video

ក្រសួងធនធានទឹក បន្តប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នទៅនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម បន្តអំពាវនាវដល់ពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិរួមមាន ផ្គរ រន្ទះ និងភ្លៀងខ្យល់។ ការអំពាវនាវនេះ ស្របពេលដែលស្ថានភាពជំនន់ទឹកភ្លៀង និងបាតុភូតធម្មជាតិ រន្ទះបាញ់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១១នាក់ ។ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២...
video

ក្រសួងបរិស្ថានអះអាងថាខ្លួននឹងខិតខំការពារបរិស្ថានឲ្យកាន់តែប្រសើរ ប៉ុន្តែអ្នកឃ្លាំមើលនិយាយថាពួកគេនៅតែគ្មានជំនឿ

មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានអះអាងថា ពលរដ្ឋខ្មែរទាំងចាស់ ទាំងក្មេងមានកាតព្វកិច្ចចូលរួម ក្នុងការអភិរក្ស និងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់ប្រទេស។ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព លើកឡើងថា រដ្ឋាភិបាលនឹងបង្កើនការពង្រឹងប្រសិទ្ធភាពគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការអះអាងរបស់លោក សៅ...
video

អតីតអ្នកទោសមនសិការលោក អឿ ណារិទ្ធ ត្រូវបានតុលាការសម្រេចដោះលែងវិញ

តុលាការក្រុងភ្នំពេញ បានសម្រេចដោះលែង អតីតអ្នកទោសមនសិការ ឬអ្នកទោសនយោបាយ និងជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ លោក អឿ ណារិទ្ធ វិញហើយកាលពីយប់ថ្ងៃម្សិលមិញ។ ការដោះលែងនេះ ក្រោយពេលសមត្ថកិច្ច បានចាប់ខ្លួនលោក កាលថ្ងៃទី២០ ខែកញ្ញា តាមដីការបស់តុលាការ ដោយចោទប្រកាន់លោកពីបទរួមគំនិតក្បត់ជាតិ ជុំវិញសំណុំរឿងវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី...
video

អ្នកវិភាគថា នយោបាយប្រជាភិថុតិ មិនអាចសង្រ្គោះជាតិយកឈ្នះអំណាចផ្តាច់ការឡើយ

អ្នកវិភាគនយោបាយ នៅក្រៅប្រទេសអះអាងថា ពុំមានវិធីសង្រ្គោះប្រទេសជាតិ ចេញពីអំណាចផ្តាច់ការដោយការធ្វើនយោបាយប្រជាភិថុតិ ឬជានយោបាយបោកបញ្ឆោតរាស្ត្រ ដើម្បីរកការគាំទ្របាននោះឡើយ។ អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារនេះថា ប្រជារាស្ត្រត្រូវការលទ្ធផលពិត មិនមែនវោហារសាស្ត្រ ស៊ីអារម្មណ៍ដដែលៗនោះឡើយ។ លើសពីនេះ លទ្ធផលពិត កើតចេញពីការនិយាយពិត មានផែនការយុទ្ធសាស្ត្រពិត និងហ៊ានដឹកនាំធ្វើពលិកម្មពិត។
video

យោធាវៀតណាម បានសាងសង់សំណង់រឹងមាំចំនួន១០ ទីតាំងក្នុងភូមិសាស្ត្រមិនទាន់ឯកភាពគ្នាជាប់ព្រំដែនខេត្តកណ្តាល

យោធាវៀតណាមបានប្រែក្លាយពីការបោះតង់ ទៅជាការសាងសង់សំណង់រឹងមាំចំនួន ១០ទីតាំងផ្សេងគ្នា នៅតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម ក្នុងចំណុចដែលភាគីទាំងពីរមិនទាន់ឯកភាពគ្នានៅឡើយ ស្ថិតក្នុងភូមិសាស្ត្រព្រំដែនជាប់ខេត្តកណ្តាល។ សារព័ត៌មានVOD បានស្រង់ប្រសាសន៍របស់អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ដោយអះអាងនៅថ្ងៃទី២២ខែកញ្ញាថា វៀតណាមបានប្រែក្លាយពីជម្រក ជាតង់ ទៅជាការសាងសង់សំណង់រឹងមាំពីថ្ម និងពីឈើ ដោយប្រក់ស័ង្កសី ចំនួន១០ទីតាំងហើយ។...
video

និស្សិតបាតុករថៃប្រកាសជោគជ័យដំណាក់កាលដំបូង ក្នុងការធ្វើបាតុកម្ម២ថ្ងៃដោយពុំរងការបង្រ្កាប

បាតុករនិស្សិតដែលធ្វើបានបាតុកម្មដ៏ធំប្រមូលផ្ដុំគ្នានៅទីក្រុងបាងកក នៅក្បែរព្រះបរមរាជវាំងបានផ្ញើសារអរគុណលោក ប្រាយុទ្ធចាន់អូចា ដែលបានឈរមើលបាតុករ ដោយមិនបានចាត់វិធានការបង្រ្កាប។ ក្រុមចលនានិសិ្សត បានប្រមូលផ្ដុំគ្នា នៅសួន Sanam Luang រយៈពេល២យប់ ពីរថ្ងៃ កាលថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី២០ ខែកញ្ញាហើយក្រោយមកទៀតបានរំកិលការប្រមូលផ្ដុំគ្នា មួយទៀតនៅសួនមួយកន្លែងក្បែរព្រះបរមរាជវាំង។
video

អតីតអ្នកទោសមនសិការ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនជាថ្មីទៀត ពីបទរួមគំនិតក្បត់ជាតិ

អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនអតីតអ្នកទោសមនសិការ និងជាអតីតសកម្មជនគណបក្សសង្រ្គោះជាតិ លោក អឿ ណារិទ្ធ កាលថ្ងៃទី២០ ខែកញ្ញា ម្សិលមិញ ដោយចោទប្រកាន់លោកពីបទរួមគំនិតក្បត់ជាតិ ។ សារព័ត៌មានថ្មីៗ បានស្រង់សម្តីរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា នៅថ្ងៃទី២១ ខែកញ្ញានេះថា សមត្ថកិច្ចពិតជាបានចាប់ខ្លួនលោក អឿ...
video

អាជ្ញាធររារាំងពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តចំនួន៤ មិនឱ្យដើរទៅផ្ទះលោក ហ៊ុន សែន

អាជ្ញាធរ និងក្រុមសមត្ថកិច្ចចម្រុះក្រុងភ្នំពេញរាប់រយនាក់ បានរារាំង ពលរដ្ឋជាង១ពាន់នាក់ មកពីខេត្តចំនួន៤ រួមមានខេត្តកោះកុង ស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ មិនឱ្យដើរទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ ពីប្រមុខរដ្ឋាភិបាលនៅព្រឹកថ្ងៃច័ន្ទនេះ ជុំវិញវិវាទដីធ្លីដ៏រាំរ៉ាំរបស់ពួកគាត់។ ការរារាំងនេះ កើតឡើងបន្ទាប់ពីពលដ្ឋទាំងនោះ បាននាំគ្នាមកប្រមូលផ្តុំនៅមុខក្រសួងរៀបចំដែនដី...
video

អ្នកវិភាគថា កម្ពុជានៅមិនទាន់មានសន្តិភាពទេ ដោយសារការអនុវត្តសេរីភាពស្របច្បាប់នៅមិនទាន់ពេញលេញ

អ្នកវិភាគនយោបាយចាស់វស្សា លោក បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងនៅថ្ងៃនេះថា ដោយសារពលរដ្ឋមិនអាចប្រើប្រាស់សិទ្ធិសេរីភាពដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ បាន ដូច្នេះគេមិនអាចនិយាយបានថាប្រជាជាតិខ្មែរមានសន្តិភាពនោះឡើយ។ ការលើកឡើងនេះ ចំទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី ២១ ខែកញ្ញា  និងក្រោយពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ចេញលិខិតមួយ ថ្លែងអំណរគុណដល់ជនរួមជាតិ ដោយបានគាំទ្រនូវសារនយោបាយរបស់លោក...
video

គ្រោះមហន្ដរាយជំនន់ទឹកភ្លៀង នៃឥទ្ធិពលនៃព្យុះទី១១ “នូល” បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋជិត ២ពាន់គ្រួសារ

ឥទ្ធិពលនៃព្យុះទី១១ ឈ្មោះ “នូល” បានធ្វើឱ្យភ្លៀងធ្លាក់លាយឡំបោកបក់ខ្លាំងទាំងយប់ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បណ្តាលឱ្យតំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ទទួលរងនូវជំនន់ទឹកភ្លៀងជន់លិច។ ជំនន់ទឹកភ្លៀងនេះ បានជន់លិចផ្ទះពលរដ្ឋតាមឃុំចំនួន១១ នៅស្រុកព្រៃនប់ ដោយបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋជិត ២ពាន់គ្រួសារ លិចផ្ទះសម្បែងជិត ២ពាន់ខ្នង លិចផ្លូវជាង ២គ.ម,...