25 C
Phnom Penh

TAG

អ្នកស្រី ចក់ សុភាព

សង្គម​ស៊ីវិល៖ សវនាការ​របស់​តុលាការ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ចោទ​ប្រកាន់​សកម្មជន​បរិស្ថាន​នោះ​ទេ

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​អះអាង​ថា ដំណើរការ​សវនាការ​លើ​សំណុំរឿង​របស់​សកម្មជន​បរិស្ថាន​នៅ​ថ្ងៃ​នេះ គឺ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​លើ​ពួកគេ​ឲ្យ​ស្រប​តាម​នីតិវិធី​ច្បាប់​នោះ​ទេ។ ការ​អះអាង​របស់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​ក្រុង​ភ្នំពេញ​បើក​សវនាការ​លើ​សំណុំរឿង​សកម្មជន​ការពារ​បរិស្ថាន​នៅ​ថ្ងៃ​អង្គារ ទី​៣១ សីហា។ នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ចូលរួម​ការពារ​សិទ្ធិ​ពលរដ្ឋ​របស់​សកម្មជន​សិទ្ធិមនុស្ស ដូចជា កញ្ញា ឈឿន ដារ៉ាវី និង​លោក ហ៊ុន វណ្ណៈ...

សង្គម​ស៊ីវិល​ថា​បឹង​ធម្មជាតិ​មាន​ច្រើន តែ​រដ្ឋាភិបាល​មើល​រំលង​គុណ​តម្លៃ​នៃ​បឹង​ទាំងនោះ​ដោយ​កាត់​ឱ្យ​ឯកជន​ជាបន្តបន្ទាប់

ក្រុម​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​សោកស្តាយ​ដែល​បឹង​ធម្មជាតិ​មួយ​ចំនួន​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​កាត់ និង​ចាក់​ដី​លុប​ជាបន្តបន្ទាប់ ក្រោម​ហេតុផល​នៃ​កិច្ច​អភិវឌ្ឍន៍ បើ​ទោះបីជា​បឹង​ទាំងអស់​នោះ​មាន​គុណ​តម្លៃ ប៉ុន្តែ​តម្លៃ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​មើល​រំលង។ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR អ្នកស្រី ចក់ សុភាព បាន​សរសេរ​នៅ​លើ Facebook នៅ​ថ្ងៃ​ទី​២៣ សីហា ដោយ​លើកឡើង​ថា ប្រទេស​គេ​គ្មាន​បឹង​ទន្លេ​ដូច​កម្ពុជា​នោះ​ឡើយ ប៉ុន្តែ​គេ​បាន​ប្រឹង​ច្នៃ និង​សាងសង់​បឹង​ស្រះ​ដាក់​កណ្តាល​ក្រុង ដាំ​ដើមឈើ​ដើម្បី​លម្អ​បន្ថែម​ឱ្យ​មាន​ផាសុកភាព​ដល់​ពលរដ្ឋ ខណៈ​កម្ពុជា​មិនបាច់​ចំណាយ​ថវិកា​ដ៏​លើសលុប​ក្នុង​ការ​ជីក ឬ​កសាង​បឹង​សិប្បនិមិត្ត​នោះ​ទេ។ ប្រទេស​កម្ពុជា​មាន​បឹង​ធម្មជាតិ​ដែល​មាន​ស្រាប់​ជាច្រើន ដូចជា​បឹងកក់ ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​លុប​ទាំងស្រុង...

ក្រុម​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងឡាយ​ដើម្បី​រួមចំណែក​លើក​ស្ទួយ​ប្រជាធិបតេយ្យ​របស់​ប្រទេស

អ្នក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ស្នើ​រដ្ឋាភិបាល និង​អាជ្ញាធរ​ទម្លាក់​ចោល​បទចោទ និង​ដោះលែង​យុវជន និង​សកម្មជន​ដែល​មាន​មនសិការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ដើម្បី​ធានា​ដល់​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ពលរដ្ឋ​គ្រប់រូប​ដោយ​គ្មាន​ការរើសអើង។ អ្នកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​លើកឡើង​ក្នុង​បណ្ដាញ​សង្គម​កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ថា អ្នក​សារព័ត៌មាន​តែងតែ​បាន​ចោទ​ជា​សំណួរ​ដល់​អ្នកស្រី​ពី​ការ​យល់ឃើញ​របស់​អ្នកស្រី​ក្នុង​នាម​ជា​មន្ត្រី​សិទ្ធិមនុស្ស​ពី​បញ្ហា ឬ​សំណុំរឿង​មួយ​ចំនួន​នៅ​តុលាការ ទាំង​សំណុំរឿង​សកម្មជន​នយោបាយ និង​សកម្មជន​បរិស្ថាន​ជាដើម។ អ្នកស្រី​បាន​ថ្លែង​ថា ការសង្កេត​ជាទូទៅ​អាច​បរិយាយ​បាន តែ​រឿង​ដែល​អ្នកស្រី​តែង​គូស​បញ្ជាក់ និង​ដាក់​ជា​ចំណោទ​ទៅវិញ​ថា តើ​សកម្មជន​ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ក្បត់​ជាតិ​ក្តី រួម​គំនិត​ក្បត់​ក្តី តើ​គាត់​ក្បត់​ជាតិ​រឿង​អ្វី? តើ​កម្ពុជា​ពិតជា​ប្រទេស​មួយ​ដែល​សម្បូរ​ពលរដ្ឋ​ដែល​ក្បត់​ជាតិ​តាំងពី​ស្រុក​មាន​សង្គ្រាម​រហូត​ដល់​ប្រទេស​ដែល​ដាក់​ស្លាក​ស្ទើរ​គ្រប់​កន្លែង​ថា...

Latest news