ្យ “ ប្រមាណ​៥០​​អាវក្នុងមួយ​ឃុំ​”។ ប៉ុន្ដែ​ទោះ​បីគណបក្ស​ សម រង្សុី​ជា​គណបក្ស​ធំ​ទី​២​នៅ​កម្ពុជា​ក៏ដោយ​ ក៏​ចំនួន​៨០.៧៥០មួក គឺ​តិច​​តួច​ណាស់​បើ​ប្រៀបធៀប​នឹង​ចំនួន​មួកកាតិប និង​អាវ​យឺត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ ដែល​កំពុង​​ត្រូវ​បាន​បោះពុម្ព​យ៉ាង​លឿន​នៅ​តាម​រោង​ពុម្ព​​នានា​ នៅ​រាជ​ធានី​ភ្នំពេញ​នោះ​។ លោកយឹមសុវណ្ណ​ បាន​មាន​ប្រសាសន៍​ថា “​ យើង​កំពុង​រៀប​ចំ​សម្ភារ និង​បរិក្ខាសម្រាប់​ឃោសនាបោះ​ឆ្នោត​ មាន​ដូច​ជា​អាវ​យឺត​ មួក ​កាតិបបដានិង​ខិត្តប័ណ្ណជា​ដើម​”។ លោកប៉ែន​ សង្ហារ ​អ្នក​នាំ​ពាក្យ​គណបក្សនរោត្តម​ រណឫទ្ធិបាន​ថ្លែង​ថា​ គណបក្ស​បាន​បោះ​ពុម្ព​មួក​ និង​អាវ​យឺត​រួច​រាល់​ហើយ​ ក៏​ប៉ុន្ដែ​លោក​ក៏​ឲ្យ​ដឹង​ផង​ដែរ​ថា ចំនួន​មួក​និងអាវយឺត​ទាំង​នេះ​ពិត​ជា​មិន​អាច​ប្រៀបធៀប​បាន​នឹងចំនួន​មួក​...

គណបក្ស​​​ធំៗ​​​បួន​​​យល់​​​ព្រម​​​ប្រ​​​កាស​​​ឲ្យ​​​ដឹង​​​ពី​​​ប្រ​​​ភព​​​ហិរញ្ញវត្ថុ​​​របស់​​​ខ្លួន​​​សម្រាប់​​​យុទ្ធ​​​នាការបោះ​​​ឆ្នោត

តំណាង​​​មក​​​ពី​​​គណ​​​បក្ស​​​នយោបាយ​​​ចំនួន​​​បួន​​​ កាលពី​​​ម្សិលមិញ បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ស្ម័គ្រចិត្ត​​​ប្រ​​​កាសឲ្យ​​​ដឹង​​​ពី​​​ប្រ​​​ភព​​​ហិរញ្ញវត្ថុ​​​របស់​​​ខ្លួន​​​សម្រាប់​​​ប្រើ​​​ប្រាស់ក្នុង​​​យុទ្ធ​​​នាការ​​​បោះ​​​ឆ្នោត ដោយ​​​សន្យា​​​បង្ហាញនូវ​​​​​​តម្លាភាព​​​នៃ​​​របៀប​​​​​​ចំណាយ​​​មូល​​​និធិ​​​​​​ និង​​​បញ្ជាក់​​​ពី​​​ប្រ​​​ភពរបស់​​​មូល​​​និធិ​​​ទាំង​​​នោះ។ ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ប្រ​​​កាស​​​ឲ្យ​​​ដឹង​​​នេះ បាន​​​ចុះហត្ថលេខាដោយ គណបក្ស សម រង្សុី គណបក្ស​​​សិទ្ធិ​​​មនុស្ស គណបក្សហ្វុ៊នសិុនបុិច និង​​​គណបក្ស​​​ចលនា​​​ប្រ​​​ជា​​​ធិបតេយ្យ ដោយ​​​ពុំ​​​មាន​​​ការ​​​បង្ខំ​​​ដោយច្បាប់​​​តម្រូវឲ្យ​​​គណបក្ស​​​នយោបាយ​​​ទាំង​​​នេះ ប្រ​​​កាស​​​ថាតើ​​​ពួកគេ​​​ត្រូវ​​​ចំណាយ​​​ប្រាក់​​​ប៉ុន្មាន​​​សម្រាប់​​​យុទ្ធនា​​​ការ​​​បោះ​​​ឆ្នោត និង​​​ថា តើប្រាក់​​​នោះ​​​បាន​​​មកដោយ​របៀប​​​ណា​​​នោះ​​​ឡើយ។ គណបក្ស​​​នយោបាយ​​​ចំនួន​​​១០​​​​​​បាន​​​ចុះ​​​ឈ្មោះ​​​ក្នុង​​​បញ្ជី​បោះ​​​ឆ្នោត​​​ក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់​​​​នៅ​​​ថ្ងៃទី៣ ​​​ខែ​​​មិថុនា​​​ ខាង​​​មុខនេះហើយបើទោះបី​​​ជា​​​មាន​​​សារាចរ​ណែនាំឆ្នាំ​​​​​​២០១២​​​​​ស្ដី​​​អំពី​​​ការ​​​បែង​​​ចែក​​​សម្ភារ ​ ពេល​​​វេលា​​​និង​​​កិច្ចប្រជុំ ​​​សម្រាប់​​​គណបក្ស​​​ ក្នុង​​ពេលធ្វើ​​​យុទ្ធនាការ​​​បោះ​​​ឆ្នោត​​​ក៏ដោយ  ក៏​​​ពុំទាន់មានច្បាប់​​​តឹង​​​រឹុងណាមួយ​​​និយាយអំពីការ​​​ចំណាយ​​​​​​ និង​​​ប្រភពមូលនិធិ​​​សម្រាប់ធ្វើ​​​យុទ្ធនាការ​​​បោះ​​​​​​​ឆ្នោតនោះ​​​ដែរ។ លោក ធន សារាយ ប្រធាន​​​គណៈ​​​កម្មការ​​​នាយក​​​ខុមហ្វ្រែល​​​បាន​​​មាន​​​ប្រសាសន៍ថា ការ​​​ខ្វះ​​​ខាត​​​ច្បាប់​​​ចែងឲ្យច្បាស់លាស់អំពី​ហិរញ្ញវត្ថុ​​​ក្នុង​​​ពេល​​​យុទ្ធ​​​នាការ​​​បោះ​​​ឆ្នោត ​​​​​​អាច​​​ធ្វើ​​​ឲ្យ​​​អន្ដរាយ​​​ដល់ភាព​​​ត្រឹម​​​ត្រូវ​​​នៃ​​​ការ​​​បោះឆ្នោត។ លោក​​​បាន​​​មាន​​​ប្រ​​​សាសន៍ថា “ដើម្បី​​​ឲ្យ​​​ការ​​​បោះ​​​ឆ្នោត​​​មាន​​​លក្ខណៈ​​​សេរី​​​ និង​​​យុត្តិធម៌មាន​​​លក្ខខណ្ឌវិនិច្ឆ័យជាច្រើន។ ត្រូវ​​​មាន​​​ការ​​​ប្រើ​​​ប្រាស់​​​ហិរញ្ញវត្ថុ​​​ដោយ​​​យុត្តិធម៌ ជាពិ​​​សេស​​​ក្នុង​​​ពេល​​​ធ្វើយុទ្ធនាការ​​​បោះ​​​ឆ្នោត”។ លោក សារាយ​​​ បាន​​​មាន​​​ប្រសាសន៍ថា ​​​ជំពូក៦ នៃច្បាប់​​​ស្ដី​​​ពីគណបក្ស​​​នយោបាយ ​​​តម្រូវ​​​ឲ្យ​​​រដ្ឋ​​​បែង​​​ចែក​​​ហិរញ្ញវត្ថុ​​​ដល់បណ្តា​​​គណបក្ស ដើម្បី​​​ឲ្យ​​​ពួកគេ​​​អាចមានលទ្ធភាព​ធ្វើ​​​យុទ្ធ​​​នាការ​​​បោះ​ឆ្នោត​​​បាន និង​​​មិន​​អនុញ្ញាតឲ្យ​​​គណបក្ស​​​ណាមួយ​​​ទទួល​​​ប្រាក់​​​ពីស្ថាប័ន រដ្ឋាភិបាល​​​ អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ និង​​​ក្រុម​​​ហ៊ុន​​​បរទេសឡើយ។ ទោះជា​​​យ៉ាង​​​ណា​​​ច្បាប់​​​នេះ​​​នៅ​​​មាន​​​ចន្លោះ​​​ប្រហោង​​​ជាច្រើន ​និង​​​ពុំមាន​​​ការគ្រប់​​​គ្រង​​​ និង​​​ការ​​​ត្រួត​​​ពិនិត្យ​​​ឲ្យបានច្បាស់លាស់ទេ។ លោក​​​បានបន្ដថា “ដើម្បីបញ្ញត្តិច្បាប់នេះ​បាន ត្រូវ​​ប្រឈម​​​នឹង​​​ការ​​​លំបាក​​​ជាច្រើនណាស់។ ប្រ​​​សិន​​​បើ​​​បណ្តាធនាគារ​​​​​​មិន​​​អាច​​​គ្រប់​​​គ្រង​​​ហិរញ្ញវត្ថុ​​​របស់​​​គណបក្ស​​​នយោបាយ​​​បាន​​​ទេ វា​​​ពិបាក​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​ព័ត៌មាន​​​ត្រឹម​​​ត្រូវណាស់។ ក៏ប៉ុន្តែ គណបក្ស​​​ខ្លះ មិន​​​ចង់​​​ឲ្យ​​​មានច្បាប់​​​បែប​​​នោះ​ឡើយ”។ លោក យឹម សុវណ្ណ អ្នក​​​នាំ​​​ពាក្យ​​​គណ​​​បក្ស​​​សម រង្សុី បាន​​​ស្តីបន្ទោស​​​ដល់​​​សមាជិកគណបក្ស​​​ប្រ​​​ជាជន​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដោ​​​យ​​លើក​​​ឡើង​​​ថា សមាជិក​​​របស់​​​គណ​​​បក្ស​​​កំពុង​​​កាន់​​​អំណាច​​​មាន​​ទ្រព្យ​​​សម្បត្តិ​​​យ៉ាង​​​ស្តុកស្តម្ភ ប៉ុន្តែ​​​ពួកគេ​​​មិន​​​ចង់​​​ប្រកាស​​​ឲ្យ​​​ដឹង​​​ថា តើ​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​គេ​​​នោះបាន​​​មក​​​ពី​​​ណា​​​ទេ។ លោក​​​ សុវណ្ណ បានថ្លែងថា“សភា​ជាតិ​​​ត្រូវ​​​បាន​​​គ្រប់​​​គ្រង​​​ដោយ​​​គណ​បក្ស​​​ប្រ​​​ជាជន​​​កម្ពុជា...ពួកគេ​​​មិន​​​ចង់​​​ប្រ​​​កាសឲ្យ​​​ដឹង​​​ពី​​​ហិរញ្ញវត្ថុ​​​របស់​​​គណបក្ស​​​របស់​​​គេទេ”។ លោក ងួន ញិុល អនុប្រ​​​ធានទី១​​ ​រដ្ឋ​សភាមក​​​ពី​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​ បាន​​​បដិ​សេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយទេ។ ខណៈពេលតំណាង​​​មក​​​ពី​​​គណ​បក្ស​​​សម រង្សុី គណបក្សសិទ្ធិមនុស្ស គណបក្ស ហ្វុ៊នសិុន​​​បិុច និង​​​គណបក្ស​​​​​​ចលនា​​​ប្រជា​​​ធិបតេយ្យ​​​ចុះ​​​កិច្ចព្រមព្រៀងដោយ​​​ស្ម័គ្រចិត្តដើម្បី​ប្រកាស​​​ទ្រព្យ​​​សម្បត្តិនោះ គណបក្ស​​​ហ្វុ៊ន​សិុន​​​​បិុច និង​​​គណបក្ស​​​ចលនា​​​ប្រ​​​ជា​​​ធិបតេយ្យបាន​​​លើកឡើង​​​ថា ពួកគេ​​​ពុំទាន់​​​មាន​​​តួលេខ ​សម្រាប់​​​បង្ហាញជា​​​សាធារណៈទេ។ លោក សុវណ្ណ បាន​​​មាន​​​ប្រសាសន៍​ថាលោកបាន​​​និយាយ​​​ប្រាប់​​​ប្រធាន​​​បក្ស​​ប្រចាំ​​​​ខេត្ត​​​ទាំង​​​២៤​​​ឲ្យ​​​គណនា​​​តួលេខ​​​ហើយ ប៉ុន្តែ​​​បក្ស​​​នឹង​​​ចំណាយ​​​១លាន​​​ដុល្លារ​​​អាមេរិក​​​ក្នុង​​​ពេល​​​យុទ្ធនា​​​ការ​​​បោះឆ្នោត ដែល​​​ចាប់​​​ផ្តើម​ពីថ្ងៃទី១៨​​​ ខែ​​​មីនា ដល់​​​ថ្ងៃទី១​ ​​ខែ​​​មិថុនា។ លោក​​​បាន​​​បន្ដថា “ ជា​​​ឧទាហរណ៍ ក្នុង​​​ខេត្តកណ្ដាល យើង​​​នឹង​​​ចំណាយ​​​ប្រាក់​​​ចំនួន​​​​​​៥០.០០០​​​ដុល្លារ​​​អាមេរិក ​​​និង​​​​​​៨០.០០០​​​ដុល្លារ​​​អាមេរិក​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​ថា “ទឹក​​​ប្រាក់​​​១​​លាន​​​ដុល្លារអាមេរិក​​​នេះ បាន​​​មកពី​​​ការ​​​រួមចំណែក​​​របស់សមាជិក​​​បក្ស ​ជា​​​សមាជិកព្រឹទ្ធសភា និង​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ស្រុក...

ពល​​រដ្ឋ​​កម្ពុជា​៣៩នាក់​ត្រូវបា​ន​អាជ្ញាធរថៃ​ចាប់​ខ្លួន​​បន្ទាប់​ពី​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ​​ខុស​ច្បាប់

មន្ត្រី​មួយ​រូប​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា​​ ​​ពល​រដ្ឋ​​កម្ពុជា​​ចំនួន​​៣៩​នាក់​កំពុង​ជាប់​ឃុំ​​នៅ​ក្នុង​ប្រទេស​ថៃ ​​បន្ទាប់​​ពី​ឆ្លង​​​​​ដែន​​ចូល​ប្រទេស​នេះ​ដោយ​ប្រើ​ប្រាស់​កាត​ឆ្លង​ដែន​ក្លែង​ក្លាយ​​។ លោក​ អ៊ុក​ ​កែវ​រតនៈ​​​ អ្ន​ក​នាំ​ពាក្យ​​​​អភិបាល​​​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​មាន​ប្រសា​សន៍​ថា​​ លោក​បាន​​​ទទួល​ព័ត៌មាន​​​​ពី​​​​​​អាជ្ញា​​ធរ​​​ថៃ​ថា ​​ពល​រដ្ឋ​​​កម្ពុជា​ជា​​​ទាំង​នេះ​​ត្រូវ​បាន​​ចាប់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន​​​ ដោយ​នគរ​បាល​​ថៃ​បាន​​​និយាយ​​ថា ឯក​សារ​អន្តោប្រវេសន៍​របស់​ពួក​គេ​ក្លែង​ក្លាយ​​។​ លោក​ អ៊ុក​ កែវ​រតនៈ​មាន​​​ប្រសាសន៍​ថា​ ​​​អាជ្ញា​ធរ​ថៃ​បាន​ឲ្យ​ដឹង​ថា​ ពលករ​​​​ទាំង​​៣៩​នាក់​​នេះ​​ ត្រូវ​បាន​ចាប់​ខ្លួន​​កាល​ពី​ថ្ងៃ​ច័​ន្ទ​​ ហើយ​កំពុង​ជាប់​ឃុំ​នៅ​ឡើយ។ លោក​បាន​បន្ថែម​ថា​ មន្ត្រី​ស្ថាន​កុង​ស៊ុល​​កម្ពុជា​មួយ​រូប​​នៅ​ខេត្ត​ស្រះ​​កែវ ​​​ប្រទេស​ថៃ​ ជា​ទី​ដែល​​​​ពល​ករ​ទាំង​អស់​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​​នោះ​​​​​ កំពុង​ដោះស្រាយ​បញ្ហា​នេះ​​។​​ លោក​ កែវ​ រតនៈ​​បាន​​បន្តថា​ “ ករណី​បែប​នេះ​កើត​ឡើង​ជា​ញឹកញាប់​​”។​ លោក​បាន​មាន​ប្រសាសន៍​បន្តទៀត​ថា​​ ​​​​ប្រសិន​បើ​​​​វា​ត្រូវ​បាន​បញ្ជាក់​ថា​ កាតឆ្លង​ដែន​​ដែលពលករ​​​ទាំង​នេះ​​ប្រើ​​​​ក្លែង​ក្លាយ​​​​មែន​នោះ​​ ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​របស់ប្រទេស​​ថៃ​។​ ​លោកឧត្តម​សេនី​យ​៍​ត្រី​​ ពេ​ជ្រ​​​ វណ្ណា ប្រធាន​​​​ការិយា​​ល័យ​ទំនាក់​ទំនង​​​ព្រំ​ដែន​​កម្ពុជា-ថៃ​បាន​ថ្លែង​ថា​ លោក​កំពុង​ តាម​ដាន​​ករណីនេះ​ ប៉ុន្តែ​លោក​មិន​ទាន់​បាន​ទទួល​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​​​​អាជ្ញា​ធរ​​​​ថៃ​នៅ​ឡើយ​ទេ៕​     ប្រែ​សម្រួល​ដោយ​...

ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ថ្មី​​ក្នុង​​​រាជធានី​​​ភ្នំ​​​ពេញ​​​បង្កើត​ឡើង​សម្រាប់​​អ្នកកាសែតដែល​​ស្លាប់​ក្នុង​សង្គ្រាម

ការសាងសង់​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​មួយ​សម្រាប់​អ្នក​កាសែត​​ជនជាតិ​កម្ពុជា ​និង​បរទេស​​​ ​ដែល​បាន​ស្លាប់​​ពេលចុះ​យក​ព័ត៌មាន​នៅ​សម័យ​​​​សង្គ្រាម​សីុវិល​ក្នុង​​ទសវត្សរ៍​ឆ្នាំ​១៩៧០​​​នោះ​ ជិត​បញ្ចប់​ហើយ​​ គឺ​​មាន​រយៈពេល​ពីរ​ឆ្នាំ​​​​ បន្ទាប់ពី​ត្រូវបាន​ស្នើសំុ​ជាលើក​ដំបូង​​។​     ស្តូប​ធ្វើ​ពី​ថ្មខ្មៅ​ដ៏ធំ​មួយ ​រំលេច​ដោយ​​​ពណ៌​​​​ស្រស់​ថ្លា​ត្រូវ​​បាន​សាងសង់​​ឡើង​នៅ​លើ​សួនដ៏​ស្អាត​​​មុខ​សណ្ឋាគារ​ឡឺ​រ៉ូយា៉ល់​ក្នុង​រាជ​​​ធានី​​​​ភ្នំពេញ​ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​​​កាសែត​ដែល​បាន​បាត់បង់​ជីវិត​​។ ​សណ្ឋាគារ​នេះ​ត្រូវ​បាន​ប្រើ​​ជា​ទីស្នាក់ការ​កណ្តាល​ក្រៅ​​ផ្លូវការ​របស់ក្លឹប​អ្នក​កាសែត​​អន្តរជាតិ​ក្នុង​អំឡុង​សង្គ្រាម​សីុវិល។ ​មាន​ចារឹក​នៅ​​​លើ​​​​​​ផ្ទាំង​ថ្ម​នោះ​ជាភាសាខ្មែរ ​និង​អង់គ្លេស​​ថា​ “ស្តូប​​​​​​​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​និង​អ្នក​កាសែត​ដែល​បាន​ស្លាប់ ​និង​បាត់​ខ្លួន​ក្នុង​សម័យ​​​​សង្គ្រាម​នៅកម្ពុជា​ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥” និង​សរសេរ​​ឈ្មោះ​​​អ្នក​​​​កា​​​សែត​ទាំងនោះ​​ជា​​អក្សរ​ពណ៌​មាស​។ ចន្លោះ​ពី​ឆ្នាំ​១៩៧០​និង​១៩៧៥​មាន​អ្នក​​​កាសែត​កម្ពុជា​ និង​បរទេស​ចំនួន​៣៧​នាក់​បាន​ស្លាប់​​ឬ​បាត់ខ្លួន​ក្នុង​សង្គ្រាម​។ ប្រជាជន​កម្ពុជា​ជាច្រើន​នាក់​ធ្វើការ​នៅក្នុងផ្នែក​សារ​​​ព័ត៌មាន​បាន​បាត់បង់ជីវិត ​បន្ទាប់ពី​ការ​ដួល​រលំទីក្រុង​ភ្នំពេញ​នៅឆ្នាំ​១៩៧៥។ ក្នុង​ចំណោម​អ្នកកាសែត​ចំនួន​៣៧​នាក់​ដែល​​​បាន​​​ស្លាប់​​​ ហើយ​​​មាន​ឈ្មោះ​នៅ​លើ​ស្តូប​រំព្ញក​វិញ្ញាណក្ខន្ធ​​​ថ្មីនេះ មាន​ជនជាតិ​កម្ពុជា​​​​ចំនួន​ប្រាំនាក់​ ជន​​​ជាតិជប៉ុន​ចំនួន​​​១០​​​នាក់​ ​​​ព្រមទាំងជនជាតិ​​​បារាំងចំនួន​ប្រាំ​ពីរនាក់ ​និង​ជនជាតិ​​​​អាមេរិក​​​​ចំនួនប្រាំពីរនាក់​ និង​​មាន​​ជនបរទេស​ផ្សេងៗទៀត​ផងដែរ។ ស្តូប​រំព្ញក​វិញ្ញាណក្ខន្ធ​ ដែលកំពុង​​​សាង​​​សង់​​​​​​​​​ថ្មី​​​នេះ​ត្រូវ​​​បាន​​​ឧបត្ថម្ភ​ថវិកា ​​​ដោយ​​​លោក ​​​​ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​​​ព័ត៌មាន ព្រម​​​ទាំង​​​​​​​​អ្នក​ផ្តល់​ជំនួយ​ឯកជន​មួយ​​​ចំនួន​ផងដែរ...