27.1 C
Phnom Penh

TAG

Mahinda Rajapaksa

តុលាការ​ស្រីលង្កា ហាម​អតីត​នាយករដ្ឋមន្ត្រី និង​គ្រួសារ​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស

ក្រោយពី​បាតុករ ៩​នាក់​ស្លាប់ និង​ជាង ២២០​នាក់​រង​របួស​ក្នុង​ឧបទ្ទវហេតុ​នៃ​ការ​វាយប្រហារ​ទៅលើ​បាតុករ​កាលពី​កណ្ដាល​អាធ្រាត្រ​នៅ​យប់​ថ្ងៃ​ចន្ទ ទី​៩ ឧសភា តុលាការ​នៅ​ក្រុង​កូឡំបូ បាន​ចេញ​ដីកា​នៅ​ថ្ងៃ​ទី​១៣ ឧសភា ដោយ​បង្គាប់​ទៅ​លោក Mahinda Rajapaksa ដែល​ត្រូវ​បាតុករ​ដេញ​ឱ្យ​ចុះ​ចេញពី​តំណែង និង​គ្រួសារ​របស់​លោក រួម​ទាំង​អ្នក​នយោបាយ​ជិតស្និទ្ធ​នឹង​លោក ១៥​នាក់​ទៀត មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​ដាច់ខាត។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ការ​ដែល​តុលាការ​ចេញ​ដីកា​ដូចនេះ ព្រោះ​លោក Mahinda Rajapaksa និង​មនុស្ស​ជំនិត​ទាំងនេះ​ត្រូវ​តុលាការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត។ តាម​ប្រភព​ដដែល​នេះ...

ចិន​អាច​បាត់​សម្ព័ន្ធមិត្ត​មួយ​ទៀត​នៅ​អាស៊ី​ខាងត្បូង ខណៈ​ប្រទេស​នោះ​កំពុង​រើ​ខ្លួន​ពី​មេដឹកនាំ​អាយ៉ង​ចិន

រយៈពេល​មួយ​ខែ​មក​ហើយ​ដែល​ប្រទេស​ស្រីលង្កា ធ្លាក់​ក្នុង​ការ​បះបោរ ខណៈ​ប្រជាជន​នៃ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ទាមទារ​ឲ្យ​មេដឹកនាំ​របស់​ខ្លួន គឺ​ត្រកូល Rajapaksa បោះបង់​អំណាច​ចោល ព្រោះ​តែ​ត្រកូល​មួយ​នេះ​ជា​អ្នក​ធ្វើ​ឲ្យ​ប្រទេស​ស្រីលង្កា ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ក្រោម​បំណុល​បរទេស​រាប់​ពាន់​លាន​ដុល្លារ ជាពិសេស​គឺ​នៅ​ក្រោម​បំណុល​របស់​ចិន។ បាតុករ​រាប់​ម៉ឺន​នាក់​ចោទ​ថា ត្រកូល Rajapaksa ជា​មេដឹកនាំ​ដែល​បណ្ដោយ​ឲ្យ​មាន​អំពើ​ពុករលួយ​សុសសាយ​នៃ​សង្គម​ស្រីលង្កា។ ប្រធានាធិបតី​របស់​ប្រទេស​នេះ គឺ​លោក Gotabaya Rajapaksa និង​លោក Mahinda Rajapaksa ជា​នាយករដ្ឋមន្ត្រី គឺ​បងប្អូន​ទាំង​ពីរ​នាក់​នេះ​បាន​បន្ត​កាន់​អំណាច​កំពូល​របស់​ប្រទេស​ស្រីលង្កា ពី​បង​ទៅ​ប្អូន ពី​ប្អូន​មក​បង​រយៈពេល ២០​ឆ្នាំ​មក​ហើយ។ នៅ​ថ្ងៃ​នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា...

ស្រីលង្កា​សុំ​ចិន​ទុក​ពេល​បន្ថែម​ដើម្បី​សង​បំណុល ខណៈ​កំពង់ផែ​សមុទ្រ​មួយ​ត្រូវ​បាន​ចិន​រឹបអូស

ប្រទេស​ក្រីក្រ​ភាគច្រើន​សុទ្ធតែ​ជា​កូនបំណុល​នៃ​ប្រទេស​ចិន គឺ​គ្រាន់តែ​តិច ឬ​ច្រើន​តែប៉ុណ្ណោះ។ ប្រទេស​ស្រីលង្កា ស្ថិតនៅ​អាស៊ី​ខាងត្បូង បាន​ក្លាយ​ជា​កូនបំណុល​ចិន​ដ៏​ធ្ងន់ធ្ងរ។ ប្រទេស​ក្រីក្រ​មួយ​នេះ​បាន​ខ្ចីបុល​ចិន នូវ​ទឹកប្រាក់​សរុប ៣​ម៉ឺន ៥​ពាន់​លាន​ដុល្លារ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន​បរទេស​ជាច្រើន​បាន​ចុះផ្សាយ​ថា កំពង់ផែ​សមុទ្រ និង​ឆ្នេរ​លំហែ​កាយ​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ក្នុង​ភាគហ៊ុន​ស្វយ័ត​របស់​ចិន​ទាំងស្រុង​ក្នុង​កិច្ចសន្យា ៩៩​ឆ្នាំ។ ដោយសារ​តែ​ការ​ដោះ​បំណុល​ចិន​មិន​ដូច​ការ​សន្យា គឺ​ចិន​តែងតែ​មក​ទារ​យក​ប្រាក់កម្ចី​របស់​ខ្លួន​វិញ។ ករណី​នេះ នាំ​ឱ្យ​អ្នក​នយោបាយ​ប្រទេស​នេះ​បែកបាក់​គ្នា គឺ​ក្រុម​ប្រឆាំង​ចោទ​ថា​មកពី​រដ្ឋាភិបាល​របស់​អតីត​ប្រធានាធិបតី Mahinda Rajapaksa ដែល​ស្និទ្ធ​នឹង​ចិន បណ្ដោយ​ឱ្យ​គម្រោង​វិនិយោគ​របស់​ចិន ក្លាយ​ជា​ប្រភព​នៃ​ការ​កិបកេង​ប្រាក់កម្ចី និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​មន្ត្រី​រដ្ឋាភិបាល Mahinda។ ជា​ថ្មី​ម្ដង​ទៀត...

Latest news