29 C
Phnom Penh

TAG

ជម្លោះ​ដីធ្លី

ពលរដ្ឋ​ក្នុង​ខេត្ត​តាកែវ​សាទរ​ចំពោះ​រដ្ឋបាល​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​សម្រេច​ចេញ​វិធានការ​ដើម្បី​ការពារ​ព្រៃ​សហគមន៍

ប្រជា​សហគមន៍​ព្រៃឈើ​នៅ​ខេត្ត​តាកែវ សម្ដែង​មោទកភាព និង​អបអរ​សាទរ​ចំពោះ​រដ្ឋបាល​ឃុំ​ត្រពាំងធំខាងត្បូង ដែល​បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ការពារ​ព្រៃ​សហគមន៍​ត្រពាំងធំខាងត្បូង ពី​ការរុករាន​កាន់កាប់​ជា​កម្មសិទ្ធិ​ពី​ឈ្មួញ និង​ក្រុមហ៊ុន​ឯកជន​នា​ពេល​កន្លងមក។ ការ​សាទរ​របស់​ប្រជា​សហគមន៍ ធ្វើឡើង​បន្ទាប់ពី​រដ្ឋបាល​ឃុំ​ត្រពាំងធំខាងត្បូង បាន​ចេញ​សេចក្តី​ជូនដំណឹង និង​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​សហគមន៍​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​កាលពី​ពេល​ថ្មីៗ​នេះ។ ប្រធាន​សហគមន៍​ត្រពាំងធំខាងត្បូង លោក សំ សារូ បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១ ថា ដើម្បី​ឲ្យ​ព្រៃ​សហគមន៍​ត្រពាំងធំខាងត្បូង​នេះ​អាច​គង់វង្ស​បាន​យូរអង្វែង គឺ​ត្រូវតែ​មាន​ការ​ការពារ​យ៉ាង​ហ្មត់ចត់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដូចជា​មេភូមិ...

មន្ត្រី​និង​ពលរដ្ឋ​ស្រុក​មុខកំពូល​ស្នើ​ស៊ើប​អង្កេត​អំពើ​ពុករលួយ​របស់​លោក ចាន់ ស៊ីណាត លើ​គម្រោង​ស្ដារ​បឹងបែកក្អម

មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ស្នើ​ស្ថាប័ន​ជាតិ​ដែល​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ការងារ និង​ទង្វើ​ពុករលួយ​របស់​លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​ជា​អ្នក​កាន់​កម្មវិធី​គម្រោង «ស្ដារ​បឹងបែកក្អម»។ ពលរដ្ឋ​ភាគច្រើន​នៅ​ឃុំ​ព្រែកអញ្ចាញ ទទូច​ដល់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ត្រួតពិនិត្យ​សកម្មភាព​ការងារ​របស់​លោក ចាន់ ស៊ីណាត ដែល​បាន​យក​ទីតាំង​បង្កបង្កើនផល​កសិកម្ម​របស់​ពួកគាត់​យក​លក់​ឲ្យ​ឈ្មួញ​ជីក​យក​ដី​ក្នុង​មួយ​ហិកតារ​ចំនួន ៣​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​ហេតុផល​គម្រោង «ស្ដារ​បឹងបែកក្អម» ដែល​ជា​គម្រោង​គោល​នយោបាយ​សាច់ប្រាក់​ពលកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ មន្ត្រី​មាន​ឋានៈ​ខ្ពស់​ម្នាក់​នៅ​ក្រសួង​ធនធាន​ទឹក ស្នើ​មិន​បញ្ចេញ​ឈ្មោះ...

ប្រធាន​និង​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ

ពលរដ្ឋ និង​មន្ត្រី​រាជការ​ភាគច្រើន​បាន​ចោទ​លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ថា​បាន​ពង្រឹង​បក្ខពួក​ដើម្បី​ពង្រឹង​បណ្ដាញ​ពុករលួយ​ចាប់តាំង​ពី​ឡើង​កាន់​តំណែង​ថ្មី​មក ដោយ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​មន្ត្រី​មាន​អំណាច និង​ពពួក​ឧកញ៉ា​មាន​ទ្រព្យ​នៅ​លើ​ទីតាំង​ដី​គម្រប​ព្រៃឈើ និង​តំបន់​រក្សា​ប្រភព​ទឹកស្អាត​ក្បាលឆាយ​ជាដើម។ ប្រភព​ពី​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ឲ្យ​សារព័ត៌មាន The Cambodia Daily ដឹង​ថា ជាបន្តបន្ទាប់​មកនេះ លោក ចេង ស្រុង បាន​បន្ត​ចេញ​ប្លង់ ឬ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​មន្ត្រី​មាន​អំណាច...

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ចោទ​អាជ្ញាធរ​ថា​ឃុបឃិត​គ្នា​កាប់​ទន្ទ្រាន​ដី​ព្រៃលិចទឹក​អស់​រាប់​ពាន់​ហិកតារ

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ ចោទ​អាជ្ញាធរ​ថា​ឃុបឃិត​គ្នា​កាប់​ទន្ទ្រាន​ឈូស​ឆាយ និង​ដុត​បំផ្លាញ​ដី​ព្រៃលិចទឹក​អស់​រាប់​ពាន់​ហិកតារ ស្ថិតនៅ​តំបន់​បី​ក្នុង​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។ អ្នក​ភូមិ​អះអាង​ថា បច្ចុប្បន្ន​មាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង​កំពុង​សម្រុក​ឈូស​ឆាយ​ដី​ព្រៃលិចទឹក​នៅ​តំបន់​នោះ​ដោយ​គ្មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ​នោះ​ទេ។ កាល​ពី​ម្សិលមិញ ពលរដ្ឋ​ជិត ១​ពាន់​នាក់​រស់នៅ​ក្នុង​ភូមិ​ចំនួន​១៤ ក្នុង​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ បាន​ផ្ដិត​មេដៃ​ដាក់​ញត្តិ​នៅ​សាលា​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ស្នើ​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​បំផ្លាញ​ដី​ព្រៃលិចទឹក​ដ៏​ធំ​សម្បើម​នៅ​តំបន់​បឹង​ទន្លេសាប ដែល​វា​មាន​ផល​ប៉ះពាល់​កន្លែង​ត្រី​ពង​កូន ជម្រក​សត្វស្លាប និង​ជីវភាព​ប្រជា​នេសាទ​ជាដើម។ ក្រុម​ពលរដ្ឋ​ទាំងនោះ​បាន​អំពាវនាវ​ឱ្យ​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដោះស្រាយ​បញ្ហា​នេះ និង​ដកហូត​ដី​ព្រៃលិចទឹក​នៅ​តំបន់​នោះ​មក​ជា​សម្បត្តិ​រដ្ឋ​វិញ និង​អនុវត្ត​ច្បាប់​ដល់​អាជ្ញាធរ​ខិលខូច​បំផ្លាញ​ធនធាន​ធម្មជាតិ​ទាំងនេះ។ ទន្ទឹម​នឹង​នេះ ការ​ឈូស​ឆាយ​ដី​ព្រៃលិចទឹក​នៅ​តំបន់​នោះ​បាន​កើត​មាន​ជា​ហូរហែ​ចាប់តាំង​ពី​ដើម​ឆ្នាំ​២០២០ រហូត​មក​ទល់​ពេល​នេះ​គ្មាន​អាជ្ញាធរ​ណា​អើពើ​ទប់ស្កាត់​នោះ​ទេ។ តំណាង​ពលរដ្ឋ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ...

បទល្មើស​កាប់​ទន្ទ្រាន​ព្រៃស្មាច់​យក​ដី​ធ្វើ​កម្មសិទ្ធិ​បន្ត​កើតមាន​នៅ​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង

ពលរដ្ឋ​រស់នៅ​ស្រុក​បុទុមសាគរ បាន​អះអាង​ថា ព្រៃស្មាច់ ឬ​ដើមស្មាច់​មាន​ផ្ទៃដី​រាប់​រយ​ហិកតារ​នៅ​ក្នុង​បរិវេណ​តំបន់​ដី​ព្រៃស្មាច់​ដែល​រដ្ឋ​បម្រុង​ទុក ស្ថិត​ក្នុង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ត្រូវ​បុគ្គល​ជា​អ្នក​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​បាន​ជួល​មនុស្ស​ពី​ខេត្ត​ផ្សេងៗ​ចូល​ទៅ​កាប់​ទន្ទ្រាន ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​ឃើញ​មន្ត្រី​ជំនាញ​ពិនិត្យ ឬ​ទប់ស្កាត់​នោះ​ឡើយ។ ក្រុម​អ្នក​ភូមិ​ព្រលាន និង​ភូមិ​តាំកន់ ឃុំ​កណ្ដោល បាន​បញ្ជាក់​ថា អ្នក​នៅ​ពី​ក្រោយ​បទល្មើស​កាប់​រាន​ដី​ព្រៃស្មាច់​ក្នុង​ស្រុក​បុទុមសាគរ ខាងលើ​នេះ គឺ​ភាគច្រើន​ជា​អ្នក​មាន​ទ្រព្យ​ធន និង​ជា​មន្ត្រី​មាន​អំណាច​មកពី​រាជធានី​ភ្នំពេញ។ ពលរដ្ឋ​បន្ត​ថា ជន​ខិលខូច​ទាំងនោះ​បាន​ជួល​មនុស្ស​ពី​ក្រៅ​តំបន់ ឬ​ខេត្ត​ផ្សេងៗ​ឲ្យ​ចូល​ទៅ​កាប់​ដើមស្មាច់​ដែល​រដ្ឋ​បម្រុង​ទុក​នោះ ដើម្បី​រាន​ដី​ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល។ ពួកគេ​បន្ត​ថា ការ​កាប់​រាន​ដី​ព្រៃស្មាច់​ខាងលើ​នេះ គឺ​ពួកគេ​ទាំងនោះ​ធ្វើ​សកម្មភាព​នៅ​ពេល​យប់​ដែល​អាច​រំលង​ពី​ភ្នែក​ច្រមុះ​របស់​សមត្ថកិច្ច។ អ្នក​ភូមិ​បន្ត​ទៀត​ថា...

អភិបាល​ស្រុក​ឆ្លូង​និង​ក្រុមប្រឹក្សា​ឃុំ​រង​ការ​ចោទ​ថា​ទន្ទ្រាន​យក​ដី​បម្រុង​ទុក​បញ្ចុះ​សព​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន

ពលរដ្ឋ​រស់នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ចោទ​លោកស្រី យ៉ន សុឃិន សមាជិក​ក្រុមប្រឹក្សា​ឃុំ​ព្រែកសាម៉ាន់ ថា​បាន​រំលោភ​យក​បរិវេណ​ដី​សម្រាប់​បម្រុង​ទុក​បញ្ចុះ​សព ដែល​ជា​កេរដំណែល​រួម​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦៥ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល​ដោយ​ខុសច្បាប់។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ដី​បញ្ចុះ​សព​ដែល​លោកស្រី យ៉ន សុឃិន បាន​ឈូស​ឆាយ​យក​ដាំ​ដំណាំ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​នេះ​អស់ ២​ហិកតារ ក្នុង​ទំហំ​ដី​សរុប​ជិត ៤​ហិកតារ។ ប្រជាពលរដ្ឋ​ថា​ពួកគាត់​រស់នៅ​មូលដ្ឋាន​នេះ​បាន​ប្រើប្រាស់​ដើម្បី​បញ្ចុះ​សព​តាំង​ពី​ឆ្នាំ​១៩៦៥ បន្ត​រហូត​មក។ លោក ហេង សុថា អភិបាល​ស្រុក​ឆ្លូង បាន​ឲ្យ​កាសែត​ក្នុង​ស្រុក​ដឹង​ថា ទីតាំង​មាន​ទំនាស់​ដែល​ប្រជាពលរដ្ឋ​ថា​ជា​ទី​បញ្ចុះ​សព​នោះ គឺ​មិនមែន​ជា​ទីតាំង​សម្រាប់​បញ្ចុះ​សព​ទេ...

អតីត​មេ​ប៉េអិម​ខេត្ត​រតនគិរី​និង​ស្នងការ​រាជធានី​ភ្នំពេញ​រង​ការ​ចោទ​ថា​ព័ទ្ធ​យក​ភ្នំ​ពីរ​មាន​ផ្ទៃដី​ជិត ២០​ហិកតារ​ក្នុង​ខេត្ត​មណ្ឌលគិរី

ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង រាប់​រយ​គ្រួសារ​រស់នៅ​ភូមិ​ពូលូង សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី នៅតែ​បន្ត​ស្រែក​ដង្ហោយ​ឱ្យ​រដ្ឋាភិបាល​ដកហូត​ដី​ភ្នំ​ចំនួន​២ ពី​អតីត​មេប៉េអិម​ខេត្ត​រតនគិរី គឹម រស្មី និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត ជា​សម្បត្តិ​រដ្ឋ​វិញ ព្រោះ​ដី​តំបន់​នោះ​ជា​កន្លែង​អាស្រ័យ​ផល​យ៉ាង​សំខាន់​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង។ តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ស្នងការ​រាជធានី​ភ្នំពេញ លោក ស ថេត និង​អតីត​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី លោក គឹម...

អ្នក​ឃ្លាំមើល​ព្រៃឈើ៖ អាជ្ញាធរ​ឃុំ​ត្រពាំងធំ​ខាងត្បូង​ឃុបឃិត​លក់​ដី​ព្រៃ​សហគមន៍​ទៅ​ឲ្យ​ក្រុមហ៊ុន និង​អ្នក​មាន​លុយ

ប្រជា​សហគមន៍​ព្រៃឈើ អះអាង​ថា អាជ្ញាធរ​ឃុំ​ត្រពាំងធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​លក់​ដី​ព្រៃ​សហគមន៍​ឲ្យ​ទៅ​អ្នក​មាន​លុយ និង​ក្រុមហ៊ុន ដើម្បី​យក​លុយ​ចែក​គ្នា​ដោយ​ខុសច្បាប់។ ពួកគេ​អះអាង​បែប​នេះ បន្ទាប់ពី​រក​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្នុង​ឃុំ​ត្រពាំងធំ​ខាងត្បូង បាន​ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​សហគមន៍​ទៅ​ឲ្យ​អ្នក​មាន​លុយ​អស់​រាប់​សិប​ហិកតារ​កាលពី​ពេល​ថ្មីៗ​នេះ។ លោក សំ សារូ ប្រធាន​សហគមន៍​ព្រៃឈើ​ត្រពាំងធំ​ខាងត្បូង បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ថា ព្រៃ​សហគមន៍​ត្រពាំងធំ​ខាងត្បូង ត្រូវ​បាន​ថែទាំ​ដោយ​ប្រជា​សហគមន៍​យ៉ាង​យកចិត្ត​ទុកដាក់ ដែល​អាច​រក្សា​ព្រៃឈើ​បាន​ល្អ...

រដ្ឋាភិបាល​ជួល​ដី​កោះមាស​នៅ​ខេត្ត​កណ្ដាល​ឱ្យ​ក្រុមហ៊ុន ឃុន សៀ រយៈពេល ៥០​ឆ្នាំ

រដ្ឋាភិបាល​សម្រេច​ជួល​ដី​កោះមាស ដែល​មាន​ទំហំ ៣៤០​ហិកតារ ៦១​អា ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​កណ្តាល ទៅ​ឱ្យ​ក្រុមហ៊ុន ឃុន សៀ ដើម្បី​អភិវឌ្ឍ​ក្នុង​រយៈពេល ៥០​ឆ្នាំ។ ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០ ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន​នោះ ឱ្យ​ដឹង​ថា ការ​ធ្វើ​អនុបយោគ​ផ្ទៃដី​សាធារណៈ​កោះមាស​របស់​រដ្ឋ...

ពលរដ្ឋ​ថា​បទល្មើស​ជីក​កកាយ​ដី​ព្រៃ​ភ្នំ​នៅ​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​គ្មាន​ការ​បង្ក្រាប

ពលរដ្ឋ​ស្រុក​កំពង់សីលា អះអាង​ថា បទល្មើស​ទន្ទ្រាន​ដី​ព្រៃឈើ និង​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ មាន​ទីតាំង​ក្នុង​ភូមិ​វាល ឃុំ-ស្រុក​កំពង់សីលា បាន​កើត​មាន​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​បែរជា​អភិបាល​ស្រុក​កំពង់សីលា និង​អភិបាល​ខេត្ត​ព្រះសីហនុ មិន​មាន​វិធានការ​ទប់ស្កាត់​ទៅវិញ។ ប្រភព​បញ្ជាក់​ថា បទល្មើស​ជីក​កាយ​ដី​ភ្នំ​ទៅ​ចាក់​បំពេញ​ឲ្យ​បុរី លីលី ក្នុង​ស្រុក​កំពង់សីលា រាល់​ថ្ងៃ​នេះ គឺ​មាន​ការ​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ចាប់​ពី​មេឃុំ​រហូត​ដល់​អភិបាល​ស្រុក​កំពង់សីលា ហើយ​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​យក​ដី​ខាងលើ​នេះ គឺ​ដី​ព្រៃ​ភ្នំ​ទាំងនោះ​ស្ថិត​ក្នុង​ដែន​គម្រប​ព្រៃឈើ​បៃតង​ឆ្នាំ​២០០២ ហើយ​ក៏​ទំនង​ជា​ត្រូវ​បំផ្លាញ​រលាយ​ហិនហោច​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ។ អ្នក​ភូមិ​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ដី​ព្រៃឈើ ឬ​ព្រៃ​ភ្នំ​ធម្មជាតិ​ដែល​នៅ​សេសសល់​នៅ​មូលដ្ឋាន​ស្រុក​កំពង់សីលា នា​ថ្ងៃ​អនាគត​កាន់តែ​ធ្ងន់​ទៅៗ ហើយ​ស្នើ​ឲ្យ​លោក ហ៊ុន សែន ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើប​អង្កេត​លើ​បទល្មើស​ជីក​កាយ​ដី​ភ្នំ​ទាំងនេះ។ ទាក់ទិន​បញ្ហា​នេះ...

Latest news