video

សកម្មជនការពារបរិស្ថានជំទាស់ការលុបបឹងបួរនានា តែត្រូវរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនគ្មានលើកលែង

រាជបណ្ឌិតសភាកម្ពុជាអះអាងថា ដើម្បីកាត់បន្ថយទឹកជំនន់ដែលបណ្តាលមកពីទឹកភ្លៀង ត្រូតែនាំគ្នាស្តារប្រឡាយ ស្ទឹង អូរ ដៃទន្លេ ឱ្យបានជ្រៅ និងមិនត្រូវនាំគ្នាលុបបឹងបួរទាំងនោះជាដាច់ខាត។ ប្រធានរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត សុខ ទូច លើកឡើងថា មិនត្រូវបណ្តាយមនុស្សទៅរស់តាមច្រាំងស្ទឹង ទន្លេ អូរ ព្រែក ដែលជាមូលហេតុធ្វើឱ្យស្ទះចរន្តទឹកក៏ដូចជាគ្មានអនាម័យ និងចោលកាកសំណល់គ្មានសណ្ដាប់ធ្នាប់ផងដែរ...
video

លោក កឹម សុខា បង្ហាញក្តីបារម្ភចំពោះស្ថានភាពគ្រោះទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិពលរដ្ឋ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលពុំទាន់មានសេរីភាពពេញលេញនៅឡើយនោះ បានបង្ហាញនូវការព្រួយបារម្ភចំពោះផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀង ។ លើកឡើងលើទំព័រហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញ លោកកឹម សុខា ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តាមព័ត៌មានបានឱ្យដឹងថា មានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ជាពិសេសដូចជាក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ជាដើម ដែលស្ថានភាពបច្ចុប្បន្ននៅមិនទាន់ធូរស្រាលនៅឡើយ។
video

ពលរដ្ឋបន្តរិះគន់ការលុបបឹងធម្មជាតិអស់ បណ្តាលឱ្យទឹកលិចក្រុង ពេលមានភ្លៀងធ្លាក់

ពលរដ្ឋបន្តនាំគ្នារិះគន់បញ្ហាលុបបឹងធម្មជាតិនៅក្នុងក្រុងភ្នំពេញ ស្ទើរអស់ ដែលជាហេតុធ្វើឱ្យទឹកលិចទីក្រុងគុជមួយនេះ មិនចេះចប់មិនចេះហើយ នៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ។ ពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាបង្ហោះឬ ចែករំលែកវីដេអូ និងរូបភាពទឹកលិចក្រុងភ្នំពេញ នៅតំបន់មួយចំនួន ក្រោយពេលមានភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃម្សិលមិញ។ ពលរដ្ឋបានលើកឡើងថា «រស់នៅក្រុងភ្នំពេញយូរឆ្នាំណាស់មកហើយ ពួកគេមិនដែលឃើញឡើយ នូវទិដ្ឋភាពទឹកលិចទីក្រុងភ្នំពេញខ្លាំងដូច្នេះ ដែលបណ្តាលឱ្យផ្ទះ...
video

លោក ហ៊ុន សែន ថា EBA គង់នឹងបាត់បង់ ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងមានជាអមតៈ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា ប្រព័ន្ធអនុគ្រោះពន្ធEBA របស់អឺរ៉ុប គង់តែនឹងបាត់បង់ ប៉ុន្តែ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ឬ FTA នឹងមានជាអមតៈ។ ការលើកឡើងនេះក្រោយពេល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងឯកសារចំនួន៣ទៀតរវាងរដ្ឋាភិបាភិបាលកម្ពុជា និងមហាមិត្តចិន ត្រូវបានចុះហត្ថលេខាជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ។
video

ក្រុមអ្នកឃ្លាំមើលថា កម្ពុជាប្រឹងខ្ចីលុយចិនដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច ខណៈវិស័យឯកជនបន្តបិទទ្វារជាបន្តបន្ទាប់

ក្រុមអ្នកឃ្លាំមើលសិទ្ធិការងាររិះគន់ថា រដ្ឋាភិបាលកម្ពុជាគួរប្រើប្រាស់ថវិកាជាតិដើម្បីស្រោចស្រង់សេដ្ឋកិច្ចកម្ពុជាដែលកំពុងតែធ្លាក់ចុះឲ្យបានល្អប្រសើរជាងនេះ ជាជាងការចំណាថវិកាទាំងនោះទៅលើទីប្រឹក្សា និងគណៈរដ្ឋមន្ត្រីដ៏ច្រើនលើសលុប ដែលបណ្តាលឲ្យខាតបង់ថវិកាជាតិធ្ងន់ធ្ងរ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)  លោក មឿន តុលា អះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងដើរបញ្ច្រាសពីប្រទេសជឿនលឿនលើសកលលោក ក្នុងពេលប្រឈមវិបត្តិកូវីដ១៩ ដែលពួកគេបានត្រៀម និងបង្កើនការចំណាយថវិកាជាតិកាន់តែខ្លាំងដើម្បីជួយដល់វិស័យឯកជន និងពលរដ្ឋ តែផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយការចំណាយថវិកាជាតិមកនៅត្រឹមពាក់កណ្តាលទៅវិញ។ លោកបន្តថា...
video

IDEA TEALK៖ តើសហគមន៍អន្តរជាតិត្រូវមានវិធានការអ្វី ដើម្បីទាញកម្ពុជាងាកមកដើរលើផ្លូវត្រូវ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ស្តីអំពី៖ តើសហគមន៍អន្តរជាតិត្រូវមានវិធានការអ្វីជាក់លាក់បន្ថែមទៀតដើម្បីទាញកម្ពុជាងាកមកដើរលើផ្លូវត្រូវខាងផ្នែកប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស?
video

សមាជិកអាស៊ានមួយថ្លែងថា ប្រទេសតូចៗរងសម្ពាធពីមហាអំណាច តែសមាជិកអាស៊ានខ្លះទៀតស្រវ៉ាអោបអាមេរិក

នៅក្នុងសន្ទរកថា ថ្លែងទៅកាន់ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥សម្រាប់ឆ្នាំ២០២០ កាលពីចុងខែកញ្ញា   មានការអង្កេតឃើញ មេដឹកនាំនៃសមាគមអាស៊ាន មួយចំនួន បានលើកឡើងអំពីបញ្ហាតំបន់និងការព្រួយបារម្ភដែលប្រទេស ធំមួយនៅអាស៊ី គឺប្រទេសចិន ប្រើប្រាស់អំណាចកងទ័ពបង្កការបំពានលើដែនអធិបតេយ្យនៃ ប្រទេសជិតខាង។ ដោយឡែក នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុនសែន បានថ្លែង ទៅកាន់មហាសន្និបាតថា ប្រទេស ធំៗ...
video

ច្បាប់ស្តីពី ពិធិសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាង កម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម បណ្តាលឲ្យកម្ពុជាបាត់បង់ទឹកដី

ក្រុមអ្នកឃ្លាំមើលព្រំដែនរិះគន់ថា  លោក ហ៊ុន សែន ប្រឹងព្យាយាមការពារអំណាចដើម្បីបន្តវង្សត្រកូលរបស់ខ្លួន ដោយមិនបានខ្វល់ពីការបោះបង្គោលព្រំដែនរវាង កម្ពុជា វៀតណាម ចូលក្នុងដីរបស់កម្ពុជាប៉ុណ្ណានោះទេ។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រតិកម្មថា ការធ្វើពិធិសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម របស់លោក ហ៊ុន...
video

ក្រសួងសុខាភិបាលហាមមិនឱ្យមានការប្រមូលផ្ដុំមនុស្សច្រើនអំឡុងពិធីបុណ្យអុំទូក

ក្រសួងសុខាភិបាលបានហាមប្រាមមិនឱ្យមានការប្រមូលផ្ដុំមនុស្សជាទ្រង់ទ្រាយធំ ក្នុងអំឡុងកម្ពុជាប្រារព្ធព្រះរាជពិធីបុណ្យអុំទូក  នៅចុងខែតុលាខាងមុខនេះ។ កាលពីថ្ងៃទី ៩ខែតុលា ម្សិលមិញ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងមួយ ដោយបានក្រើនរំឭកទៅដល់សាធារណៈជន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងសុវត្ថិភាពសុខភាពពលរដ្ឋ  ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ លើសពីនេះ ក្រសួងបានជំរុញទៅស្ថាប័នពាក់ព័ន្ធឱ្យបន្តអនុវត្តវិធានការអនាម័យ និងសុវត្ថិភាពចាំបាច់មួយចំនួន ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋពីវិធីបង្ការទប់ស្កាត់ការរីករាលដាលជំងឺផ្លូវដង្ហើមមួយនេះ។
video

ខួប៤១ឆ្នាំនៃចលនារណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរដែលជាភាគីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស

គិតមកដល់ថ្ងៃទី៩ ខែតុលានេះ ចលនារណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរដែលហៅកាត់ថា រ.ជ.រ.ប.ខ.  ដែលជាភាគីមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានវ័យ៤១ឆ្នាំហើយ។ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិលោក មាជ សុវណ្ណារ៉ា បានឱ្យដឹងថា យុវជនត្រូវយល់ដឹងអំពីអតីតកាលប្រវត្តិសាស្ត្រកម្ពុជា។ លោកបន្តថា នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២០នេះ ចលនារណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរមានអាយុ៤១ឆ្នាំ។