26 C
Phnom Penh

TAG

អាស៊ាន

លោក ហ៊ុន សែន ថា​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​មិន​យល់​សិល្បៈ​ការទូត​និង​ព្រហើន​លើ​ប្រធាន​អាស៊ាន

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​របស់​កម្ពុជា លោក ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌុលឡាស់ (Saifuddin Abdullah) ដែល​បាន​រិះគន់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ភូមា ថា​ជា​អ្នក​ការទូត​ដែល​មិន​យល់​ពី​សិល្បៈ​ការទូត និង​មាន​ចរិត​ព្រហើន​ហ៊ាន​ប្រើ​សម្ដី​វាយប្រហារ​លើ​ប្រធាន​អាស៊ាន។ មេដឹកនាំ​ខ្មែរ​ដែល​គំរាម​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២១ មករា នេះ​ថា លោក​បាន​សន្ទនា​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ...

លោក ហ៊ុន សែន ថា​អាស៊ាន​មិនមែន​ជា​ចំណាប់ខ្មាំង​នៃ​បញ្ហា​របស់​ភូមា​នោះ​ទេ

លោក ហ៊ុន សែន អះអាង​ថា អាស៊ាន​មិនមែន​ជា​ចំណាប់ខ្មាំង​នៃ​បញ្ហា​នៅ​ប្រទេស​ភូមា​នោះ​ទេ ត្បិត​កិច្ចការ​របស់​អាស៊ាន មិនមែន​ត្រូវ​ដោះស្រាយ​តែ​បញ្ហា​ប្រទេស​ភូមា​នោះ​ដែរ។ ក្រៅពី​នេះ​ទៀត អាស៊ាន​ឆ្នាំ​២០២២ នេះ ក៏​មាន​កិច្ចការ​ក្នុង​តំបន់​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​ជាបន្តបន្ទាប់។ មេដឹកនាំ​ខ្មែរ​បាន​អះអាង​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា បញ្ហា​នៅ​ប្រទេស​ភូមា មិនមែន​ដោះស្រាយ​បញ្ចប់​ត្រឹម​រយៈពេល​ខ្លី ឬ​ត្រឹម​ដំណាក់កាល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២ នេះ​ទេ។ លោក ហ៊ុន សែន អះអាង​ថា វា​មាន​ភាព​ចាំបាច់​ណាស់​នៃ​ការ​បង្កើត​អាស៊ាន...

អ្នក​ឃ្លាំមើល​ចាត់ទុក​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ភូមា ថា​ជា​ការ​បំផ្លាញ​សម្ពន្ធភាព​អាស៊ាន

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ចាត់​ទុក​ទស្សនកិច្ច​ជា​ឯកតោ​ភាគី​របស់​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា ក្នុង​នាម​ប្រធាន​អាស៊ាន ថា​ជា​បេសកកម្ម​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​កម្ពុជា និង​កំពុង​បំផ្លាញ​សម្ពន្ធភាព​អាស៊ាន​ទាំងមូល។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៣ មករា ថា ការ​ទទួលស្គាល់​របប​សឹក​ខុសច្បាប់​ភូមា...

អ្នក​ឃ្លាំមើល៖ អាស៊ាន​ពេលនេះ​កំពុង​រហែក​ជា​ពីរ​គឺ​មួយ​ទៅ​អាមេរិក ហើយ​មួយ​ទៀត​ងាក​ទៅ​ចិន

ក្រុម​អ្នក​សង្កេតការណ៍​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក្រោយពី​ជំនួប​រវាង​លោក ហ៊ុន សែន និង​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ថា​បាន​ធ្វើ​ឱ្យ​អាស៊ាន​រំកិល​ខ្លួន​ឈាន​ទៅ​រក​ការ​បែកបាក់ ព្រោះ​ខ្លឹមសារ​ស៊ីជម្រៅ​ដែល​គេ​មើល​ឃើញ​នៅ​ពេលនេះ គឺ​មួយ​ផ្នែក​ងាក​ទៅ​ប្រទេស​លោកសេរី និង​មួយ​ផ្នែក​ទៀត​ងាក​ទៅ​រក​មហាអំណាច​កុម្មុយនីស្ត​ចិន។ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១២ មករា...

ផែនការ​កម្ពុជា​យក​ពួក​យោធា​ភូមា​ចូលរួម​ប្រជុំ​និង​ចាត់ទុក​មេ​រដ្ឋប្រហារ​ជា​នាយករដ្ឋមន្ត្រី​ជា​ចំណុច​រុញ​ឱ្យ​អាស៊ាន​បែកបាក់

រឿង​ដ៏​អាម៉ាស់​មួយ​ធ្លាក់​មក​លើ​កម្ពុជា គឺ​ការ​ដែល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាគម​អាស៊ាន មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​តាម​គ្រោងទុក ដែល​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៨-១៩ ខែ​មករា សប្ដាហ៍​ក្រោយ​នេះ។ តាម​ការ​កត់សម្គាល់​របស់​អ្នក​សារព័ត៌មាន និង​អ្នក​សង្កេតការណ៍ អាច​មក​ពី​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាជិក​អាស៊ាន​មួយ​ភាគធំ​ធ្វើ​ពហិការ​ប្រជុំ ដោយសារ​តែ​កម្ពុជា​ដែល​មាន​ឋានៈ​ជា​ប្រធាន​សមាគម​អាស៊ាន​ប្រចាំ​ឆ្នាំ បាន​ព្យាយាម​អូស​តំណាង​របប​សឹក​ភូមា មក​ចូលរួម​ប្រជុំ គឺ​លោក​រដ្ឋមន្ត្រី​ការបរទេស​យោធា Wunna Maung Lwin ហើយ​បើ​អាច​ធ្វើ​បាន គឺ​កម្ពុជា​នឹង​អូស​យក​មេ​រដ្ឋប្រហារ​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែល​ជា​ឃាតក​ដៃ​ប្រឡាក់​ឈាម​របស់​ជនជាតិ​ភូមា​រាប់​ពាន់​នាក់ មក​ចូលរួម​ប្រជុំ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឡើងវិញ។ អ្វី​ដែល​ជា​ការ​កត់សម្គាល់​ថែម​ទៀត​នោះ...

លោក ហ៊ុន សែន ស្នើ​ប្រេសិត​ពិសេស​ថ្មី UN ធ្វើ​កិច្ចការ​ជាមួយ​ប្រេសិត​ពិសេស​អាស៊ាន ដើម្បី​ដោះស្រាយ​វិបត្តិ​ភូមា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឱ្យ​ប្រេសិត​ពិសេស​ថ្មី​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​កិច្ចការ​ភូមា អ្នកស្រី ណូលីន ហេយហ្សឺ (Noeleen Hayzer) ធ្វើ​កិច្ចការ​ដោយ​ផ្ទាល់​ជាមួយ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ភូមា។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ភូមា...

IDEA TALK៖ តើ​គេ​ត្រូវ​បន្ទោស​អ្នក​ណា ប្រសិន​បើ​អាស៊ាន​បែក​ជា​ពីរ​លើ​វិបត្តិ​ភូមា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​គេ​ត្រូវ​បន្ទោស​អ្នក​ណា ប្រសិន​បើ​អាស៊ាន​បែក​ជា​ពីរ​លើ​វិបត្តិ​ភូមា?»។

ជប៉ុន​សោកស្ដាយ​ចំពោះ​អំពើ​ហិង្សា​បន្ត​កើត​មាន​នៅ​ភូមា ទោះ​មេ​រដ្ឋប្រហារ​សន្យា​ឱ្យ​មាន​បទ​ឈប់​បាញ់

ជប៉ុន ចាប់ផ្ដើម​និយាយ​អំពី​ទស្សនកិច្ច​របស់​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ទៅ​ជួប​មេ​រដ្ឋប្រហារ​ភូមា​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពី​ថ្ងៃ​ទី​៧ ខែ​មករា។ នៅ​ក្នុង​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​សមភាគី​កម្ពុជា លោក ប្រាក់ សុខុន លោក Yoshimasa Hayashi រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បាន​ហៅ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅ​ភូមា ថា​ជា​ការ​ខិតខំ​មួយ​ដ៏​ធំ​ក្នុង​នាម​ជា​សមាជិក​អាស៊ាន និង​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ ក្នុង​ដំណើរ​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា...

ក្រុម​អ្នកវិភាគ​ថា​អាស៊ាន​នឹង​បែកបាក់ បើ​មេដឹកនាំ​កម្ពុជា​ប្រើ​ល្បិច​កោះហៅ​តំណាង​របប​សឹក​ភូមា

ក្រុម​អ្នក​សង្កេតការណ៍​ព្រមាន​ថា ប្រសិនបើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្រើ​ល្បិច​រៀបចំ​សេណារីយូ​ដាក់​លិខិត​កោះហៅ​តំណាង​របប​សឹក​ខុស​ច្បាប់​ភូមា ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​មុន​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​នៃ​កិច្ចប្រជុំ ដោយ​មិន​ជូនដំណឹង​ឱ្យ​តំណាង​ប្រទេស​ផ្សេងៗ​ដឹង​ជា​មុន ដើម្បី​បញ្ចៀស​ការ​មិន​ចូលរួម​របស់​តំណាង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងនោះ វា​ប្រាកដ​ណាស់​សម្ពន្ធភាព​អាស៊ាន​នឹង​បែកបាក់​ដោយ​ចៀស​មិន​ផុត​នោះ​ឡើយ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily...

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បារម្ភ​ថា​អាស៊ាន​នឹង​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ការ​រក្សា​ឯកភាព​គ្នា​ក្រោយ​ឆ្នាំ​២០២២

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា សម្ដែង​ក្តី​បារម្ភ​ថា ក្រោយ​ឆ្នាំ​២០២២ អាស៊ាន​នឹង​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ការ​រក្សា​ឯកភាព និង​ភាព​ស្អិតល្មួត​របស់​អាស៊ាន​ទាំង​១០ ប្រសិនបើ​មិន​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុងតែ​លេចឡើង​ឱ្យ​បាន​ល្អ​ទេ​នោះ ហើយ​កម្ពុជា​ក៏​មិន​ឯកភាព​នូវ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​នាម​សមាជិក​ទាំង​១០​ក្នុង​តំបន់​នេះ​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន ISEAS-Yusof Ishak ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ថា កម្ពុជា​មើល​ឃើញ​ថា​អាស៊ាន​ត្រូវតែ​មាន​ការ​ឯកភាព និង​សាមគ្គី​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ឱ្យ​ល្អ ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ប្រកប​ដោយ​ចីរភាព។ លោក ប្រាក់ សុខុន...

Latest news