31 C
Phnom Penh

TAG

សម រង្ស៊ី

ក្រុម​តស៊ូ​មតិ​ថា​បក្ស​ភ្លើង​ទៀន​កំពុង​ជួយ​រក្សា​អំណាច​លោក ហ៊ុន សែន ដោយ​ឥត​លក្ខខណ្ឌ

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​នៅ​ក្រៅ​ស្រុក ថា​គណបក្ស​ភ្លើង​ទៀន​ដែល​គេ​សង្ស័យ​ថា​មាន​លោក សម រង្ស៊ី នៅ​ពីក្រោយ កំពុង​ជួយ​បំភ្លឺ​អំណាច​លោក ហ៊ុន សែន ដោយ​ឥត​លក្ខខណ្ឌ បន្ទាប់ពី​ប្រកាស​ចូលរួម​បោះឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​បក្ស​កាន់​អំណាច​ក្នុង​ឆ្នាំ​២០២២។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៩ ឧសភា នេះ​ថា គណបក្ស សម រង្ស៊ី ដែល​មិនទាន់​ប្តូរ​ឈ្មោះ​មក​ជា​គណបក្ស​ភ្លើង​ទៀន ធ្លាប់​ជា​គណបក្ស​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១...

គណបក្ស​ខ្មែរ​តែ​មួយ​ថា​ធ្លាប់​រង​ភាព​អយុត្តិធម៌​ពី​ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី

ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ អះអាង​ថា ខ្លួន​បាន​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ធ្លាប់​បាន​ចោទ​ខ្លួន​ថា​ជា​គណបក្ស​អាយ៉ង​របស់​គណបក្ស​កាន់​អំណាច ដោយសារតែ​ខ្លួន​បាន​ចូលរួម​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ខណៈ​គណបក្ស​ភ្លើង​ទៀន បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ។ ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ លោក គុច លី បាន​ចេញ​លិខិត​ចំហ​មួយ​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ ថា លោក សម រង្ស៊ី ធ្លាប់​ចោទ​គណបក្ស​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០១៨...

អតីត​មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​ជេរ​លោក ហ៊ុន សែន កន្លង​មក​គឺ​តាម​ការ​ញុះញង់​របស់​លោក សម រង្ស៊ី

អតីត​អនុប្រធាន​ផ្នែក​រដ្ឋបាល​គ្រប់គ្រង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-A) បាន​ចេញ​លិខិត​សុំទោស​ជា​សាធារណៈ ដោយ​អះអាង​ថា ការ​ជេរ​ប្រមាថ​ទៅលើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កន្លងមក គឺ​ដោយសារតែ​លោក​ទទួល​បាន​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ និង​ជឿ​តាម​ការ​ញុះញង់​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី។ អតីត​អនុប្រធាន​ផ្នែក​រដ្ឋបាល​គ្រប់គ្រង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ទីក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រនីញ៉ា ​សហរដ្ឋ​អាមេរិក គឺ​លោក យង់ ប្រេឌី ណុយ (Brady Young Noy) បាន​ចេញ​លិខិត​សុំទោស​ជា​សាធារណៈ...

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន លើក​រឿង​លោក សម រង្ស៊ី បាត់​ឱកាស​ជា​ការ​បង្វែង​រឿង​លោក កឹម សុខា

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​លើកឡើង​របស់​លោក ហ៊ុន សែន ដែល​ថា​លោក សម រង្ស៊ី មិន​ចូលរួម​រំលែក​ទុក្ខ​បងប្រុស​ធ្វើ​ឱ្យ​បាត់បង់​ឱកាស​នោះ គ្រាន់តែ​ជា​ការ​បង្វែង​ព័ត៌មាន​ទាក់ទង​នឹង​លោក កឹម សុខា ដែល​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​សហគមន៍​អន្តរជាតិ​កំពុង​ចាប់​អារម្មណ៍ និង​តឿន​ឱ្យ​ដោះស្រាយ​ប៉ុណ្ណោះ។ ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នកវិភាគ​តាម​បណ្ដាញ​សង្គម​រស់នៅ​សហរដ្ឋ​អាមេរិក នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​លោក សម រង្ស៊ី ថា​ជា​អ្នក​នយោបាយ​មិន​ចេះ​គ្រប់គ្រង​ឱកាស...

លោក ស ខេង ចេញ​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​បារាំង​ជា​លើក​ទី​ពីរ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចាកចេញ​ពី​កម្ពុជា​ធ្វើ​ដំណើរ​ទៅកាន់​សាធារណរដ្ឋ​បារាំង នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០២២ រយៈពេល​មួយ​សប្តាហ៍ ដើម្បី​បន្ត​ពិនិត្យ​តាមដាន​សុខភាព​ជា​លើក​ទី​ពីរ តាម​ការ​តម្រូវ​របស់​វេជ្ជបណ្ឌិត។ ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា ក្រោយពី​ពិនិត្យ​សុខភាព និង​ទទួល​ការ​ព្យាបាល​សុខភាព​នៅ​ប្រទេស​បារាំង កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២១ អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង ត្រូវ​បាន​វេជ្ជបណ្ឌិត​ប្រទេស​បារាំង...

ក្រុម​តស៊ូ​មតិ​ថា​កំហុស​ដ៏​ធំ​របស់​លោក ហ៊ុន សែន គឺ​លក់​ជាតិ​ដើម្បី​អំណាច​ក្រោម​ការ​ជ្រោមជ្រែង​របស់​លោក សម រង្ស៊ី

បញ្ញវន្ត​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក ចោទ​ថា កំហុស​ដ៏​ធំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​លក់​ជាតិ​ខ្មែរ​ដើម្បី​អំណាច​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ទៅជា​ប្រទេស​ក្រីក្រ និង​រង​នូវ​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​គ្រប់​ទីកន្លែង ក្រោម​ការ​ជួយ​សម្របសម្រួល​របស់​លោក សម រង្ស៊ី។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២៦ មេសា នេះ​ថា លោក ហ៊ុន សែន បាន​ធ្លាក់​ចូល​ក្នុង​កំហុស​បំផ្លាញ​ជាតិ​ដ៏​ធំ​ដែល​មិន​អាច​ស្រោចស្រង់​បាន។ ប៉ុន្តែ​អតីត​មេដឹកនាំ​ប្រឆាំង លោក...

តុលាការ​បញ្ចប់​សួរ​ដេញដោល​សកម្មជន​ជាង​៤០​នាក់​ពាក់ព័ន្ធ​ការ​ត្រឡប់​របស់​លោក សម រង្ស៊ី

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់» លើ​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៤០​នាក់​នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ បន្ទាប់ពី​បើក​សវនាការ​សួរ​ដេញដោល​អស់​រយៈពេល ២​ឆ្នាំ។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ នៅ​ថ្ងៃ​អង្គារ ទី​១២ មេសា នេះ បាន​បន្ត​បើក​សវនាការ​សួរ​ដេញដោល​អ្នកស្រី យក់ នាង សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ជា​អតីត​ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​រាជធានី​ភ្នំពេញ...

អ្នក​តស៊ូ​មតិ​ទាមទារ​ឲ្យ​លោក សម រង្ស៊ី និង​បក្ខពួក​លាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ

ក្រុម​អ្នក​តស៊ូ​មតិ គាំទ្រ​មន្ត្រី​បក្ស​ប្រឆាំង​ឲ្យ​ទៅ​ដឹកនាំ​គណបក្ស​ភ្លើងទៀន ប៉ុន្តែ​ត្រូវ​លាលែង​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ។ នាយក​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ទូច វិបុល គាំទ្រ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​នាំគ្នា​ទៅ​ដឹកនាំ​គណបក្ស​ភ្លើងទៀន ប៉ុន្តែ​ត្រូវ​លាឈប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ​ជា​មុន​សិន ដើម្បី​កុំ​ឱ្យ​មាន​ការ​ភាន់ច្រឡំ​ពី​ពលរដ្ឋ និង​ការ​ចោទប្រកាន់​នានា​ថា​ជា​អ្នក​នយោបាយ​ពុំ​មាន​សុចរិតភាព។ នាយក​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​៤ មេសា ថា លោក​គាំទ្រ​លោក សម រង្ស៊ី និង​សហការី​ដទៃ​ទៀត​ដែល​បាន​ចេញ​មុខ​គាំទ្រ​គណបក្ស​ភ្លើងទៀន...

អ្នក​ឃ្លាំមើល៖ លោក សម រង្ស៊ី កេង​យក​ប្រយោជន៍​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧

អ្នក​ឃ្លាំមើល​និយាយ​ថា អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រហែលជា​កំពុង​គប់គិត​គ្នា​ស្ងាត់ៗ​ជាមួយ​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ដើម្បី​ផលប្រយោជន៍​រៀងៗ​ខ្លួន​របស់​ពួកគេ​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​បោក​គ្រាប់បែក​លើ​ហ្វូង​បាតុករ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ជាជាង​ការ​ស្វែងរក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៣០ មីនា ថា ប្រសិនបើ​បណ្ដឹង​របស់​លោក សម...

គ្រួសារ​ជន​រងគ្រោះ​ពី​ការ​គប់​គ្រាប់បែក​កាល​២៥​ឆ្នាំ​មុន​ទទូច​ឱ្យ​សមត្ថកិច្ច​ស្វែងរក​ជន​ដៃដល់

គ្រួសារ​ជន​រងគ្រោះ​នៃ​ការ​គប់​គ្រាប់បែក​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​១៩៩៧ ទទូច​ទៅ​សមត្ថកិច្ច​ឲ្យ​ស្វែងរក​ជន​ដៃ​ដល់​ដែល​សម្លាប់​សាច់ញាតិ​របស់​ខ្លួន​មក​ដាក់​ទោស ព្រោះ​រយៈពេល ២៥​ឆ្នាំ​ហើយ សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​ជន​ដៃ​ដល់​ណា​ម្នាក់​ឡើយ។ ការ​អះអាង​របស់​គ្រួសារ​ជន​រងគ្រោះ ធ្វើឡើង​អំឡុង​ពេល​គណបក្ស​ភ្លើង​ទៀន រៀបចំ​ពិធី​បង្សុកូល​រាប់បាត្រ​ប្រគេន​ព្រះសង្ឃ នៅ​ថ្ងៃ​ពុធ ទី​៣០ មីនា ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​វីរ​បាតុករ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​សោកនាដកម្ម​វាយប្រហារ​ដោយ​គ្រាប់បែក​ដៃ​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ កាល​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ក្រុម​ឧក្រិដ្ឋជន​គប់​គ្រាប់បែក​ដៃ​ចំនួន ៤​គ្រាប់​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ ទៅ​លើ​ក្រុម​បាតុករ​ដែល​កំពុង​ធ្វើ​បាតុកម្ម​អហិង្សា បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ១៦​នាក់ និង​រង​របួស​ជិត ៥០​នាក់...

Latest news