29 C
Phnom Penh

TAG

ហេង ប៊ុនទី

ជម្លោះ​រវាង​អតីត​មន្ត្រី​គយ​ខេត្ត​កោះកុង​ជាមួយ​មេ PM ខេត្ត​ព្រះសីហនុ មិនទាន់​បញ្ចប់​នៅឡើយ

ទំនាស់​មួយ​រវាង​អតីត​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង លោក សិទ្ធិ កូសាំងស៊ីន ជាមួយ​លោក ហេង ប៊ុនទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅ​មិនទាន់​បាន​ដោះស្រាយ​បញ្ចប់​នៅឡើយ​ទេ​រហូត​ថ្ងៃ​ទី​១០ ខែ​មិថុនា ដោយ​ភាគី​ម្ខាងៗ​បាន​បន្ត​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​ដោយ​រក្សា​ជំហរ​មិន​មាន​កំហុស​រៀងៗ​ខ្លួន។ អតីត​មន្ត្រី​គយ​ចូល​និវត្តន៍​បាន​សំណូមពរ​ដល់​លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ថ្នាក់​ដឹកនាំ​ឲ្យ​ជួយ​អន្តរាគមន៍​ផ្តល់​យុត្តិធម៌ និង​ស៊ើប​អង្កេត​សកម្មភាព​ការងារ​របស់​លោក ហេង ប៊ុនទី ថា​តើ​បាន​អនុវត្ត​តួនាទី​បាន​ត្រឹមត្រូវ​ដែរ​ឬ​ទេ។ លោក សិទ្ធិ កូសាំងស៊ីន បាន​បន្ត​ចោទប្រកាន់​លោក ហេង...

មន្ត្រី​គយ​ខេត្ត​កោះកុង​សំណូមពរ​លោក ហ៊ុន សែន ពិនិត្យ​សកម្មភាព​មេ​PM​ខេត្ត​ព្រះសីហនុ

មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង ម្នាក់ បាន​សំណូមពរ​ដល់​លោក ហ៊ុន សែន ជួយ​ពិនិត្យ​សកម្មភាព​អនុវត្តន៍​តួនាទី​របស់​លោក ហេង ប៊ុនទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដែល​យក​តួនាទី​ទៅ​ការពារ​ផល​ប្រយោជន៍​ឲ្យ​ក្រុមហ៊ុន​បក្ខពួក។ កន្លងមក​នេះ លោក ហេង ប៊ុនទី ក៏​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ថា បាន​យក​តួនាទី​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ទៅ​កាង​ការពារ​បទល្មើស​ផ្សេងៗ ជាពិសេស​តែង​បញ្ជូន​កម្លាំង​ក្រោម​ឱវាទ​ឲ្យ​ចុះ​ចាប់​ខ្លួន​ពលរដ្ឋ​រងគ្រោះ​ដីធ្លី និង​បញ្ជូន​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ជាច្រើន​ករណី ដើម្បី​ផ្គាប់ចិត្ត​ឈ្មួញ​ដី​ដែល​ជា​ឧកញ៉ា​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុករលួយ។ នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២១...

Latest news