28 C
Phnom Penh

TAG

កម្ពុជា-ចិន

មន្ត្រី​សុខាភិបាល​កម្ពុជា​អះអាង​ថា ចិន​តែង​នៅ​ជាមួយ​កម្ពុជា​រហូត ហើយ​ក៏​មិន​រត់​ចោល​កម្ពុជា​ដែរ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​អះអាង​ថា ប្រទេស​ចិន​តែងតែ​នៅ​ជាមួយ​កម្ពុជា​រហូត ហើយ​ចិន​ក៏​បាន​ជួយ​កម្ពុជា​ច្រើន​ណាស់​លើ​គ្រប់​វិស័យ មិនមែន​ត្រឹមតែ​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ​ប្រតិកម្ម​ថា កម្ពុជា​មិន​គួរ​បង្ហាញ​ជំហរ​លម្អៀង​ទៅ​ចិន​ជ្រុល​ហួសហេតុ​ក្នុង​នយោបាយ​ការទូត​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ​បែប​នេះ​ទេ។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល អ្នកស្រី យក់ សម្បត្តិ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​បទសម្ភាសន៍​ទទួល​វ៉ាក់សាំង​ជំនួយ​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ទំនាក់ទំនង​កម្ពុជា-ចិន មិនមែន​ជា​រឿង​ដែល​ពិបាក​វាយតម្លៃ​នោះ​ទេ ព្រោះថា​ប្រទេស​ចិន​តែង​ជួយ​ដល់​កម្ពុជា​តាំងពី​កម្ពុជា​នៅ​បាតដៃ​ទទេ​រហូត​កម្ពុជា​មាន​ការ​រីកចម្រើន​ដូច​សព្វថ្ងៃ​នេះ។ អ្នកស្រី​អះអាង​ថា តាមរយៈ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន គឺ​មាន​ចំណង​មិត្តភាព​ដែកថែប​រឹងមាំ​មិន​អាច​បំបែក​បាន​ជាដាច់ខាត...

ចិន​បន្ត​ផ្ទេរ​រូបភាព​មូលដ្ឋាន​នាវាចរ​ឆ្នេរ​រាម​នៃ​ប្រទេស​កម្ពុជា​ជាមួយ​នឹង​សំណង់​ថ្មីៗ​ថែម​ទៀត

ការ​សង្ស័យ​របស់​សហរដ្ឋ​អាមេរិក អំពី​អនាគត​មូលដ្ឋាន​នាវាចរ​ឆ្នេរ​រាម​នៃ​ប្រទេស​កម្ពុជា ដែល​បាន​កើតឡើង​ជាច្រើន​ឆ្នាំ​មក​នេះ ដែល​ថា​អនាគត​អាច​ជា​មូលដ្ឋាន​កងទ័ព​ចិន ត្រូវ​បាន​គេហទំព័រ​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​សមុទ្រ​អាស៊ី បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត​កាលពី​ថ្ងៃ​ទី​១២ តុលា នេះ។ យោង​តាម​ប្រភព​នេះ គឺ​រូបភាព​ផ្កាយរណប​នៃ​ក្រុមហ៊ុន Maxar Technologies and Planet Labs បង្ហាញ​ថា យ៉ាង​តិច​មាន​សំណង់​ថ្មី ៣​កន្លែង​ទៀត​កំពុង​ពន្លឿន​ការ​ស្ថាបនា​នៅ​ក្នុង​រវាង​ខែ​សីហា និង​ខែ​កញ្ញា ឆ្នាំ​២០២១ នេះ ហើយ​ជាមួយ​គ្នា​នេះ មាន​ផ្លូវ​មួយ​ខ្សែ​ថ្មី​ត្រូវ​បាន​ស្ថាបនា ខណៈ​ទីតាំង​ច្រើន​ទៀត​មាន​ការ​ផ្លាស់ប្ដូរ។ ផ្កាយរណប​របស់​ក្រុមហ៊ុន Maxar...

អ្នក​ឃ្លាំមើល៖ ចិន​ជួយ​សង់​ទីបញ្ជាការ​នគរបាល​ជាតិ​ដើម្បី​ពង្រឹង​សមត្ថភាព​កងកម្លាំង ខណៈ​លោក ហ៊ុន សែន គ្រោង​លើក​កូន​របស់​ខ្លួន​ឱ្យ​ឡើង​ស្នង​តំណែង

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម លើកឡើង​ថា ការ​អនុញ្ញាត​ឲ្យ​ចិន​ជួយ​សាងសង់​អគារ​ទីស្នាក់ការ​កណ្តាល​នគរបាល​ជាតិ​កម្ពុជា គឺ​ដើម្បី​ឱ្យ​ចិន​ជួយ​ពង្រឹង​សមត្ថភាព​នគរបាល​ជាតិ ខណៈ​លោក ហ៊ុន សែន ត្រូវការ​ពង្រឹង​កងទ័ព​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ទ្រទ្រង់ និង​ពង្រឹង​អំណាច ព្រមទាំង​លើកស្ទួយ​កូនៗ​លោក​ឱ្យ​ស្នង​តំណែង។ អតីត​អ្នក​ស្រាវជ្រាវ​ផ្នែក​សិទ្ធិមនុស្ស និង​ច្បាប់ បណ្ឌិត ឡៅ ម៉ុងហៃ បាន​ថ្លែង​ប្រាប់ The Cambodia Daily ថា ការ​ផ្ដល់​ជំនួយ​របស់​ចិន​ជា​អគារ​ទីស្នាក់ការ​កណ្តាល​នគរបាល​ជាតិ​កម្ពុជា គឺ​ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​ជំនួយ​រវាង​ផ្នែក​សំខាន់ៗ​នៃ​ការ​គ្រប់គ្រង​រដ្ឋ ដែល​មាន​ហិរញ្ញវត្ថុ សេដ្ឋកិច្ច ការពារ​ជាតិ...

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក៖ ទំនាក់ទំនង​ចំពោះ​ចិន​លើ​កម្ពុជា​គ្រាន់តែ​បង្ហាញ​ថា​កម្ពុជា​ជា​រដ្ឋ​មួយ​ស្ថិត​ក្រោម​ការ​មើល​ថែ​របស់​មហាយក្ស​ចិន​ប៉ុណ្ណោះ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក អះអាង​ថា ការ​បង្ហាញ​ទំនាក់ទំនង​ចំពោះ​ចិន​លើ​កម្ពុជា គ្រាន់តែ​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​ជា​រដ្ឋ​មួយ​ដែល​ស្ថិត​ក្រោម​ការ​មើល​ថែ​របស់​ខ្លួន​ប៉ុណ្ណោះ ប្រៀប​ដូចជា​ថៅកែ​មើល​ថែ​បុគ្គលិក​ដើម្បី​រក​ផលប្រយោជន៍​ឱ្យ​គេ​ដូច្នេះ​ដែរ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា ដើម្បី​ឯករាជ្យ​លើ​នយោបាយ​ការទូត កម្ពុជា​ត្រូវ​ពង្រឹង​ជំហរ​របស់​ខ្លួន​ឱ្យ​ខ្លាំង ជាជាង​ការ​ផ្ញើ​វាសនា​លើ​មហាអំណាច​តទៅទៀត ដើម្បី​ចៀសវាង​ពី​ការ​គាបសង្កត់​ពី​មហាយក្ស​ដែល​សម្លឹង​ឃើញ​តែ​ប្រយោជន៍​ពី​កម្ពុជា។ លោក​អះអាង​ថា ការ​ពឹងផ្អែក​លើ​មហាអំណាច ជាជាង​ការ​ធ្វើ​ឱ្យ​ខ្លាំង​ដោយ​ខ្លួនឯង​ដូច​រដ្ឋាភិបាល​លោក ហ៊ុន សែន...

លោក ស ខេង៖ ទំនាក់ទំនង​កម្ពុជា-ចិន​នាំមក​នូវ​វឌ្ឍនភាព​និង​ការ​អភិវឌ្ឍ​សម្រាប់​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា ទំនាក់ទំនង​រវាង​កម្ពុជា-ចិន និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​លើ​គ្រប់​វិស័យ​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ បាន​នាំ​មក​នូវ​វឌ្ឍនភាព និង​ការ​អភិវឌ្ឍ​រីកចម្រើន​សម្រាប់​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​បែប​នេះ​បន្ទាប់ពី​មាន​កិច្ចប្រជុំ​មួយ​រវាង​កម្ពុជា-ចិន ស្ដីពី​ការ​បន្ត​អនុវត្ត​ឆ្នាំ​បន្ត​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួង​មហាផ្ទៃ​របស់​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ។ លោក ស ខេង បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា...

អ្នក​ឃ្លាំមើល៖ កម្ពុជា​មិន​អាច​ធានា​អធិបតេយ្យភាព​បាន​ទេ បើ​នៅតែ​ពឹងផ្អែក​លើ​បរទេស​ដូច​សព្វថ្ងៃ

អ្នក​ឃ្លាំមើល​សង្គម បាន​លើកឡើង​ថា នយោបាយ​របស់​កម្ពុជា​បច្ចុប្បន្ន​នេះ គឺជា​សញ្ញា​គ្រោះថ្នាក់​បំផុត​សម្រាប់​ពលរដ្ឋ និង​ទឹកដី​ខ្មែរ ដែល​រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​យកចិត្ត​វៀតណាម និង​ចិន ដោយ​បើកដៃ​ឱ្យ​ពួកគេ​មក​រស់នៅ​រកស៊ី​មាន​បាន​កើត​កូន​កើត​ចៅ និង​ប្រើប្រាស់​ភោគទ្រព្យ​ជាតិ​របស់​ខ្មែរ​ដូច​សព្វថ្ងៃ​នេះ។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ ថា កម្ពុជា​មិន​អាច​ធានា​អធិបតេយ្យភាព​របស់​ខ្លួន​បាន​ទេ បើ​រដ្ឋាភិបាល​ខ្មែរ​នៅតែ​បន្ត​យកចិត្ត​យក​ថ្លើម​បរទេស​ដូចជា​វៀតណាម ឬ​ចិន ដែល​ខ្លួន​កំពុង​អនុវត្ត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ លោក​រិះគន់​ថា ការ​យក​កម្ពុជា​ទៅ​ពឹង​លើ​ប្រទេស​ចិន ឬ​វៀតណាម...

មន្ត្រី​បក្ស​ប្រឆាំង​ថា​អនាគត​កម្ពុជា​ស្ថិត​ក្នុង​កណ្ដាប់ដៃ​លោក ហ៊ុន សែន ទាំងស្រុង​ក្នុង​ការ​ទប់ស្កាត់​ការ​យាយី​របស់​មហាអំណាច

មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា អនាគត​កម្ពុជា​នៅ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​កណ្ដាប់ដៃ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​ជ្រើសរើស​រវាង​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ផ្ទាល់ខ្លួន ប៉ុន្តែ​ប្រសិនបើ​មេដឹកនាំ​ខ្មែរ​គិត​ផលប្រយោជន៍​ជាតិ គឺ​ត្រូវតែ​ប្រើ​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​១៩៩១ ធ្វើ​គោលការណ៍​ទប់ស្កាត់​មហាអំណាច​ដែល​មាន​បំណង​យាយី​លើ​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ថា មេដឹកនាំ​ខ្មែរ​បច្ចុប្បន្ន​គួរតែ​សិក្សា​ពី​អតីតកាល​ខ្មៅ​ងងឹត​ដែល​ខ្លួន​បាន​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម ដោយសារ​មេដឹកនាំ​ខ្មែរ​កន្លងមក​ដែល​ហាក់​មិន​មាន​គោលជំហរ​នយោបាយ​ការបរទេស​អព្យាក្រឹត្យ​ច្បាស់លាស់។ លោក​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​នេះ ក៏​កំពុង​ធ្លាក់​ចូល​គន្លង​អ្នក​ដឹកនាំ​ចាស់ៗ​ទាំងនោះ​ដែរ។ លោក​អះអាង​ថា ដើម្បី​កុំ​ឲ្យ​កម្ពុជា​ដើរ​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​ដូច​អតីតកាល​ទៀត​នោះ...

បញ្ញវន្ត​ខ្មែរ៖ ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ចិន​មក​កម្ពុជា​អាច​ដើម្បី​រំឭក​កម្ពុជា​កុំ​ឲ្យ​រកស៊ី​ខាត​បន្ត​ទៀត

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ទៅ​កម្ពុជា អាច​ដើម្បី​ក្រើន​រំឭក​លោក ហ៊ុន សែន អំពី​ការ​រកស៊ី​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​លោកសេរី​ទៅវិញ។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា ដំណើរ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​របស់​លោក វ៉ាង យី ប្រមុខ​ការទូត​របស់​ចិន...

កិច្ចសម្ភាសន៍៖ គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​កម្ពុជា ស្របពេល​ចិន​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​លើ​លោក ហ៊ុន សែន

កិច្ចសម្ភាសន៍​ជាមួយ​អ្នកស្រី អូលីវៀ អ៊ិននូស អ្នកវិភាគ​គោលនយោបាយ​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល​សិក្សា​អាស៊ី នៃ​វិទ្យាស្ថាន Davis សម្រាប់​ផ្នែក​សន្តិសុខ​ជាតិ និង​គោលនយោបាយ​ការបរទេស​នៅ​មូលនិធិ The Heritage Foundation នៅ​វ៉ាស៊ីនតោន ឌីស៊ី ស្តីអំពី៖ «គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​កម្ពុជា ស្របពេល​ចិន​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​លើ​លោក ហ៊ុន សែន»៕

IDEA TALK៖ តើ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ថា​ជំនួយ​របស់​ចិន ធ្វើ​ឱ្យ​មាន​ឯករាជភាព​ផ្នែក​នយោបាយ ប៉ះទង្គិច​បែប​ណា​ដល់​រដ្ឋធម្មនុញ្ញ?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ថា​ជំនួយ​របស់​ចិន ធ្វើ​ឱ្យ​មាន​ឯករាជភាព​ផ្នែក​នយោបាយ ប៉ះទង្គិច​បែប​ណា​ដល់​រដ្ឋធម្មនុញ្ញ?»។

Latest news