31 C
Phnom Penh

TAG

វិបត្តិ​នយោបាយ

សកម្មជន៖ ជំនួប​រវាង​ប្រធាន​បក្ស​ប្រឆាំង​និង​មន្ត្រី​ទូត​អាល្លឺម៉ង់ បង្ហាញ​ពី​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ

សកម្មជន​បក្ស​ប្រឆាំង ថា​ជំនួប​រវាង​ប្រធាន​បក្ស​ប្រឆាំង​និង​មន្ត្រី​ទូត​អាល្លឺម៉ង់ បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ

មន្ត្រី​បក្ស​ប្រឆាំង៖ មេដឹកនាំ​បក្ស​កាន់​អំណាច​ត្រូវតែ​ជា​អ្នក​ចាប់ផ្តើម​មុនគេ​ដើម្បី​បោះ​ជំហាន​ទៅ​រក​វប្បធម៌​សន្ទនា​ឡើងវិញ

មន្ត្រី​បក្ស​ប្រឆាំង​បាន​លើកឡើង​ថា លោក ហ៊ុន សែន ត្រូវតែ​ជា​អ្នក​ចាប់ផ្តើម​មុនគេ​ក្នុង​ការ​បោះ​ជំហាន​ទៅ​រក​វប្បធម៌​សន្ទនា​ឡើងវិញ ដោយសារ​លោក ហ៊ុន សែន ជា​អ្នក​មាន​ឥទ្ធិពល និង​មាន​អំណាច​ពេញ​ដៃ។ ដូច្នេះ ការ​ចាប់ផ្តើម​របស់​លោក​នឹង​បង្ហាញ​ពី​គំរូ​មេដឹកនាំ​ល្អ​របស់​កម្ពុជា ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា បង្រួបបង្រួម និង​ឯកភាព​ជាតិ​កម្ពុជា​ទាំងមូល។ ការ​អះអាង​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ ធ្វើឡើង​បន្ទាប់ពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នៅតែ​បន្ត​កើន​ឡើង​ឥត​ឈប់ឈរ ខណៈ​មេដឹកនាំ​នយោបាយ​ធំៗ​នៅ​មិនទាន់​អាច​រក​ផ្លូវ​ចរចា​គ្នា​បាន​នៅឡើយ ស្រប​ពេល​ដែល​មេ​បក្ស​ដឹកនាំ​ប្រឆាំង​នៅតែ​បន្ត​រឹតត្បិត​សេរីភាព​ពី​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​បច្ចុប្បន្ន។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​នៅ​ថ្ងៃ​នេះ​ថា គុណ​តម្លៃ និង​ការ​គោរព​កោតខ្លាច​ដែល​បាន​មកពី​ការ​អធ្យាស្រ័យ...

IDEA TALK៖ តើ​ស្ថានការណ៍​កម្ពុជា​បច្ចុប្បន្ន​អាច​នឹង​មាន​ការ​ចរចា​នយោបាយ​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ស្ថានការណ៍​កម្ពុជា​បច្ចុប្បន្ន​អាច​នឹង​មាន​ការ​ចរចា​នយោបាយ​ដែរ​ឬ​ទេ?»។

មេដឹកនាំ​កម្ពុជា៖ អ្នក​នយោបាយ​ដែល​ល្ងង់​ហើយ​ស្រួល​ប្រើ​បំផុត គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅ ៥០%​បូក​១

លោក ហ៊ុន សែន ចំអក​ថា អ្នក​នយោបាយ​ដែល​ល្ងង់ ហើយ​ស្រួល​ប្រើ​បំផុត​នោះ គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅជា ៥០​ភាគរយ​បូក​១ ព្រោះថា​លោក​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែល​បង្កើត​ឡើង​ដោយ​រូបមន្ត ២​ភាគ​៣។ លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​ដើម្បី​ចំអក​ឱ្យ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ធ្លាប់​បាន​ចូលរួម​កែប្រែ​រដ្ឋធម្មនុញ្ញ​ក្នុង​រដ្ឋាភិបាល​ជាមួយ​គណបក្ស​កាន់​អំណាច​កាលពី​ឆ្នាំ​២០០៦ កន្លងទៅ។ ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 សម្រាប់​កុមារ​អាយុ​ក្រោម ១៣​ឆ្នាំ​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​១៧...

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ជំរុញ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​រៀន​យក​គំរូ​តាម​មេមាន់

អ្នក​ឃ្លាំមើល​ខាង​ផ្នែក​សារព័ត៌មាន អះអាង​ថា ក្រុម​ប្រឆាំង​គួរតែ​រៀនសូត្រ​តាម​គំរូ​មេមាន់​ខ្លះ​ទៅ ព្រោះ​យ៉ាងហោចណាស់​មេមាន់​ក៏​មាន​ចរិត​ចេះ​បិទបាំង​ភាព​ខ្មាសអៀន​របស់​ខ្លួន​ខ្លះ​ដែរ មុន​នឹង​ប្រគល់​ខ្លួន​ឱ្យ​មាន់​ឈ្មោល។ មន្ត្រី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​លើក​ការ​ប្រៀបធៀប​ហាក់​សំដៅ​ការ​បដិសេធ​របស់​លោក ហ៊ុន សែន ពី​ការ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចរិត​ពិត​របស់​មាន់​ឈ្មោល​តែង​បង្ហាញ​ឫកពា​ជា​អ្នក​ក្លាហាន​ចេញ​មក​ខាងក្រៅ​ឱ្យ​គេ​ឃើញ ប៉ុន្តែ​ចរិត​ពិត​គឺ​ត្រេកត្រអាល​ដៀង​ភ្នែក​ដាក់​គ្នា​ដើម្បី​ឱ្យ​គេ​ជួយ​បំពេញ​បំណង​ខ្លួនឯង។ លោក ប៉ា ងួនទៀង លើកឡើង​ដោយ​សំដៅ​ទៅ​រក​បក្ស​ប្រឆាំង​ថា បើ​ទោះបី​ខ្លួន​ចង់​ប្រគល់​ខ្លួន​ឲ្យ​មាន់​ឈ្មោល​ដែល​កំពុង​តាម​កៀង​នោះ​ក៏ដោយ...

លោក ហ៊ុន សែន៖ ការ​ចូល​ក្នុង​កិច្ចប្រជុំ​សម្ងាត់​របស់​ក្រុម​ប្រឆាំង​ជា​សញ្ញា​ប្រាប់​ថា​នៅ​កន្លែង​ណា​ក៏​មាន​មនុស្ស​របស់​លោក​ដែរ

លោក ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ កញ្ញា អះអាង​ថា ការ​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​របស់​ក្រុម​ប្រឆាំង​តាម​ប្រព័ន្ធ​អនឡាញ Zoom កាលពី​ថ្ងៃ​មុន គឺ​គ្រាន់តែ​ជា​ការ​ផ្តល់​សញ្ញា​ប្រាប់​ថា ទោះ​ជា​នៅ​កន្លែង​ណា​ក៏​មាន​មនុស្ស​របស់​លោក​ដែរ ដូច្នេះ​សូម​ប្រុងប្រយ័ត្ន​កុំ​ធ្វើ​សកម្មភាព​ណាមួយ​ប្រឆាំង​នឹង​ផល​ប្រយោជន៍​ជាតិ​ឲ្យ​សោះ។ លោក ហ៊ុន សែន ឆ្លើយតប​បែប​នេះ​ទៅ​នឹង​គណនី Facebook មួយ​ដែល​បាន​ចូល​ទៅ​សរសេរ​បែប​ឌឺដង​ឲ្យ​លោក ហ៊ុន សែន ដោយ​ភ្ជាប់​រូបថត​របស់​លោក​ដែល​បាន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ Zoom របស់​ក្រុម​ប្រឆាំង​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នោះ។ គណនី Facebook...

បញ្ញវន្ត​ខ្មែរ៖ ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក​នាំគ្នា​ស្រែក «ផ្សះផ្សា​ជាតិ» ព្រោះតែ​កំពុង​ទាល់ច្រក​អស់ផ្លូវ​ដើរ

ក្រុម​អ្នក​តស៊ូ​មតិ​រិះគន់​ថា ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក​កំពុង​ទាល់ច្រក​អស់ផ្លូវ​ដើរ ហើយ​ក៏​នាំគ្នា​ងាក​មក​ស្រែក​ពាក្យ «ផ្សះផ្សា​ជាតិ» ខណៈ​បណ្ឌិត​បញ្ញវន្ត​មួយ​ចំនួន​នាំគ្នា​ចាំ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​សរសើរ​ល្ខោន​របស់​ក្រុម​អ្នក​នយោបាយ​អស់ផ្លូវ​ទាំងនោះ ដែល​ប្រឹង​កុហក​ភូតភរ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ទៀត​នៅ​ពេលនេះ។ ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​របស់​មន្ត្រី​បក្ស​ប្រឆាំង​តាម​ប្រព័ន្ធ​អនឡាញ Zoom ដែល​ត្រូវ​គេ​ទម្លាយ​កាលពី​ពេល​ថ្មីៗ​នេះ ហើយ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ក្រុម​ប្រឆាំង​ក្នុង​ការ​រក​ការ​ចរចា​នយោបាយ​សម្រាប់​កម្ពុជា។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក កាលពី​ម្សិលមិញ ដោយ​លោក​រំឭក​សម្ដី​របស់​លោក​តាំងពី​មុន​ព្រឹត្តិការណ៍...

បញ្ញវន្ត​ខ្មែរ៖ លោក ហ៊ុន សែន លួច​ចូល​កិច្ចប្រជុំ​សម្ងាត់​គឺ​គ្រាន់តែ​ចង់​អួត​ថា​ទោះ​ជា​ក្រុម​ប្រឆាំង​ធ្វើ​អ្វី​ក៏​មិន​អាច​លាក់​បាន​ដែរ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក អះអាង​ថា ការ​ដែល​លោក ហ៊ុន សែន ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​ជាមួយ​លោក ឡុង រី និង​សមាជិក​បក្ស​ប្រឆាំង​ដទៃ​ទៀត​នៃ​ភាគី​លោក សម រង្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ គ្រាន់តែ​ចង់​អួតអាង​ថា ទោះ​ជា​ក្រុម​ប្រឆាំង​ធ្វើ​អ្វី សម្ងាត់​ប៉ុនណា ក៏​មិន​អាច​លាក់​នឹង​លោក​បាន​ដែរ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia...

ក្រុម​អាជ្ញាធរ​សន្តិសុខ​ខណ្ឌ​ដូនពេញ​រារាំង​ក្រុម «ស្ត្រី​ថ្ងៃ​សុក្រ» តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក

ក្រុម​អាជ្ញាធរ​សន្តិសុខ​របស់​ខណ្ឌ​ដូនពេញ បាន​រារាំង​ក្រុម «ស្ត្រី​ថ្ងៃ​សុក្រ» តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​លើក​ហេតុផល​ថា សម័យ Covid-19 អាជ្ញាធរ​ហាម​ការ​ជួបជុំ​គ្នា។ ក្រុម «ស្ត្រី​ថ្ងៃ​សុក្រ» ជា​ក្រុម​ដែល​ភាគច្រើន​ជា​ភរិយា និង​កូន​របស់​អតីត​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន និង​កំពុង​ជាប់​ពន្ធនាគារ។ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ទាំងនោះ​មាន​គ្នា​ប្រមាណ ១០​នាក់ បាន​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល «ដោះលែង» សមាជិក​គ្រួសារ​របស់​គាត់...

គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ថា​អាជ្ញាធរ​នៅ​តែ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​និង​សកម្មជន​របស់​ខ្លួន

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​លើកឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​របស់​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន ក្រោម​រូបភាព​ថ្មី​មួយ​ទៀត ក្នុង​ចេតនា​បំភិតបំភ័យ និង​គំរាមកំហែង​លើ​មន្ត្រី​គណបក្ស និង​សកម្មជន​នយោបាយ​របស់​ខ្លួន​ជា​បន្តបន្ទាប់។ អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ថា សកម្មជន​ការពារ​បរិស្ថាន និង​ជា​មន្ត្រី​របស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ជុំ ហួត ត្រូវ​បាន​អាជ្ញាធរ​គំរាមកំហែង​ដោយ​ការ​ដកហូត​ទូរស័ព្ទ​របស់​លោក ក្រោម​លេស​ថា ដោយសារតែ​លោក​បាន​ថត​សកម្មភាព​សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​ក្បែរ​ទីតាំង​ដែល​លោក​រស់នៅ​នោះ។ លោក​រិះគន់​ថា...

Latest news